ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីគល់រាំង ​១ក្បាល ត្រូវបានលែង​ទៅក្នុងទន្លេសាប​វិញ

11 ខែ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលជលផល បានប្រកាសថា នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជានេសាទ ឈ្មោះ…

​ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលជលផល បានប្រកាសថា នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជានេសាទ ឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ​នេសាទបានត្រីគល់រាំងមួយក្បាល ហើយ​បានជូនដំណឹងទៅរដ្ឋបាលជលផល មុននឹង​លែងត្រីគល់រាំងនោះ ទៅក្នុងទន្លេសាបវិញ​។

ប្រជានេសាទរូបនេះ បាននេសាទបានត្រីគល់រាំងមួយក្បាល ដែលជាប្រភេទត្រី កំពុងរងគ្រោះថ្នាក់បំផុត និងជាត្រីតំណាងអត្តសញ្ញាណជាតិ នៅវេលាម៉ោង ៧ព្រឹក នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្ត ភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រើដោយឧបករណ៍លប​។ ត្រីគល់រាំងនេះ មានទម្ងន់ ៨,៥ គីឡូក្រាម និងប្រវែង ០,៦៥ម៉ែត្រ។

បន្ទាប់ មកលោក ជ្រុយ បានរាយការណ៍ មកជំនាញជលផល ដើម្បីលែងត្រីនេះ ចូលដែននេសាទ​វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ