ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​សញ្ញា​​គំរាម​ប្លន់​ និង​​ប៉ុន​ប៉ង​​ធ្វើ​មនុស្ស​​ឃាត​​ត្រូវ​​បក​ស្បែក​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៤ ឧសភា នៅ​ភូមិ​ព្រីង​កោង ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ តាម​ដីកា​របស់​តុលាការ​លេខ​៣៣៦​ ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០​ របស់​ចៅ​ក្រម​ស៊ើប​អង្កេត​ និង​ស៊ើប​សួរ​អ៊ិន​ បូរិន នៃសាលា​ដំបូង​ខេត្តកំពង់​ស្ពឺ​ ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​

ខេត្ត​កំពង់​ស្ពឺ​ ៖ ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៤ ឧសភា នៅ​ភូមិ​ព្រីង​កោង ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ តាម​ដីកា​របស់​តុលាការ​លេខ​៣៣៦​ ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០​ របស់​ចៅ​ក្រម​ស៊ើប​អង្កេត​ និង​ស៊ើប​សួរ​អ៊ិន​ បូរិន នៃសាលា​ដំបូង​ខេត្តកំពង់​ស្ពឺ​ ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​។

លោក​អនុ​សេនីយ៍​ទោ សម សាក់ នាយ​រង​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ជន​ស្ទាវ​ម្នាក់នេះ​ឈ្មោះ​ឌឿន សុខ​គង់ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ស្ថិត​​ក្នុង​ចំណោម​បក្ស​ពួក​៣​នាក់​ទៀត​​ដែល​ពុំ​ទាន់​​ចាប់​ខ្លួន​បាន​ ។ ឌឿន សុខ​គង់​ ​​ជា​ជន​ដៃ​ដល់​​ខាងលួច វាយ និង​ប្លន់​ អំឡុង​​ឆ្នាំ​២០០៩​ទៅ​២០១០ ដោយ​គំរាម​​វាយ​ក្មេង​ស្រី​ដោះ​យក​ខ្សែ​.ក​ទៅ​លក់​ស៊ី​ចាយ​ និង​គំរាម​វាយ​យក​ម៉ូតូ​ជា​ច្រើន​ករណី​ ។

ឌឿន សុខ​គង់​ បាន​គេ​ច​ខ្លួន​ជាមួយ​បក្ស​ពួក​អស់​រយៈ​ពេល​១​ឆ្នាំ​ ក៏​លេច​មុខ​​មកវិញ ទើប​សមត្ថ​កិច្ច​​​ស្រុក​ឱរ៉ាល់​សហ​ការ​ជាមួយ​កំលាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ខេត្ត​តាម​ចាប់ខ្លួន​​តាំង​ពី​មូល​ដ្ឋាន​ស្រុក​សំរោង​ទង​រហូត​ដល់​​ភូមិ​ព្រីង​កោង​ ឃុំ​សង្កែ​សា​ទបទើបចាប់​​បាន ខណៈ​ដែល​​ជន​នេះ​ព្យាយាម​បើក​រថ​យន្ត​កូរ៉េ​១​គ្រឿង​គេច​ខ្លួន​។

លោក​សម សាក់​ បន្ត​ថា សុខ​គង់​ ត្រូវ​ឈ្មោះ​កែវ ចិន ​ជា​ឪពុក​​ជន​រង​គ្រោះ​ប្តឹង​ពី​បទ​​រួម​ជាមួយ​​បក្ស​ពួក​គេ​៣​នាក់​ទៀត​យក​ញញួរ​​វាយ​ក្បាល​កូន​គាត់​ឱ្យ​របួស​ធ្ងន់​​ ហើយ​បំរុង​វាយបន្ថែម​ឱ្យ​ស្លាប់​នៅ​នឹងកន្លែង​ តែ​ត្រូវ​សមត្ថ​កិច្ច​ និង​អ្នក​ភូមិ​ជួយ​អន្តរា​គមន៍​ទាន់។​ ពួក​គេ​ក៏​គេច​ខ្លួន​បាត់​តាំង​ពី​ថ្ងៃ​កើត​ហេតុ​ ថ្ងៃ​ទី​២៧ មករា មក​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ឈ្មោះ​​​ ឌឿន សុខ​គង់​ ឆ្លើយ​ថា គេ​រស់​នៅ​ភូមិ​តាប៉ង​ ឃុំ​ខ្ទុំក្រាំង ស្រុក​សំរោង​ទង បាន​រួម​ជាមួយ​បក្ស​ពួក​​ប្រព្រឹត្ត​បទ​ល្មើស​​​នោះពិត​ប្រាកដ​មែន​។ ចំណែក​ជន​ល្មើស៣​នាក់​ទៀតសមត្ថ​កិច្ច​​កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់ខ្លួន​​​ ៕