ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ឡានដឹក​ដី​ថ្មី​ៗ ​ឈប់​តាម​ផ្លូវ​ហូប​បាយ ​បែន​សាក ប្អូន​​ទម្លា.ក់​បែន​សង្ក.ត់​បង​​យ៉ាងរន្ធ.ត់

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​២​នាក់​បងប្អូន​សាច់ថ្លៃ បាន​នាំ​គ្នា​មក​ពី​ស្រុក​ទិញ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង

រាជធានី​ភ្នំពេញ​ ៖ ​បុរស​២​នាក់​បងប្អូន​សាច់ថ្លៃ បាន​នាំ​គ្នា​មក​ពី​ស្រុក​ទិញ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ហើយ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ចូល​ហូប​បាយ បែន​សាកមើល តែ​គ្រោះ​អកុសល​ពេល​អោយ​ប្អូន​ទំលាក់​បែន​វិញ ក៍បាន​សង្ក.ត់​បង​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់​ដែល​មិន​នឹក​ស្មាន​ដល់ខាងលើនេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ ធ្នូ​ឆ្នាំ ២០២៣ នៅ​តាម​ផ្លូវ​លេខ​១៥១ ក្នុងភូមិ​បឹង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់ បុរស​ជា​ប្អូន​ក៏ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ​ផង​ដែរ​។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​បែន​រថយន្ត​សង្កត់​ស្លា.ប់​ឈ្មោះ​និ​ន ឈ​ន់ ភេទប្រុស អាយុ​៥១​ឆ្នាំ មុខ​ទិញ​លក់​រថយន្ត​បែន​ដឹក​ដី មាន​លំនៅ​ភូមិ​ទួល​ស្រឡៅ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ។ ​ចំណែក បុរស​ជា​ប្អូន​ឈ្មោះ​ស្រ៊​ន់ ហ៊ា​ត អាយុ​៤៥​ឆ្នាំ មាន​លំនៅ​ក្បែរ​គ្នា ត្រូវជា​ប្អូន​ថ្លៃ​ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ២​នាក់បងប្អូនខាងលើ បានធ្វើ​ដំណើរ​មក​ពី​ស្រុក​ទៅ​ទិញរថយន្តបែន​ដឹក​ដី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ ពាក​ស្លាក​លេខ កោះកុង​ ៣A-០៧៨៣​ មួយ​គ្រឿង ពី​ម្តុំ​ភ្នំ​ប្រសិទ្ធិ​វង្ស ក្នុង​តម្លៃជាង​៨​ពាន់​ដុល្លារ រួច​ធ្វើ​ដំណើរ​ទៅ​ត្រឡប់​ទៅ​ស្រុក​វិញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​ធ្វើ​ដំណើរ​បាន​បន្តិច មក​ដល់​កន្លែង​កើតហេតុ ក៍បាន​ឈប់​រថយន្ត​ចុះ​ហូប​បាយ និង​បាន​បែន​រថយន្តសាក​ទុក​ចោល រួច​ក៏បាន​ចូល​ទៅ​ហូប​បាយ ។ ​លុះ​ពេលបាយរួច បុរស​ជា​បងក៍​បានអោយ​ប្អូនឡើង​បើករថយន្ត និង​ទំលាក់​បែន​ចុះ តែ​គ្រោះ​អកុសល​បង​មិន​បាន​ឡើង​រថយន្ត​ភ្លាម​ៗ​ទេ​ក៍បាន​ដើរ​អើត​មើល​គ្រឿង​រថយន្ត ​ហើយត្រូវ​បែន​ធ្លាក់​មក​សង្កាត់​ជាប់កស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។​ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ នគរបាល​មូលដ្ឋាន ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​បុរស​ជា​ប្អូន ដើម្បីសាកសួរ ។​

​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ប្អូន​ចាត់ការ​តាម​ច្បាប់​ឬ​យ៉ាងណា​នោះ​ទេ ។ ​តែ​ក្រុម​គ្រួសារ​ពុំ​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ព្រោះ​ជា​បងប្អូន និង​ចាត់ទុកជា​គ្រោះថ្នាក់​។ ស.ព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស្រុក​កំណើត ដើម្បី​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ