ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ក្រមសីលធម៌ នៅ​តែ​មាន​សារៈសំខាន់ចំពោះ​អ្នក​សារព័ត៌មាន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់​ថា ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន នៅ​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់ សម្រាប់​អ្នក​សារព័ត៌មាន ព្រោះ​អាច​នឹង​ឲ្យ​ស្នាដៃ​ខ្លួន​នៅ​មាន​បន្ត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់​ថា ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន នៅ​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់ សម្រាប់​អ្នក​សារព័ត៌មាន ព្រោះ​អាច​នឹង​ឲ្យ​ស្នាដៃ​ខ្លួន​នៅ​មាន​បន្ត បើ​មិន​ដូច្នេះ​ទេ អ្នក​សារព័ត៌មាន​នោះ នឹង​បាត់បង់​ប្រជាប្រិយ៍ភាព ជា​មិន​ខាន ។

ថ្លែង​ក្នុង​វេទិការ និពន្ធ​នាយក​សារព័ត៌មាន លើក​ទី​២០ ក្រោម​ប្រធានបទ ៖ “​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​សារព័ត៌មាន​” នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់​ថា ៖ “​ចរន្ត​សារព័ត៌មាន ឥឡូវ​ដើរ​ផ្ទុយ​ពី​មុន ដែល​ពី​មុន ទាល់តែ​ទៅ​រៀន​ផ្នែក​ការ​សែត ទទួល​ការ​បណ្តុះបណ្តាល​ហើយ បាន​យើង​ចូល​មក​អនុវត្ត​ការងារ​វិជ្ជាជីវៈ សារព័ត៌មាន តែ​ឥឡូវនេះ យើង​ដើរ​ផ្ទុយ ដោយសារ​តែ​កំណើន​យ៉ាង​គំហុក នៃ​កំ​ណើ​រ​ព័ត៌មាន ពិសេស​នោះ​គេហទំព័រ និង TV អន​ឡាញ ឬ​ក៏​និយាយ មាន​តែ​ហ្វេ​ស​ប៊ុ​ក​ក៏​គេ​និយាយ​ថា សារព័ត៌មាន​ដែរ​» ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​អ្នក​សារព័ត៌មាន​ខ្លះ មិន​ទាន់​ដឹង​ពី​គ្រឹះ​មូលដ្ឋាន នៃ​ការ​សរសេ​ព័ត៌មាន​ផង ប៉ុន្តែ​ចំណុច​នេះ យើង​មិន​អាច​បន្ទោស​អ្នក​ណា​បាន​ទេ ដោយសារ​តែ​មានការ​វិវត្តន៍ នៃ​ក្រម​ខណ្ឌ​សង្គម​ជាតិ ។

យ៉ាងណា​ក្តី ឯកឧត្តម រដ្ឋមន្ត្រី គូសបញ្ជាក់​ថា តើ​យើង​ត្រូវធ្វើ​យ៉ាង​ដូច្នេះ ដើម្បី​គ្រប់គ្រង​ស្ថានភាព​វិស័យ​ព័ត៌មាន​យ៉ាង​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​វា​ជ្រុល ហើយ​តម្រង់​ទិស​ឲ្យ​វិស័យ​ព័ត៌មាន ដែល​តែងតែ​ជា​កញ្ចក់​ឆ្លុះ តថភាព​ពិត ក្នុង​សង្គម ដើរតួ​នា​ទៅ​ជា​កញ្ចក់​ដែល​ថ្លា មិនមែន​ជា​កញ្ចក់​ស្រអាប់ នោះ​ទេ ។

ទាក់ទង​នឹង​ការ​គ្រប់​ក្រង​វិស័យ​ព័ត៌មាន​នេះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ក្នុង អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ក្រសួង​ព័ត៌មាន នឹង​ធ្វើការ​រៀបចំ វិស័យ​ព័ត៌មាន​ឡើង​វិញ ផង​ដែរ ក្នុង​គោលបំណង ពង្រឹង​លើក​ការ​អនុវត្ត លើ​ក្រម​សី​ក​ធម៌ វិជ្ជាជីវៈ អ្នក​សារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ក្រមសីលធម៌ វិជ្ជាជីវៈ​នេះ គឺជា​មូលដ្ឋាន​គ្រឹះ សំខាន់​ណាស់ ទាំង​គុណភាព​ការងារ និង​ទាំង​ការ​ការពារ​អ្នក​សារព័ត៌មាន ផង​ដែរ​។ ឥឡូវ បើ​យើង​មើល ក្នុង​ប្រទេស​កម្ពុជា​យើង សមាគម​ន៍​អ្នក​សារព័ត៌មាន បាន​ទទួលស្គាល់​ជាង ៥១​សមាគម​ន៍ នៅ​មាន​ថែម​ទៀត​» ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ក៏​បាន​លើក​ឡើង​ថា គោលបំណង​របស់​ក្រសួង គឺ​ព័ត៌មាន​ទាំងអស់ ដែល​បង្កើត​ឡើង និង​ទទួលស្គាល់​ដោយ​ត្រឹមត្រូវ ត្រូវ​តែ​ធ្វើការ​ជាមួយ​គ្នា ដោយ​មិន​អាច​បង្កើត​ឡើង​ហើយ ចង់​ធ្វើ​ការងារ​តែឯង នោះ​ទេ ។

ឯកឧត្តម សង្កត់ធ្ងន់​ថា «​ការងារ​វិស័យ​ព័ត៌មាន​នេះ គឺជា​ការងារ​យើង​ទាំងអស់​គ្នា មិនមែន​សម្រាប់​អ្នក​ណា​ផ្សេង​នោះ​ទេ អ៊ីចឹង អ្វី​ដែល​យើង​ធ្វើ​ថ្ងៃនេះ គឺ​រួម​គ្នា​ធ្វើ ហើយ​ក៏​មាន​សមាគម​ន៍​ផ្សេង​ទៀត បាន​និង​កំពុង​តាមដាន​ការងារ​យើង​«..» សរុប​ខ្ញុំ​ចង់​ឲ្យ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ អ្នក​សារព័ត៌មាន​មួយ ដែល​អ្នក​ទាំងអស់​គ្នា ទទួលយក​បាន​» ។

ឯកឧត្តម បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ឲ្យ​គ្រប់​ភាគី​អ្នក​សារព័ត៌មាន ទទួលយក​បាន​ទាំងអស់​គ្នា ធ្វើ​ក្រម​មួយ ដែល​ផ្សំ​នឹង​ការ​វិវត្តន៍​របស់​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ