ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ពលរដ្ឋ​យើង​គួរតែ​កែ​ទម្លាប់​ហូប​ចុ​.​ក ជា​ពិសេស​គឺ​សា​.​ច់ បើ​មិន​ព្រម​កែ​ទេ ហានិ​ភ័យ​នៃ​សុខភាព​ទៅ​ថ្ងៃ​មុខ ជា​ពិសេស​គឺ​ហានិភ័យ​នៃ​ជំងឺ គឺ​មាន​ខ្ពស់ ដោយសារ​តែ​នៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ៗ

ពលរដ្ឋ​យើង​គួរតែ​កែ​ទម្លាប់​ហូប​ចុ​.​ក ជា​ពិសេស​គឺ​សា​.​ច់ បើ​មិន​ព្រម​កែ​ទេ ហានិភ័យ​នៃ​សុខភាព​ទៅ​ថ្ងៃ​មុខ ជា​ពិសេស​គឺ​ហានិភ័យ​នៃ​ជំងឺ គឺ​មាន​ខ្ពស់ ដោយសារ​តែ​នៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ៗ ពលរដ្ឋ​យើង​និយម​ហូប​សា​.​ច់​ច្រើន​ណាស់ ។

សម្រាប់​អ្នក​ដែល​ខ្សត់ខ្សោយ​មិនជា​បញ្ហា​ទេ ដោយសារ​តែ​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គ្រួសារ​ខ្លះ​គឺ​បាន​ទិញ​សា​.​ច់​ត្រឹមតែ​១​ខាំ ឬ​២​ខាំ ឬ​ក៏​ចាប់ ពី​១០០​ក្រាម ទៅ ២០០​ក្រាម យក​មក​ហាន់​ផ្សំ​ធ្វើ​ម្ហូប​ជាមួយនឹង​បន្លែ ឆា ឬ​ស្ងោរ ឬ​ក៏​ចម្អិន​ចែក​គ្នា​ហូប​នៅ​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធា​ខ្លះ គឺ​អាច​និយាយ​បាន​ថា ហូប​មិន​អាសូរ​ខ្លួន​តែ​ម្តង​។

ទម្លាប់​ហូប ឬ​ក៏​ទទួលទាន​សា​.​ច់​ច្រើន​បែប​នេះ គឺ​ដោយសារ​តែ​ផ្នត់គំនិត​មួយ​ដែល​ដក់​ជាប់​តាំង​តែ​ពី​សម័យ​សង្គ្រាមស៊ីវិល ជា​ពិសេស​គឺ​សម័យ​ប៉ុ​ល​ពត ដែល​ពលរដ្ឋ​ស្រេកឃ្លាន​ខ្លាំង​។ ពួក​គេ​យល់ ឬ​ក៏​ច្រើន តែ​និយាយ​លេង​ថា «​ហូប​ដល់​ងា​.​ប់ វា​ប្រសើរ​ជាង​អត់​អី​ហូប ហើយ​ងា​.​ប់​»​។

សុខភាព​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ដូច្នេះ​ហើយ​សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ហើយ​ប្រសិនបើ​អាច​កែ​បាន គួរតែ​កែ បើ​មិន​ដូច្នេះ​ទេ ជី​វិ​.​តបា​.​ត់ប​.​ង់​ទៅ​ហើយ យើង​មិន​អាច​ហៅ​មក​វិញ​បាន​ឡើយ ។

ការ​បរិភោគ​សា​.​ច់​ច្រើន នេះ​វា​មិនមែន​ជា​បច្ច័យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​អស់នោះ​ទេ ប៉ុន្តែ​វា​រួម​ផ្សំ​ជាមួយនឹង​កត្តា​មួយ​ចំនួន​ទៀត​ដែរ​។ នៅ​ពេល​នេះ បច្ច័យ​ដែល​គ្រោះថ្នាក់​មួយ​ដែរ​នោះ គឺ​ការ​គ្រប់គ្រង​គុណភាព​សា​.​ច់នេះ​តែ​ម្តង ។ សា​.​ច់​ហូប​ច្រើន​មិនល្អ​ស្រាប់​ទៅ​ហើយ ចុះបើ​សា​.​ច់​នោះ ជា​សា​.​ច់​បង្កក​ដែល​គ្មាន​ស្តង់ដា ឬ​លាយ​ផ្សំ​នឹង​សា​ធាតុ​គ្រោះថ្នាក់​ដល់​សុខភាព​ថែម​ទៀត​នោះ តើ​សរីរាង្គ​ខាងក្នុង​យើង​អាច​ទប់ទល់​បាន​ទេ បើ​យើង​ហូប​ច្រើន​យ៉ាងនោះ?​។ បច្ច័យ​នេះ​ហើយ បានជា​មក​ដល់​ពេល​នេះ អ្នកខ្លះ​មាន​អាយុ​មិន​ដល់​៤០​ឆ្នាំ​ផង ខ្លះ​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​គេង​ស្លា​.​ប់ ខ្លះ​អង្គុយ​ស្លា​.​ប់ ដោយ​មិនដឹង​ខ្លួន​មាន​ជា​ច្រើន​ករណី ។

សូម​បញ្ឈប់​ទៅ ប្រសិនបើ​អាច ពីព្រោះ​តាម​ក្បួន​សុខាភិបាល គេ​បាន​ព្រ​មា​.​ន​ថា សម្រាប់​មនុស្ស​ពេញវ័យ​ម្នាក់ សូមកុំ​បរិភោគ​សា​.​ច់​លើស​ពី ៤៥៥ ក្រាម សម្រាប់​សា​.​ច់​ដែល​ចម្អិន​ហើយ ប៉ុន្តែ​សម្រាប់​សា​.​ច់​ដែល​មិន​ទាន់​ចម្អិន នៅ​ក្នុង​ម្នាក់​សូមកុំ​អោយ​លើស​ពី ៦០០ ទៅ​៧០០ ក្រាម នៅ​ក្នុង​មួ​យស​ប្តា​ហ៍​។

តាម​ក្បួន​វេជ្ជសាស្ត្រ​នេះ សម្រាប់​មួយ​ថ្ងៃ ការ​ទទួលទាន​សា​.​ច់​សូមកុំ​អោយ​លើស​ពី ៦៥ ក្រាម​សម្រាប់​សា​.​ច់​ដែល​ឆ្អិន ហើយ​សម្រាប់​សាច់​ឆៅ គឺ​កុំ​លើស​ពី​១០០ ក្រាម​។ បើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​ខ្លាញ់​រុំ​សរីរាង្គ​ក្នុង តាំងពី​ថ្លើម បេះដូង តម្រងនោម ក្រពះ ពោះវៀន ខ្លាញ់​នៅ​ក្នុង​ឈា​.​ម ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ស្រូ​ក បេះដូង រលាក​ថ្លើម ខ្សោយ​សរីរាង្គ​រំលាយ​អាហារ​ជាដើម​។

ដើម្បី​រក្សា​សុខភាព សូម​លើកកម្ពស់​ការ​ទទួលទាន​ត្រី និង​បន្លែ​អោយ​បាន​ច្រើន ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​ព្យាយាម​ដាក់​កម្រិត​នៃ​ការ​ញ៉ាំ និង​គ្រប់គ្រង​របប​អាហារ​អោយ​បាន​ត្រឹមត្រូវ ។ សម័យ​មុន​យើង​អត់ យើង​ឃ្លាន យើង​ត្រូវការ​ទទួលទាន​ច្រើន តែ​នៅ​ពេល​នេះ យើង​ដូច​ជា​ទទួល​ទាន​ច្រើន​ហួសហើយ គួរ​ពិនិត្យ និង​ពង្រឹង​ការ​ត្រួតពិនិត្យ​ការ​ហូប​ចុ​.​ក ជា ពិសេស​គឺ​ការ​ដាក់​កម្រិត​ការ​ទទួលទាន​សា​.​ច់ បើ​មិន​ដូច្នេះ​ទេ យើង​អាច​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន ដើម្បី​ព្យាបាល ហើយ​ពេល​ខ្លះ ទោះជា​មាន​លុយ​ក៏​មិន​អាច​ព្យាបាល​បាន​ផង​។

អត្ថបទ​ដោយ ៖​ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ