ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីខ្លាំង១រូប​ចង់​ឈរឈ្មោះ​ប្រជែង​ជាមួយ​លោកពូ​ទី​ន

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ​ស្ត្រី​ជា​អ្នកនយោបាយ​ឯករាជ្យ​ម្នាក់​ គឺ​លោកស្រី​អេ​កា​តឹ​រី​ណា​ ដូ​អ៊ុ​ន​សូ​វ៉ា​ ជា​អ្នក​ចង់បាន​

ប្រទេស​រុ​ស្ស៊ី ៖ ​ស្ត្រី​ជា​អ្នកនយោបាយ​ឯករាជ្យ​ម្នាក់​ គឺ​លោកស្រី​អេ​កា​តឹ​រី​ណា​ ដូ​អ៊ុ​ន​សូ​វ៉ា​ ជា​អ្នក​ចង់បាន​សន្តិភាព កាលពី​ថ្ងៃ​ទី​២០ ​ធ្នូ​ បាន​ដាក់​សំណុំរឿង​លោកស្រី​សម្រាប់​ការ​ឈរ​ឆ្មោះ​ជា​បេ​ក្ខ​នារី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី​​នា​ខែមីនា​ខាង​មុខ​នេះ ប្រជែង​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​។ ក្នុង​ការ​បោះ​ឆ្នោត​នោះ​គេ​ជឿជាក់​ច្បាស់​ថា​លោកពូ​ទី​ន​នឹង​ជា​អ្នក​ឈ្នះ​ទៀត​។

ទោះបី​យ៉ាងណា​នេះ​មិនមែន​ជា​ដំណាក់កាល​តែ​មួយ​ទេ សម្រាប់​ការ​ឈរឈ្មោះ​ជា​បេក្ខជន​។ លោកស្រី​អេ​កា​តឹ​រី​ណា​ដូ​អ៊ុ​ន​សូ​វ៉ា​អាយុ​៤០​ឆ្នាំ ពេល​នេះ​នៅ​ត្រូវ​ប្រមូល​ហត្ថលេខា​អ្នកគាំទ្រ​ឲ្យ​បាន​៣០០.០០០​នាក់ ដែល​មិនមែន​ជា​រឿង​តូចតាច​ទេ​។ មាន​សុ​ទិ​ដ្ឋ​និយម​លោកស្រី​ថ្លែង​ថា យា​៉​ង​ហោច​ណាស់​លោកស្រី​ក៏​មាន​សង្ឃឹម​ពាក់កណ្ដាល​ដែរ​។

បើ​ជាប់​ឆ្នោត​ជា​ថ្មី​នោះ​លោកពូ​ទី​ន​នឹង​កាន់​អំណាច​អាណត្តិ​ទី​៥ រួច​តាម​មើលទៅ​លោក​ពិតជា​ឈ្នះ​ឆ្នោត​ទៀត​ព្រោះ​ពុំ​មាន​រូបភាព​នៃ​តួអង្គ​ប្រឆាំង​ណា​ត្រូវ​បាន​អនុគ្រោះ​ឡើយ​។ ពួក​អ្នកប្រឆាំង​ស្ទើរ​ទាំងអស់​ដូច​ជា​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​ជាដើម​ត្រូវ​ចាប់​ដាក់គុក​ឬ​ត្រូវ​បង្ខំ​ឲ្យ​និរទេស​។

លោកស្រី​អេ​កា​តឹ​រី​ណា​ដូ​អ៊ុ​ន​សូ​វ៉ា​ថ្លែង​ថា​យើង​មានកម្ម​វិធី​វិជ្ជមាន​មួយ យើង​មិន​ប្រឆាំង​នរណា​ទេ យើង​ចង់បាន​សន្តិភាព​និង​ចង់​ឲ្យ​មានដំណើរ​ការ​ប្រជាធិបតេយ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ