ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លា​.​ប់ មិនបាច់​សុំ​គោលការណ៍​ទេ គឺ​ចាប់​ដាក់ខ្នោះ​តែ​ម្ដង​ទៅ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ចេញ​បទបញ្ជា​ឲ្យ​ចាប់​អ្នកបើកបរ​ណា បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​មនុស្ស​ស្លា​.​ប់ មិន​បាំ​បាច់​សុំ​គោលការណ៍​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ចេញ​បទបញ្ជា​ឲ្យ​ចាប់​អ្នកបើកបរ​ណា បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​មនុស្ស​ស្លា​.​ប់ មិន​បាំ​បាច់​សុំ​គោលការណ៍​ទេ គឺ​ចាប់ដាក់ខ្នោះ តែ​ម្ដង​ទៅ ព្រោះ​សាក្សី បានឃើញ​ហើយ ។

ថ្លែង​នា​ឱកាស អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ចេញ​បញ្ជា​ឱ្យ​អនុវត្ត​ច្បាប់​ចំពោះ អ្នកបើកបរ​ទាំងឡាយ​ណា បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លា​.​ប់ ដោយ​មិន​ចាំបាច់​សុំ​គោលការណ៍​ទេ គឺ​ចាប់​តែ​ម្ដង បើ​តវ៉ា​ចាប់​វ៉ៃ​ខ្នោះ ព្រោះ​មាន​ខ្នង នាយក​រដ្ឋមន្ត្រី​ការពារ​ហើយ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​សមត្ថកិច្ច ករណី​មាន​បទល្មើស​ជាក់ស្ដែង ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​មនុស្ស​ស្លា​.​ប់ គឺ​សមត្ថកិច្ច ត្រូវ​អនុវត្ត​ច្បាប់ ឃាត់ខ្លួន​ជនល្មើស​ភ្លាម ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​កន្លង​ទៅ អា​រឿង​បុក​មនុស្ស​ស្អី​ៗ មិន​ចាំបាច់​សុំ​គោលការណ៍ ខ្ញុំ ចេញ​បទបញ្ជា បើសិនជា​មាន​បទល្មើស​ជាក់ស្ដែង ឧ​ប​ទា​ហរ​ណ៍​បើកឡាន​បុក​គេ​ស្លា​.​ប់ មិន​ចាំបាច់​គោលការណ៍ គឺ​ចាប់​តែ​ម្ដង​ទៅ ឃាត់ខ្លួន​តែ​ម្តង​ទៅ ហើយ​បើ​គាត់​តវ៉ា ចាប់​វ៉ៃ​ខ្នោះ​ទៅ​» ។

សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​ថា បើសិន​សមត្ថកិច្ច​អនុវត្ត​ស្របច្បាប់ គឺ​អនុវត្ត​ចុះ ហើយ​ខ្នងបង្អែក​របស់​បងប្អូន គឺ​នាយក​រដ្ឋមន្ត្រី ហើយ​អ្នក​ការពារ​ពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​បង្ក​ត្រូវ​តែ​ទទួល​ចំពោះ​មុខ​ច្បាប់​។

សម្តេច​ធិ​បតី ក៏​បាន​ប្រាប់​ទៅ​សមត្ថកិច្ច និង​កង​រាជ​អា​វុ​ហត្ថ ថា ក្នុង​បទល្មើស​ជាក់ស្តែង បើសិន​បងប្អូន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​អនុវត្ត​ចុះ ហើយ​ខ្នង​របស់​បងប្អូន គឺជា​នាយក​រដ្ឋមន្ត្រី និយាយ​ឲ្យ​ច្បាស់ តែ​ម្តង​ទៅ ។

សម្តេច​បញ្ជាក់​ថា ៖ «​បើសិន ជា​គេ​ថា មាន​ខ្នង​ទៀត មិន​ចាំ​សួរ​ទេ ព្រោះ​នាយក​រដ្ឋមន្ត្រី ចេញ​គោលការណ៍​ហើយ​«…» ហើយ​បើសិន​អ្នក​ណា​គំរាម​ថា ទៅ​ដល់​កន្លែង​គេ​ដក​បញ្ឈរ​ឈរ ប្រាប់​មក​ខ្ញុំ ខ្ញុំ​តម្លើង​ស័ក្តិ​ឲ្យ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ចំពោះ​មេ​សមត្ថកិច្ច​ណា ដែល​ដាក់​កំហុស​កូនចៅ​ខ្លួន គ្មាន​មូលហេតុ សម្តេច​នឹង​ចាត់វិធានការ បើ​គ្នា​ធ្វើ​ត្រូវ​ហើយ ត្រូវ​លើកទឹកចិត្ត ប្រ​សិន​ត្រូវ​បំបាក់ទឹកចិត្ត អ្នក​ផ្សេង​ទៀត តើ​សង្គម​យើង​នឹង​ទៅ​ជា​យ៉ាងណា ? ។

សម្តេច​សង្កត់ធ្ងន់​ថា ៖ «​សូម​អនុវត្ត​តែ​ម្តង​ទៅ ព្រោះ​វា​វិលមុខ​ពេក​! ច្បាប់​យើង​ចែង​ថា បើ​មាន​ភស្តុ​តាង​ផឹក​ស្រវឹង គេ​បុក​ប៉ុណ្ណឹង​ហើយ​ឃាត់ខ្លួន​យក​ទៅ សាក្សី​មាន​ហើយ បើ​នរណា​ថា ហ៊ាន​ចាប់​គេ តើ​ដឹង​ថា​មាន​ខ្នង​ប៉ុណ្ណា​អត់ ? ប៉ូលិស ត្រូវ​ប្រាប់​ទៅ​ថា ខ្នង​ខ្ញុំ​គឺ​នាយក​រដ្ឋមន្ត្រី​» ៕

អត្ថបទសរសេរ ដោយ