ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង​គេច​​ពន្ធ​​ចូល​ពី​​វៀ​ត​ណាម​​​ចាប់​​កម្រើក​​ឡើង​វិញ​​តាម​ច្រក​​​របៀង​​ព្រំដែន​

14 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សាំង​គេ​ច​ពន្ធ​​​​​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាម ​ចាប់​កម្រើក​ឡើង​វិញ​ហើយ តាម​​ច្រករបៀង​នានា​​​នៃ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង មាន​ច្រក​របៀង​​សំយ៉ោង ​​ស្រែ​បារាំង តានូ ក្រសាំង​ជ្រំ ​ក្នុង​ភូមិ​​សាស្ត្រ​ស្រុក​កំពង់រោទ៍ ​និង​ស្រុក​ស្វាយ​ជ្រំ ​នាប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ

ខេត្តស្វាយរៀង ៖ សាំង​គេ​ច​ពន្ធ​​​​​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាម ​ចាប់​កម្រើក​ឡើង​វិញ​ហើយ តាម​​ច្រករបៀង​នានា​​​នៃ​ទឹក​ដី​ខេត្ត​ស្វាយ​រៀង មាន​ច្រក​របៀង​​សំយ៉ោង ​​ស្រែ​បារាំង តានូ ក្រសាំង​ជ្រំ ​ក្នុង​ភូមិ​​សាស្ត្រ​ស្រុក​កំពង់រោទ៍ ​និង​ស្រុក​ស្វាយ​ជ្រំ ​នាប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។

ជាក់​ស្តែង​កាល​ពី​ព្រឹក​​​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០១១ នៅច្រក​​របៀង​​សំយ៉ោង ឃុំ​សំយ៉ោង ស្រុក​កំពង់​រោទ៍ និង​​ច្រក​របៀង​​ស្រែ​បារាំង ស្រុក​ស្វាយ​ជ្រំ ​មាន​សកម្ម​ភាព​ដឹក​​សាំង​ចូល​មក​ក្រុង​ស្វាយ​​រៀងយ៉ាង​រលូន​ដោយ​​ពុំ​មាន​ឃើញ​សមត្ថ​កិច្ច​​ណា​​​អើ​ពើ​ឡើយ ក៏​ប៉ុន្តែ​​គេ​ឃើញ​មាន​សមត្ថ​កិច្ច​ខ្លះ​ចង​អង្រឹង​តាម​ផ្លូវ​ចាំ​យក​ប្រាក់​ពី​​អ្នក​ដឹ​ក​សាំង​គេច​​ពន្ធ​ទាំង​នោះ​ដែរ។ ចំពោះ​​អ្នក​ដឹក​​សាំង​គេច​ពន្ធ​វិញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​ទិញ​សាំងពី​វៀត​ណាម​នៅមាត់​ព្រែក​តានូ ហើយបង់​ឱ្យ​សមត្ថ​កិច្ច​បី​ទៅ​បួន​កន្លែង​​ ទើប​ដល់​គោល​ដៅ​​​ដោយ​ក្នុង​មួយ​កន្លែង​​មួយ​ប៊ី​ដុង​៣០​លីត្រ ​៥០០​​រៀល។ ​ពួក​គេ​ដឹក​បាន​ពី១០​ទៅ​១៣​ប៊ីដុង ​តែគេ​ចោល​ឱ្យ​២​ប៊ីដុង ​ដូច្នេះ​ក្នុង​ម៉ូតូ​​១​គ្រឿង​ត្រូវ​បង់​៥.៥០០​រៀល សរុបគ្រប់​កន្លែង​គឺត្រូវ​ចំណាយ​២២.០០០​រៀល។ ​បើ​សំណាង​អាក្រក់​​ជួប​គយ​ចល័ត​ត្រូវ​គេ​ចាប់​យក​ទទេ ​​ដូច្នេះ​​បច្ចុ​ប្បន្ន​​ពួក​គេ​ភាគ​ច្រើន​​គ្រាន់តែ​​ស៊ី​ឈ្នួល​ដឹក​ឱ្យ​ថៅកែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ពួក​គេ​ត្រូវតែ​ព្យា​​យាម​ដឹក​​គេច​មិន​ឱ្យ​ជួប​គយ​ចល័ត​ឡើយ បើ​មិន​ដូច្នេះ​ទេ ថៅកែ​លែង​ឱ្យ​ដឹកទៀត។ ចំណែក​អ្នក​ខ្លះ​ដែលគេ​មាន​ប្រាក់​ គេ​ទិញ​​ប្រេងសាំង ឬ​ម៉ាស៊ូត ​ដឹក​​ខ្លួន​គេ​ដាក់​​ឱ្យម៉ូយ​លក់​រាយ ។

​ចំពោះ​មន្ត្រីសមត្ថ​កិច្ច​វិញនិយាយ​ថា អ្នក​ដឹក​សាំង​គេច​ពន្ធ​មាន​ច្រើន​ គេ​មិន​អាច​បង្ក្រាប​អស់​​​នោះ​ទេ ​។ រីឯក្រុម​អាជីវ​ករ​​តាមស្ថានីយ​វិញ បាន​រិះ​គន់​ថា ​តើអ្នក​ដឹក​សាំង​ចូលតាម​ណា​បាន​ជា​សមត្ថ​​កិច្ច​តាម​ច្រក​​របៀង​មើលមិន​ឃើញ​​? ឯអ្នក​ចង​អង្រឹង​កាក់​យក​​លុយ​តាម​ផ្លូវ​​បី​បួន​កន្លែង​​នោះ​ប្រហែល​ជា​​កុង​ត្រូល​ជជុះ​​ហើយ​មើល​ទៅ៕