ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ចាប់ខ្លួនឈ្មួញ​​ជូញដូរ​​ថ្នាំញៀន​​​៦​នាក់​មានប្រភព​​ធំចេញពីភ្នំពេញ

14 ឆ្នាំ មុន

​ខេត្ត​បាត់ដំបង​ ៖ ​​​កម្លាំង​​កងរាជអាវុធ​ហត្ថ​​​ខេត្តប៉ៃលិន ​បាន​តាមប្រមាញ់​​​ចាប់ខ្លួន​​​ក្រុម​​អ្នក​ជួញដូរ​ថ្នាំញៀន​​​៦​នាក់ ​ក្នុងរយៈ​ពេល​​​៤ថ្ងៃ ​​ដោយ​គិតត្រឹមថ្ងៃទី​​​២៤ ឧសភា ​ហើយរឹបអូស​​​ថ្នាំ​ញៀន​​ប្រភេទមេតំហ្វេតាមីន​ជាង​​​៦.៩០០​គ្រាប់ ។ ​​ប្រភព​​ព័ត៌មានពីមន្ត្រី​​​​ប៉េអឹម បាន​​ឱ្យ​ដឹង​ថា ​ថ្នាំញៀនទាំងនេះត្រូវ​​​គេ​​រកឃើញ​​ថា មានប្រភព​​ធំ​នាំ​ចេញពី​​រាជធានីភ្នំពេញ

​ខេត្ត​បាត់ដំបង​ ៖ ​​​កម្លាំង​​កងរាជអាវុធ​ហត្ថ​​​ខេត្តប៉ៃលិន ​បាន​តាមប្រមាញ់​​​ចាប់ខ្លួន​​​ក្រុម​​អ្នក​ជួញដូរ​ថ្នាំញៀន​​​៦​នាក់ ​ក្នុងរយៈ​ពេល​​​៤ថ្ងៃ ​​ដោយ​គិតត្រឹមថ្ងៃទី​​​២៤ ឧសភា ​ហើយរឹបអូស​​​ថ្នាំ​ញៀន​​ប្រភេទមេតំហ្វេតាមីន​ជាង​​​៦.៩០០​គ្រាប់ ។ ​​

ប្រភព​​ព័ត៌មានពីមន្ត្រី​​​​ប៉េអឹម បាន​​ឱ្យ​ដឹង​ថា ​ថ្នាំញៀនទាំងនេះត្រូវ​​​គេ​​រកឃើញ​​ថា មានប្រភព​​ធំ​នាំ​ចេញពី​​រាជធានីភ្នំពេញ ​​។ ​គិត​ចាប់តាំង​ពី​ថ្ងៃទី​​២១ ឧសភា ​​ដល់ថ្ងៃទី​​២៤ ឧសភា ​​​សមត្ថកិច្ច​​ក្របួច​​បាន​​ជនជួញដូរ​ថ្នាំញៀន​​ចំនួន​​​៦នាក់ ​រឹបអូស​ថ្នាំញៀន​បាន​ចំនួន​​​​៦.៩៧៧​គ្រាប់ ។

តាម​ប្រភព​​​​ចុងក្រោយ​ថា ​សមត្ថកិច្ច​​កំពុងស្រាវជ្រាវ​​​​រក​សំបុក​​ធំរបស់​​​​ក្រុម​ជួញដូរថ្នាំញៀន​​នេះ​នៅ​ឯ​រាជធានីភ្នំពេញជា​បន្តទៀត​ ​​ហើយ​តាម​​តម្រុយ​​​​​នេះ​ត្រូវ​​​បានគេ​កំណត់​មុខសញ្ញា​រួច​​ហើយ ។ ​សមត្ថកិច្ច​និយាយ​​​​ថា គេ​ត្រៀម​ក្រសោបទាំង​​ឫសគល់​របស់ក្រុម​​​សង្គម​ងងឹតទាំង​នេះតែម្តង​៕​