ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍​​​តម្កល់​​​សាល​ក្រម​​​​សាលា​ដំបូង​​​រាជធានីភ្នំពេញ​​​ផ្តន្ទាទោស​​​លោក​មឿង សុន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចៅ​ក្រម​សាលា​​​ឧទ្ធរណ៍​​​​លោកស្រី​ចាន់ ម៉ាឌីណា ​កាលពីវេលាម៉ោង​​​២​និង​​​១០នាទី​រសៀលថ្ងៃទី​​​២៤ ​ឧសភា ​២០១១ ​​បាន​ប្រកាស​​​​​សាលដីកា​​តាម​ការ​គ្រោងទុក​​​​ដោយ​តម្កល់​​​​សាល​ក្រម​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ផ្តន្ទាទោស​​​លោកមឿង សុន ​​នៅដដែល​​​ តែ​បន្ថយ​​​​​ពិន័យជាប្រាក់ត្រឹម​​​​តែ​​៤លាន​រៀល​​​ប៉ុណ្ណោះ​​

រាជធានីភ្នំពេញ ៖ ​ចៅ​ក្រម​សាលា​​​ឧទ្ធរណ៍​​​​លោកស្រី​ចាន់ ម៉ាឌីណា ​កាលពីវេលាម៉ោង​​​២​និង​​​១០នាទី​រសៀលថ្ងៃទី​​​២៤ ​ឧសភា ​២០១១ ​​បាន​ប្រកាស​​​​​សាលដីកា​​តាម​ការ​គ្រោងទុក​​​​ដោយ​តម្កល់​​​​សាល​ក្រម​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ផ្តន្ទាទោស​​​លោកមឿង សុន ​​នៅដដែល​​​ តែ​បន្ថយ​​​​​ពិន័យជាប្រាក់ត្រឹម​​​​តែ​​៤លាន​រៀល​​​ប៉ុណ្ណោះ​​ ហើយ​បាន​​កែប្រែ​​​បទ​ចោទពីការ​ផ្សាយ​ព័ត៌មាន​​​មិន​ពិត​​ទៅជាញុះញ៉ង់​​​​ឱ្យប្រព្រឹត្ត​​​​បទ​ឧក្រិដ្ឋ​។​

លោកមឿង សុន ​ប្រធានអង្គការមូលនិធិ​​​​ទ្រ​ទ្រង់​​​អរិយ​ធម៌ខ្មែរ ​​ត្រូវបាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​ផ្តន្ទាទោស​​ដាក់ពន្ធនាគារ​​​ចំនួន​​២ឆ្នាំ និង​ពិន័យជា​ប្រាក់​​សរុប​​១៥​លាន​រៀល ពី​បទ​​ផ្សាយ​ព័ត៌មាន​​មិនពិត​​កាលពីថ្ងៃទី​៩ កញ្ញា ​​២០១០ ។ ​​បន្ទាប់ពី​​ការប្រកាសសាល​ដី​កា​​របស់សាលា​ឧទ្ធរណ៍​​​រួច​មក ក្រុមគ្រួសារ​​​លោក​មឿង សុន ​គ្រោងដាក់​បណ្តឹង​​​សា​​ទុក្ខទៅតុលាការ​​កំពូល​ប្រឆាំង​​​​នឹង​ការសម្រេច​​​របស់សាលា​ឧទ្ធរណ៍​​នេះ ៕