ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកលេងមណ្ឌលគិរីនា​ពេលនេះ ដឹងតែ​ត្រជាក់​​​ចិត្ត​ ប្លែក​ភ្នែក អារម្មណ៍ស្រស់ស្រាយ​

4 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២៣ អាកាសធាតុ​ត្រជាក់​កំពុង​គ្របដណ្តប់​ពេញទំហឹង​នៅ​ខេត្តមណ្ឌលគិរី​នៅ​ពេល​យប់ ដោយ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​១៥ ​ទៅ​១៦​អង្សា​សេ ចំណែក​ពេល​ថ្ងៃ​ឡើង​មិន​ផុត​២២​ទៅ​២៣​អង្សា​សេ​ឡើយ ។ ​ខណៈ​បរិយាកាស​ត្រជាក់​រួម​ផ្សំ​ជាមួយ​ខ្យល់​បក់​បោក និង​វាលស្មៅ​ពណ៌​មាស​លាតសន្ធឹង​លើ​កំពូលភ្នំ…

ខេត្តមណ្ឌលគិរី ៖ នា​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២៣ អាកាសធាតុ​ត្រជាក់​កំពុង​គ្របដណ្តប់​ពេញទំហឹង​នៅ​ខេត្តមណ្ឌលគិរី​នៅ​ពេល​យប់ ដោយ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​១៥ ​ទៅ​១៦​អង្សា​សេ ចំណែក​ពេល​ថ្ងៃ​ឡើង​មិន​ផុត​២២​ទៅ​២៣​អង្សា​សេ​ឡើយ ។ ​ខណៈ​បរិយាកាស​ត្រជាក់​រួម​ផ្សំ​ជាមួយ​ខ្យល់​បក់​បោក និង​វាលស្មៅ​ពណ៌​មាស​លាតសន្ធឹង​លើ​កំពូលភ្នំ គឺជា​ផ្នែក​មួយ​ទាក់​ទាញ​ខ្លាំង សម្រាប់​អ្នកទេសចរ​ទៅ​កម្សាន្ត​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ខាង​មុខ​នេះ ។

ជាក់ស្តែង​ នៅ​ថ្ងៃ​ទី​២៥ ធ្នូ ២០២៣ នេះ ​គេ​សង្កេត​ឃើញ​ថា សម្រាប់​ក្រុង​សែន​មនោ​រម្យ​នៅ​តែ​មាន​ខ្យល់​បក់​បោក​ខ្លាំង ចំណែក​បរិយាកាស​ត្រជាក់​គឺ​នៅ​ត្រឹម​១៥​អង្សា​ពេល​យប់ ហើយ​ពេល​ថ្ងៃត្រង់​សីតុណ្ហភាព​ក៏​ឡើង​មិន​លើស​ពី​២៣​ទៅ​២៤​អង្សារ​នោះ​ដែរ ។

ហើយ​អ្វី​ដែល​ជា​ភាព​ទាក់ទាញ​មួយ​ទៀត អំឡុង​ពេល​ចុងឆ្នាំ ក្រោយ​រដូវវស្សា​បញ្ចប់​ទៅ យើង​អាច​សង្កេត​ឃើញ​វាលស្មៅ​ប្រែ​ទៅ​ជា​ពណ៌​មាស គ្របដណ្ដប់​តាម​កំពូលភ្នំ ដែល​មើលទៅ​ពិតជា​ប្លែក​ភ្នែក ថែម​ទាំង​រួម​ផ្សំ​ជាមួយ​ខ្យល់​បក់​បោក លាយឡំ​ដោយ​អាកាសធាតុ​ចុះ​ទាប​ទៀត​នោះ ធ្វើ​ឲ្យ​អ្នកទេសចរ​មិន​អាច​បំភ្លេច​នូវ​បរិ​កាស​បែប​នេះ​បាន​ទេ ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី​លើក​ឡើង​ដែរ​ថា ជា​ទូទៅ​រាល់​រដូវរងារ​គ្មាន​អ្វី​ក្រៅពី​ត្រៀម​ខោអាវ​ក្រាស់​ៗ​សម្រាប់​ស្លៀកពាក់ ការពារ​ភាព​ត្រជាក់ ​និង​ថែ​សុខភាព ហើយ​ចំពោះ​គាត់​ផ្ទាល់​រដូវរងារ​ម្ដង​ៗ​នឹង​ប្រឈម​បញ្ហា​សុខភាព ដូច​ជា​ផ្ដាសាយ​ជាដើម ។

គួរ​​រំលឹក​​ដែរ​ថា រដូវរងារ​នៅ​ខេត្តមណ្ឌលគិរី អាច​មាន​រយៈពេល ៣​ទៅ​៤​ខែ ដោយ​ឆ្នាំ​ខ្លះ​អា​កាស​ធាតុ​បាន​ចុះ​ត្រជាក់​តាំងពី​អំឡុង​ខែតុលា និង​អូស​បន្លាយ​ដល់​ខែមករា ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​អាកាសធាតុ​បាន​ធ្លាក់​ត្រជាក់​នៅ​ពាក់កណ្ដាល​វិច្ឆិកា ដែល​ហាក់បីដូចជា​យឺត​បន្តិច​សម្រាប់​រដូវរងារ​ឆ្នាំ​នេះ ។

អត្ថបទសរសេរ ដោយ