ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​កលល្បិច​ពិសពុល សៀម​ក្រឡាស់​ការ​យល់ព្រម​ចំពោះ​ផែនការ​រៀបចំ​តំបន់​ប្រាសាទព្រះវិហារ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​សេចក្តី​ថ្លែង​ការណ៍​មិន​ពិត ​និង​ធ្វើ​ឱ្យ​មាន​ការភាន់​ច្រឡំ​បាន​ធ្វើ​ឡើង​​ជា​ថ្មី​ម្តង​ទៀត ​ដោយមេ​ដឹកនាំ​ថៃ​មួយរូប​ពាក់ព័ន្ធ​ នឹង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​​លោក​​របស់​កម្ពុជា​ ​គឺ​ប្រាសាទ​​ព្រះវិហារ​ ។​ លោក​ស៊ុវីត ឃុន​គិទិ​ ដែលជា​រដ្ឋមន្រ្តី​ ហើយ​ជា​ប្រធានគណៈ​ប្រតិ​ភូ​ថៃ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​​លោក​

រាជធានីភ្នំពេញ ៖ ​​សេចក្តី​ថ្លែង​ការណ៍​មិន​ពិត ​និង​ធ្វើ​ឱ្យ​មាន​ការភាន់​ច្រឡំ​បាន​ធ្វើ​ឡើង​​ជា​ថ្មី​ម្តង​ទៀត ​ដោយមេ​ដឹកនាំ​ថៃ​មួយរូប​ពាក់ព័ន្ធ​ នឹង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​​លោក​​របស់​កម្ពុជា​ ​គឺ​ប្រាសាទ​​ព្រះវិហារ​ ។​ លោក​ស៊ុវីត ឃុន​គិទិ​ ដែលជា​រដ្ឋមន្រ្តី​ ហើយ​ជា​ប្រធានគណៈ​ប្រតិ​ភូ​ថៃ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​​លោក​បានអះអាងថា «យើង (ថៃ) ទើបនឹងបានទទួលនូវផែនការរៀបចំក្នុងពេលថ្មីៗនេះ ហើយត្រូវធ្វើការសិក្សាឱ្យបានល្អិតល្អន់ និងដោយប្រុងប្រយ័ត្ន ហើយផែនការរៀប​ចំនេះ មានកន្លែងខ្លះឈ្លានពានចូលមកក្នុងទឹកដីថៃ ដែលយើង (ថៃ) មិនទទួលយកបានឡើយ ហើយ​​ត្រូវបកស្រាយបំភ្លឺទៅយូណេស្កូ» (ដក​ស្រង់សំដី ចេញពីបណ្តាញឃោសនាថៃរ៉ាត់ ចេញ​ផ្សាយថ្ងៃទី ១៩ឧសភា ២០១១) ។ នេះ​ជា​​សេចក្តី​ថ្លែង​ការណ៍​​ នៅ​ថ្ងៃ​ទី២២ ឧសភា កន្លងមក​នេះ​​របស់​គណៈកម្មា​ធិការ​ជាតិ បេតិ​ក​ភណ្ឌ​​ពិភព​លោក​ ហើយ​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី២៤ ឧសភា ។

គណៈកម្មាធិការជាតិបេតិកភណ្ឌពិភព លោកមាន​ការភ្ញាក់ផ្អើលនឹងការថ្លែងមិនពិត​ទាល់​តែសោះនេះដែលបានលើកឡើងមុនពេល​កិច្ចប្រជុំរវាងកម្ពុជា-ថៃលើផែនការរៀប​ចំនេះ​​នៅឯស្នាក់ការកណ្តាលអង្គការយូណេស្កូ ទីក្រុង​ប៉ារីស ហើយសូមធ្វើការកែតម្រូវ និងអធិប្បាយ​ដូចខាងក្រោម៖

-ផែនការៀបចំតំបន់ប្រាសាទព្រះវិហារ​របស់​កម្ពុជា ត្រូវបានដាក់ជូនយ៉ាងត្រឹមត្រូវ​បំផុតទៅជូនមជ្ឈមណ្ឌលបេតិកភណ្ឌពិភព
លោកក្នុងខែ​មករា ឆ្នាំ២០១០ ហើយក៏​បាន​ផ្សព្វផ្សាយទៅគ្រប់សមាជិកទាំងអស់នៃគណៈកម្មាធិការបេតិ​ក​ភណ្ឌពិភពលោក ដែលក្នុង​នោះមានទាំង​ថៃ​ផងដែរ ដែលពេលនោះជាអនុ​ប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីជាង១​ឆ្នាំមុនរួចទៅហើយ នាកិច្ច​ប្រជុំគណៈ​កម្មាធិការ​បេតិ​កភណ្ឌពិភព​លោក​លើកទី៣៤ ដែលធ្វើ​ឡើងនៅទីក្រុងប្រា​ស៊ីលី​យ៉ា នាខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០១០ ។

-ផែនការរៀបចំតំបន់ប្រាសាទព្រះវិហារ​របស់កម្ពុជា ជាលទ្ធផលនៃការសិក្សាយ៉ាងម៉ត់ចត់ និងប្រកបដោយវិជ្ជាជីវៈរបស់មជ្ឈមណ្ឌល​បេតិកភណ្ឌពិភពលោក និង ICOMOS ហើយ ស្ថាប័នទាំង២នេះបានវាយតម្លៃថា ផែនការ រៀបចំនេះបានផ្តល់នូវទស្សនៈដ៏ល្អមួយសម្រាប់​ការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកទាំង
មូល ហើយក៏ជាគ្រឹះដ៏រឹងមាំមួយដែលអាជ្ញាធរ​ជាតិព្រះវិហារអាចប្រើប្រាស់សម្រាប់អភិវឌ្ឍ​គោលនយោបាយ និងដំណើរប្រតិបត្តិរបស់​ខ្លួន។ ប្លង់ក្រាហ្វិកនៃផែនការរៀបចំប្រាសាទព្រះវិហារ​នេះបង្ហាញយ៉ាងច្បាស់ថា តំបន់ទាំងអស់​ដែល​មានក្នុងផែនការនេះស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដី​កម្ពុជា​តែម្តង ។

-សេចក្តីសម្រេច 34 COM 7B.66 របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាកិច្ច ប្រជុំលើកទី៣៤ នៅទីក្រុងប្រាស៊ីលីយ៉ា ឆ្នាំ ២០១០ បានសម្រេចទទួលយកដើម្បីពិនិត្យនូវ ឯកសារនានារបស់កម្ពុជា ដែលក្នុងនោះមាន​ទាំង​​ផែនការរៀបចំប្រាសាទព្រះវិហារផងដែរ នាកិច្ច​ប្រជុំលើកទី៣៥ ក្នុងឆ្នាំ២០១១នេះ ។គួរ​រំលឹក​ដែរ ថា លោកស៊ុវីតខ្លួនឯងផ្ទាល់បាន​ចុះ​ហត្ថ​លេខា ជាមួយប្រធានគណៈប្រតិភូកម្ពុជា និង​ប្រធានអង្គ ប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយក៏បានទទួលស្គាល់ផងដែរ​នូវ​សេចក្តី ព្រាងសេចក្តីសម្រេច 34 COM 7B.66 នេះ។

វាជាការភូតកុហកតែម្តង ដែលលោកស៊ុវីត ជាអតីតអនុប្រធានគណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោកថ្លែងថា ថៃទើបតែបានទទួលផែន​ការរៀបចំនាពេលថ្មីៗនេះ ។ តាមពិត​កាលពីឆ្នាំ​មុន បើគាត់បានយកចិត្តទុកដាក់អានផែនការ​រៀបចំនេះបានខ្លះ ក៏លោកស៊ុវីត មិនអាចមកធ្វើ​សេចក្តីថ្លែងការណ៍ដ៏ខុសឆ្គងបែបនេះបាន
ឡើយ ។ ទាំងនេះបង្ហាញថា លោកស៊ុវីត មាន​ការធ្វេសប្រហែសណាស់ចំពោះការបំពេញតួនាទីរបស់ខ្លួនក្នុងរឿងផែនការរៀបចំនេះ។

គណៈកម្មាធិការជាតិបេតិកភណ្ឌពិភព​លោក សូមធ្វើការប្រឆាំងទៅនឹងការលើកឡើងរបស់​លោកស៊ុវីត ដែលចេះតែបន្តឹង និងបំពុល​បរិយា​កាស មុនកិច្ចប្រជុំនៅប៉ារីសតែម្តង ។ បើយោង​ទៅលើសេចក្តីថ្លែងការណ៍របស់លោកជំទាវអគ្គ​នាយិកាអង្គការយូណេស្កូ Irina Bokova សម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជា
ដើមចមនៃជម្លោះទេ ។ តាមពិតទៅ គេត្រូវការ សុច្ឆន្ទៈ​របស់ភាគីទាំង២ ដើម្បីធ្វើឱ្យកិច្ចប្រជុំអាច​រួមចំណែកឱ្យមានគំនិតស្ថាបនានានា ដើម្បីរិះ​
រក​វិធាន​ការបន្ទាន់ភ្លាមៗក្នុងការស្តារឡើងវិញ​នូវការខូចខាតពីការឈ្លានពានរបស់យោធាថៃ ហើយដើម្បីឱ្យមានកិច្ចការពារ និង​អភិរក្ស​សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ គឺប្រា​សាទ​ព្រះវិហារ។

លោកបណ្ឌិតសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនឹង​ស្វែងរកការបញ្ជូនប្រតិភូអ្នកបច្ចេកទេស​របស់អង្គការយូណេស្កូមកវាយតម្លៃឱ្យបានឆាប់រហ័ស​អំពីផលប៉ះពាល់ និងការខូចខាតប្រាសាទ​ព្រះ​វិហារដោយសារគ្រាប់កាំភ្លើងផ្លោងរបស់ថៃ​ ដើម្បីអាចធ្វើការជួសជុលថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ​ឱ្យ​បានល្អ ។ លោកឧប​នាយក​រដ្ឋ​មន្ត្រី​បានថ្លែង​បែបនេះ​ក្នុងឱកាស​ដឹកនាំប្រតិភូគណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភព​លោក ចាកចេញពីចំណតយន្ត​ហោះអន្តរ​ជាតិភ្នំពេញនាវេលាម៉ោង៦ល្ងាចថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០១១ ឆ្ពោះទៅកាន់ទី​ស្នាក់ការ​កណ្តាលនៃអង្គការយូណេស្កូ នៅទីក្រុង​ប៉ារីស ប្រទេសបារាំង ដើម្បីជួបប្រជុំ​ត្រីភាគី​(កម្ពុជា-ថៃ -យូណេស្កូ) ​។

លោកឧប​នាយករដ្ឋ​មន្ត្រី​បានមានប្រសាសន៍​ថា ថ្ងៃទី​២៥ ឧសភា ឆ្នាំ ២០១១ លោក​នឹងជួប​ប្រជុំជាមួយរដ្ឋមន្រ្តីទទួលបន្ទុកបេតិកភណ្ឌថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូដែលនេះជាការជជែកគ្នាមួយផ្នែកទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ម៉ាត់ស៊ូអ៊ូរ៉ា បេសកជនពិសេសរបស់លោកជំទាវ បូកូវ៉ា អគ្គ​នាយិកាអង្គការយូណេស្កូមកកម្ពុជា​ដើម្បីធ្វើការវាយតម្លៃការខូចខាតប្រាសាទព្រះ វិហារពីអ្នកបច្ចេកទេសជាន់ខ្ពស់របស់អង្គការ
យូណេស្កូឬគណៈកម្មាធិការបេតិកភណ្ឌពិភព លោក និង​ស្វែង​​រកកិច្ចសហប្រតិបត្តិការ ដើម្បី​ធ្វើការជួសជុលនិងអភិរក្សបេតិកភណ្ឌ
កម្ពុជាដែលជា​សម្បតិ្តបេតិកភណ្ឌពិភពលោក បន្ទាប់ពីរងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំរបស់ថៃចំនួន៤១៤គ្រាប់។

លោកបណ្ឌិតសុខ អាន បានមានប្រសាសន៍ ទៀតថា កម្ពុជាចង់បានវត្តមានអ្នក​ជំនាញការ​របស់អង្គការយូណេស្កូ ឬគណៈកម្មាធិការ​បេតិក​ភណ្ឌពិភពលោកដើម្បីមកធ្វើការវាយតម្លៃអំពីការខូចខាតប្រាសាទឱ្យបានឆាប់រហ័ស តែភាគី​ថៃចេះ​តែ​ទប់ស្កាត់ ។ ​​ដូច្នេះ ការជជែក​គ្នាគឺ​ត្រូវ​ធ្វើម៉េចឱ្យអ្នកជំនាញការដែលសុទ្ធតែជា​អ្នក​ជំនាញការជាន់ខ្ពស់បំផុតរបស់អង្គការយូណេស្កូ គេមកពិនិត្យវាយតម្លៃបាន ។ ទាក់ទិននឹងបទ​សម្ភាសន៍របស់លោក​ស៊ុវីតឃុនគិទិ រដ្ឋមន្រ្តី​ទទួលបន្ទុកបេតិកភណ្ឌថៃដែលផ្តល់បទសម្ភាសន៍​ដល់​អ្នកកាសែតថៃថា ភាគីថៃមិន​ទាន់ដឹងពីផែនការគ្រប់គ្រងអភិរក្សប្រាសាទព្រះវិហារ និងថាផែន​ការគ្រប់គ្រង និងអភិរក្ស​តំបន់​ប្រាសាទ​ព្រះ​វិហាររបស់កម្ពុជាចូលទឹកដីថៃនោះ លោក​បណ្ឌិត សុខ អាន បានមានប្រសាសន៍ថា បទ​សម្ភាសន៍និយាយខុសឆ្គងពីរចំណុច៖

ទី១-ផែនការគ្រប់គ្រង និងអភិរក្សតំបន់​ប្រាសាទព្រះវិហារ គឺកម្ពុជាបានដាក់ជូន​មជ្ឈ​មណ្ឌលគ្រប់គ្រងបេតិកភណ្ឌពិភពលោក តាំងពីពេលមុននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងប្រទេសប្រេស៊ីល ដែល​កាលនោះប្រទេសថៃនៅជាអនុប្រធានគណៈ
កម្មាធិការបេតិកភណ្ឌពិភពលោក ហេតុអ្វីបាន​ជាថៃថាមិនដឹងទៅវិញ?

ទី២-ថៃថាផែនការគ្រប់គ្រង និងអភិរក្ស​តំបន់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទឹកដីថៃគឺជាការនិយាយភូតកុហក ព្រោះយើងធ្វើការអភិវឌ្ឍតែនៅក្នុងតំបន់ដែលជាទឹកដី
របស់កម្ពុជាប៉ុណ្ណោះ​ ៕