ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ធំ​ថ្មី​​​​ត្រូវ​​​​បានសម្ពោធ​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​ជា​​ផ្លូវការ​​​នៅ​​ព្រឹក​នេះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ផ្សារ​ធំ​ថ្មី​​ដែល​មាន​វ័យ​ចំណាស់​ស្ថិតក្នុង​​​​សភាព​​​ចាស់ទ្រុឌទ្រោម​​​​ ពេល​នេះ​មានការ​​ជួសជុល​កែលំអ​​ឡើងវិញ​​រួច​រាល់​​នោះ នៅ​ព្រឹក​ថ្ងៃទី​​២៥ ឧសភា ​២០១១ ​នេះ សាលា​រាជ​​ធានី​ភ្នំពេញ​​នឹង​​​ធ្វើពិធី​សម្ពោធ​​បើក​​ឱ្យ​ដំណើរ​ការ​​​​ជា​ផ្លូវ​ការ​​​ចាប់ពី​ពេលនេះ​តទៅ ។ ​ផ្សារ​ធំថ្មី​​ត្រូវ​​បាន​​​ជួសជុល​​កែ​លំអ​​​​ឡើងវិញ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​​ពីទី​ភ្នាក់ងារ​​​បារាំង ​​

រាជធានីភ្នំពេញ ៖ ​ផ្សារ​ធំ​ថ្មី​​ដែល​មាន​វ័យ​ចំណាស់​ស្ថិតក្នុង​​​​សភាព​​​ចាស់ទ្រុឌទ្រោម​​​​ ពេល​នេះ​មានការ​​ជួសជុល​កែលំអ​​ឡើងវិញ​​រួច​រាល់​​នោះ នៅ​ព្រឹក​ថ្ងៃទី​​២៥ ឧសភា ​២០១១ ​នេះ សាលា​រាជ​​ធានី​ភ្នំពេញ​​នឹង​​​ធ្វើពិធី​សម្ពោធ​​បើក​​ឱ្យ​ដំណើរ​ការ​​​​ជា​ផ្លូវ​ការ​​​ចាប់ពី​ពេលនេះ​តទៅ ។ ​ផ្សារ​ធំថ្មី​​ត្រូវ​​បាន​​​ជួសជុល​​កែ​លំអ​​​​ឡើងវិញ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​​ពីទី​ភ្នាក់ងារ​​​បារាំង ​​សម្រាប់​ការ​អភិវឌ្ឍន៍ (AFD) របស់​ប្រទេស​បារាំង ​ដោយ​​ការងារ​​​​ជួសជុល​​កែ​​លំអរ​នោះ​​រក្សា​លក្ខណៈដើម ​​ដើម្បី​លើក​​កម្ពស់​​​សោ​ភ័​ណ​ភាព បរិយាកាស​ និងបរិស្ថាន​​​ល្អ ។​

​ពិធីសម្ពោធ​​បើក​ឱ្យ​ដំណើរការ​​​ផ្សារ​​ធំថ្មី​​ឡើ​ង​វិញ នៅព្រឹក​​​ថ្ងៃទី​​​២៥ ឧសភា នេះ ​​​តាម​គម្រោង​​ធ្វើ​​នៅវេលាម៉ោង​​៨ព្រឹក​​​ ស្ថិត​ក្រោម​​​​​អធិបតីភាព​លោក​កែប ជុតិមា ​អភិបាល​​​រាជធានីភ្នំពេញ ​តំណាង​​ស្ថានទូត​បារាំងប្រចាំ​នៅ​កម្ពុជា ប្រធាន​​ទីភ្នាក់ងារ​​​បារាំង (AFD) និង​មាន​ការ​​ចូល​រួម​ពី​មន្ត្រី​​​​ក្រោម​ឱវាទ​​សាលា​រាជធានីភ្នំពេញ ​​គណៈ​កម្ម​​ការ​​ផ្សារ និងអាជីវករ​​ផ្សារ​ធំថ្មី​យ៉ាង​ច្រើន​កុះករ ។ លោកហួត ​​ហៃ​ នាយក​រង​រដ្ឋបាល​​សាលា​​រាជធានីភ្នំពេញ ​បាន​ឱ្យ​ដឹង​ថា ផ្សារ​​ធំថ្មី​ដែលត្រូវ​បានជួសជុល​​កែលំអ​ឡើងវិញ បន្ទាប់ពី​​​ផ្សារ​​នេះ​ស្ថិត​​ក្នុង​វ័យ​​ចំណាស់​​ និងមាន​​សភាពទ្រុឌ​ទ្រោម​ ​គឺ​​​ចាប់​ដំណើរការ​​កាលពី​ថ្ងៃទី​​​២២ មករា ២០០៩ ​​ត្រូវ​បាន​បញ្ចប់​​ និង​សម្ពោធ​​បើក​ឱ្យ​ដំណើរការ​​​ចាប់ពីពេល​នេះ​តទៅ។​

លោកហួត ហៃ​​ បានបញ្ជាក់​ថា ការងា​រ​ជួសជុល​​​​កែលំអ​​​មាន​​​៥ដំណាក់កាល​​ លើក​ទី​​​១-​ការ​គិតគូរ​​រៀបចំផ្សារ​​​បណ្តោះអាសន្នរយៈ​ពេល​​​២ខែ ពីថ្ងៃទី​​​៥ តុលា ​​ដល់​​១៥ ធ្នូ ​​២០០៨ ។ ​ទី​២-​​រយៈ​ពេល​​​៧ខែ ​ចាប់ពី​​ថ្ងៃទី​​​១៥ ធ្នូ ​២០០៨ ដល់​​​​១៥ កក្កដា ​២០០៩ ​រៀបចំ​​ជួសជុល​កែ​លំអ​​ជ្រុង ឬ​​ស្លាប IAD ដែល​គណៈកម្មការ​​បានកំណត់​។ ទី​៣-​រយៈ​ពេល​​​៧ខែ ​​​ចាប់ពីថ្ងៃ​ទី​​១៥ កក្កដា ​២០០៩ ដល់​​១៥ កុម្ភៈ ​២០១០ ស្លាប FHE ។ ទី​៤-​រយៈ​ពេល​​​​៦ខែ ​ចាប់ពីថ្ងៃទី​​១៥ ​កុម្ភៈ ដល់​​​១៥ សីហា ២០១០ ​​ស្លាប BCG និង​ដំណាក់​​កាលទី​៥-រយៈ​ពេល​​២ខែ ពីថ្ងៃទី​​១៥ សីហា ​ដល់​​១៥ តុលា ២០១០ ការរៀបចំ​​​​តំបន់​ជុំវិញ​​​ផ្សារ​ធំថ្មី​ដូចជា​ផ្លូវ​​ ប្រព័ន្ធលូ ​​ដាំ​ដើ​មឈើ ​​បង្គោ​លភ្លើង រៀបចំ​​ចិញ្ចើម​​​ និង​គំនូស​​ចរាច​រណ៍៕​