ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ថ្មី​ៗ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ឥណ្ឌា​និង​សមុទ្រ​ក្រហម

4 ខែ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​កងទ័ព​អា​មេ​រិ​កថា នាវា​ដឹក​ផលិតផល​គីមី​១​គ្រឿង កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​

សហរដ្ឋអាមេរិក ៖ យោង​តាម​កងទ័ព​អា​មេ​រិ​កថា នាវា​ដឹក​ផលិតផល​គីមី​១​គ្រឿង កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​រង​ការ​វាយប្រហារ​នៅ​សមុទ្រ​ឥណ្ឌា ពី​សំណាក់​ដ្រូ​ន​១​គ្រឿង​បង្ហោះ​ចេញពី​អ៊ី​រ៉​ង់ ហើយ​នាវា​ដឹក​ប្រេង​២​គ្រឿង​និង​នាវា​ពិឃាត​អា​មេ​រិ​ក​១​គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​សមុទ្រ​ក្រហម ក៏​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ដែរ​។

ការ​វាយប្រហារ​នាវា​ដឹក​ផលិតផល​គីមី កើត​មាន​នា​វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៣​ធ្នូ​។

ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​គូស​បញ្ចា​ក់ថា ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​លើ​នាវា​នោះ​ហើយ​ត្រូវ​បាន​ពន្លត់ រួច​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។ នាវា​ឈ្មោះ​MV CHEM PLUTO ដោត​ទង់ជាតិ​លី​បេ​រី​យ៉ា​នោះ ជា​របស់​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​ហូ​ឡង់​មួយ​។ នាវា​នោះរ​កស៊ី​​ជាមួយ​ក្រុមហ៊ុន​អ៊ី​​ស្រា​អែ​ល​មួយ ហើយ​បើកបរ​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ឥណ្ឌា​។

ចំណែក​កាសែត​អា​មេ​រិ​ក្ WALL STREET JOURNAL​អះអាង​ថា ក្រុមហ៊ុន​ហូ​ឡង់​ធ្វើ​អាជីវកម្ម​នាវា​នោះ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អ៊ី​​ស្រា​អែ​ល​INDAN OFER ។ ការ​វាយប្រហារ​នេះ​កើត​មាន​ក្នុង​សមុទ្រ​អា​រ៉ា​ប៊ី ចម្ងាយ​២០០​ម៉ា​យ​ភាគ​និរតី​កំពង់​ផែ​VERAVAL​ឥណ្ឌា​។

កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​ដែរ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ហ្គា​បុ​ង​ដោត​ទង់ជាតិ​ឥណ្ឌា រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ មក​ពី​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​។ រីឯ​នាវា​ដឹក​ប្រេង​១​គ្រឿង​ទៀត ដោត​ទង់ជាតិ​ន័​រ​វែ​ស​ក៏​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​របស់​ពួក​ហ៊ូ​ធី​ដែរ​ក្នុង​សមុទ្រ​ក្រហម​។

នោះ​ជានា​វា​ពាណិជ្ជកម្ម​ទី​១៤​និង​ទី​១៥ ដែល​រង​ការ​វាយប្រហារ​ដោយ​ពួក​ហ៊ូ​ធី​ក្នុង​សមុទ្រ​ក្រហម​ចាប់តាំងពី​ថ្ងៃ​ទី​១៧​តុលា​មក​។ រីឯ​នាវា​ពិឃាត​អា​មេ​រិ​ក​១​គ្រឿង​ដែល​កំពុង​ល្បាត​ក្នុង​សមុទ្រ​ក្រហម កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​បាន​បាញ់​ទម្លាក់​ដ្រូ​ន​វាយប្រហារ​របស់​ពួក​ហ៊ូ​ធី​៤​គ្រឿង ដែល​ហោះ​សំដៅ​មក​វាយប្រហារ​នាវា​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ