ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរ​សព្ទ​នៅ​ខណ្ឌ​កំ​បូល តាម​រយៈ GPS នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ នៅ​ខណ្ឌទួលគោក

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក សហការ​ជាមួយ​ជន​រង​គ្រោះ ស្រាវ​ជ្រាយ​តាម​រយៈ​ប្រព័ន្ធ GPS ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក សហការ​ជាមួយ​ជន​រង​គ្រោះ ស្រាវ​ជ្រាយ​តាម​រយៈ​ប្រព័ន្ធ GPS ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ពី​នារី​ជនជាតិ​ថៃ បាន​សម្រេច នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​កំ​បូល បាន​ប្រមាណ​ជាង​២​ម៉ោង​រួច​មក ។

ជនសង្ស័យ​រូប​នោះ ត្រូវ​នគរបាល​អោយ​ដឹង​ថា ឈ្មោះ សុខ លី ហៅ​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​បិទ​គូទ​)​។ ចំណែកឯ បក្ខពួក ២​នាក់​ទៀត ដែល​បាន​គេចខ្លួន រួម​មាន ៖ ១. ឈ្មោះ អា​កណ្ដុរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជា​អ្នក​ដៃដល់​), និង​២. ឈ្មោះ អា​តូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជា​អ្នក​ជិះ​បិទ​គូទ​)​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ MISS CHONTICHA ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។

តាម​មន្ត្រី​នគរបាល​អោយ​ដឹង​ថា ជនសង្ស័យ​រូប​នោះ រួម​ទាំង​បក្ខពួក​ចំនួន​២​ទៀត ជិះ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​នារី​ជនជាតិ​ថៃ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ នៅ​ចំណុច​មុខ​គ្លី​និ​ច​ឯកជន​សុខា​កំ​បូល នៅ​តាម​ដងផ្លូវ​លេខ​៤ ភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ដោយ​ទូរ​សព្ទ មាន​បើក​ប្រព័ន្ធ GPS នារី​រង​គ្រោះ ក៏​បាន​ស្វែងរក​តាម ហើយ​សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ទើប​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​១១ CD ផ្លូវ​លេខ​៥៧៨ ក្រុម​ទី​៥១ ភូមិ​១១ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Scoopy ស៊េរី 2023 ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1KG-2328 និង​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក iPhone12Promax ពណ៌​ត្នោត​(​របស់​ជនសង្ស័យ​)​។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ