ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដាក់​បំរាម​ប៉ូលិស​ចរាចរណ៍​មិន​ឱ្យ​ស្លៀក​ស៊ី​វិល​ទៅ​ស្ទាក់​ចាប់​យានយន្ត​ល្មើសច្បាប់

4 ខែ មុន
  • ភ្នំពេញ

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា សមត្ថកិច្ច​ទាំងអស់​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ច​រារ​ចរណ៍​ផ្លូវគោក

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា សមត្ថកិច្ច​ទាំងអស់​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ច​រារ​ចរណ៍​ផ្លូវគោក ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ហើយ​ថា «​សម្តេច​ជា​ខ្នងបង្អែក​របស់​កងកម្លាំង​យើង ក្នុង​ការ​អនុវត្ត​ច្បាប់​» តែ​ត្រូវធ្វើ​អោយ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ប្រកបដោយ​ឧត្ដមភាព​។

លោក​ឃួ​ង ស្រេង បាន​ដាក់​បំរាម​ចំពោះ​មន្ត្រី​ប៉ូលិស​ចរាចរណ៍ មិន​ត្រូវ​ស្លៀកពាក់​ស៊ី​វិល ហើយ​ប្រើ​វិទ្យុទាក់ទង ដើម្បី​ស្ទាក់​ចាប់​យានយន្ត​ដែល​ល្មើសច្បាប់​ទេ ត្រូវ​តែ​ប្រើប្រាស់​ឯកសណ្ឋាន​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​អោយ​បាន​ពី​ការ​រិះគន់​នៃ​ការ​អនុវត្ត​ច្បាប់​ច​រា​រណ៍​នេះ​។

លោក​បន្ត​ថា កម្លាំង​មាន​សមត្ថកិច្ច​ចរាចរណ៍ មិនមែន​អនុវត្ត​ការងារ​លើ​តែ​បញ្ហា​ចរាចរណ៍​នោះ​ទេ តែ​ត្រូវ​សហការ​គ្នា​ក្នុង​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ពោល​គឺ​ធ្វើ​យ៉ាងណា​អោយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​។ ហើយ​ត្រូវ​ពង្រឹង​ការ​ទុកដាក់​សំរាម ធ្វើ​អោយ​បរិស្ថាន​មាន​ភាពល្អ​ប្រសើរ រៀបចំ​សណ្តាប់​ធ្លាប់​អោយ​បាន​ល្អ​បន្ថែម​ទៀត មិន​អោយ​មានការ​ផ្ញើ​ម៉ូតូ ឬ​ឡាន​តាម​ផ្លូវ និង​ការ​លក់ដូរ​តាម​ដងផ្លូវ​ជា​ដាច់ខាត ជាមួយនឹង​ការ​លុប​បំបាត់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន​។ អាជ្ញាធរ​ខណ្ឌ​ជាប់​ព្រំប្រទល់ ត្រូវ​សហការ​ជាមួយ​ស្រុក​-​ខេត្ត​ជាប់​ព្រំដែន ដើម្បី​រក្សា​អោយ​បាន​នូវ​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា ការងារ​សន្តិសុខ កឺ​ជា​ការងារ​ដែល​យើង​ត្រូវធ្វើ​ជា​ប្រចាំ ជា​ពិសេស​នៅ​ចុងឆ្នាំ​នេះ មានការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវ​អនុវត្ត ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ដោយសារ​តែ​មានកម្ម​វិធី​សប្បាយ​ច្រើន ដែល​កងកម្លាំង​ត្រូវ​ការពារ​។ ហើយ​ត្រូវ​ពង្រឹង​លើ​វិធានការ​ទប់ស្កាត់​ក្មេង​ទំនើ​.​ង​នៅ​តាម​សាលារៀន ដោយ​ខាង​សាលា​ភ្ជាប់​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង ដើម្បី​ទប់ស្កាត់ ជាមួយនឹង​ការ​ដាក់​កម្លាំង​នៅ​ទីតាំង​ណា​ដែល​មាន​ហានិភ័យ ហើយ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សាងសង់ ត្រូវ​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​នៅ​ក្នុង​មូលដ្ឋាន​ថា តើ​មានច្បាប់​អនុញ្ញាត​ទេ0x017d7 សំដៅ​រក្សា​សុវត្ថិភាព​សំណង់ មិន​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា ជាមួយ​គ្នា​នឹង​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​យ៉ាងណា​អោយ​ការ​ផ្តល់​សេវា​តាម​ច្រក​ចេញចូល​តែ​មួយ​កាន់តែ​ល្អ​ប្រសើរ ទទួល​បាន​នូវ​ការ​ពេញចិត្ត ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ពី​ការ​ត្រៀម​រៀបចំ​កម្មវិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជើងឯក ស្ថិត​នៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ និង​ត្រៀមកម្លាំង ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ចរាចរណ៍​នៅ​ថ្ងៃ​ខួប​២៥​ឆ្នាំ នៃ​ការ​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា ក្រោម​គោ​លន​យោ​បាន​ឈ្នះ​ឈ្នះ​ថ្ងៃ​២៩ ខែធ្នូ (១៩៩៨-២០២៣) នៅ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ក្រោម​អធិបតីភាព​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ត្រៀមកម្លាំង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​សកល បុណ្យ​៧​មក​រា រំលឹក​ខួប​ទី​៤៥​ឆ្នាំ​នៃ​ការ​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល​ពត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ