ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ឃុំ​ខ្លួន​មេ​បន​២នាក់​ដាក់​ពន្ធ​នា​គារ​ព្រៃ​ស​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា សាលា​ដំបូង​រាជ​ធានី​បាន​សំរេច​ឃុំ​ខ្លួន​មេ​បនជន​ជាតិ​វៀត​ណាម​​២​នាក់​នៅ​​ពន្ធ​នា​គារ​ព្រៃ​ស​ ពី​​បទ​​បើក​កន្លែង​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​។ មេ​បន​ម្នាក់​ឈ្មោះ​ប៊ិន ចាន់​លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៦​ ផ្លូវ​លេខ​១៣ សង្កាត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ​ ជា​អ្នក​បើក​លក់​កាហ្វេ​ និង​បើក​កន្លែង​

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា សាលា​ដំបូង​រាជ​ធានី​បាន​សំរេច​ឃុំ​ខ្លួន​មេ​បនជន​ជាតិ​វៀត​ណាម​​២​នាក់​នៅ​​ពន្ធ​នា​គារ​ព្រៃ​ស​ ពី​​បទ​​បើក​កន្លែង​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​។ មេ​បន​ម្នាក់​ឈ្មោះ​ប៊ិន ចាន់​លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៦​ ផ្លូវ​លេខ​១៣ សង្កាត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ​ ជា​អ្នក​បើក​លក់​កាហ្វេ​ និង​បើក​កន្លែង​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ និង​ម្នាក់​ទៀត​ឈ្មោះ​ង្វៀង ធី​ស៊ី ភេទស្រី អាយុ​៥២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៣ សង្កាត់​ស្រះ​ចក​ខណ្ឌ​ដូន​ពេញ​ ជា​ថៅ​កែ​ហាង​កាហ្វេ​ និង​បើក​របរ​ដូច​គ្នា​។

ជន​សង្ស័យ​ទាំង​២​នាក់ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​​ការ​ពារ​អនី​តិ​ជន​រាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ ថ្ងៃ​ទី​២០ ឧសភា នៅ​ហាង​លក់​កាហ្វេ​របស់​ពួកគេ​ ដោយ​​យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​ចំនួន​៦​នាក់​ ដែល​សុទ្ធ​សឹង​ជា​ជន​ជាតិ​វៀត​ណាម​។ ពាក្យ​បណ្តឹង​មាន​​ន័យ​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ត្រូវ​មេ​បន​ទាំង​២​នាក់​​ហៅ​ឱ្យ​ចូល​ទៅ​ធ្វើ​ការ​រត់​តុ​កាហ្វេ​​នៅ​ម្តុំ​មុខ​វត្ត​នាគ​វ័ន្ត​​។ ពេល​ចូល​ធ្វើ​ការ​មាន​នារី​២​នាក់​​គេ​ទុក​ឱ្យ​ដាំ​បាយ​ ចំណែក​៤​នាក់​បង្ខំ​ឱ្យ​បំរើ​ផ្លូវ​ភេទ​ជាមួយ​បុរស​ដែល​ខ្លះ​ធ្វើ​បាន​រយៈ​ពេល​ជាង​១​ខែ ខ្លះ​​បាន​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។

ពាក្យ​បណ្តឹង​​បញ្ជាក់​​ថា ពេល​ចូល​រួម​ភេទ​ជាមួយ​ភ្ញៀវ​ម្តង​បាន​ប្រាក់​១៥.០០០ទៅ​២០.០០០​រៀល​ ប៉ុន្តែ​ប្រាក់​នេះ​មិន​សល់​ទេ ត្រូវ​ថៅ​កែ​ហាង​ដក​យក​ក្នុង​១​ថ្ងៃ​១០.០០០រៀល​។ ពេល​ណា​មាន​ធុរៈ​ ឬ​ជំងឺ​ត្រូវ​ខ្ចី​ប្រាក់​ពី​ថៅ​កែ​ចាយ​វាយ​បណ្តោះ​អាសន្ន​សិន​ លុះ​ពេល​រួម​ភេទ​​ជាមួយ​ភ្ញៀវ​ត្រូវ​គេ​​កាត់​យក​ប្រាក់​នោះ​វិញ​។ ដោយ​មើល​ឃើញ​អំពើ​អាក្រក់​ និង​ខុសច្បាប់​ទើប​ពួកនាង​ទាំង​៤​នាក់​​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន​មេ​បន​ដាក់​ពន្ធ​នាគារ​ និង​រំដោះ​ពួក​នាង​ចេញ​ពី​​កន្លែង​នោះ​​។ ក្រោយ​ពី​ចាប់​ខ្លួន​មេ​បន​​២​នាក់​នោះ ​សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទើប​ត្រូវ​តុលាការ​សំរេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន​ ៕