ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍​បា​.​ក់​ស្រុត​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ពេល​នេះ​ស្ថាបនា​រួចរាល់​ហើយ

4 ខែ មុន
  • មណ្ឌលគិរី

ហេតុការណ៍​បា​.​ក់​ស្រុត​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​នោះ ព្រោះតែ​ករណី​បែប​នេះ​ស្ទើរតែ​មិន​ធ្លាប់​កើត​មាននៅ​ក្នុងស្រុក​ខ្មែរ​។ បច្ចុប្បន្ន

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍​បា​.​ក់​ស្រុត​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​នោះ ព្រោះតែ​ករណី​បែប​នេះ​ស្ទើរតែ​មិន​ធ្លាប់​កើត​មាននៅ​ក្នុងស្រុក​ខ្មែរ​។ បច្ចុប្បន្ន កំណាត់​ផ្លូវ​ដែល​រង​ការ​ខូច​ខាត​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ​នេះ ត្រូវ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ហើយ និង​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​វិញ​នា​ពេល​ខាង​មុខ​។

តាម​ការ​បញ្ជាក់​របស់​លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី គិត​​ត្រឹម​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ដែល​រង​ការ​បា​.​ក់​ស្រុត​នា​រដូវវស្សា​កន្លង​មក​នោះ ត្រូវ​បាន​ត​.​ភ្ជាប់ និង​អ៊ុត​កៅស៊ូ​រួចរាល់​ហើយ​»​។

លោក រស់ គី​ម​ធន បន្ត​ថា «​ហើយ​ក្រុមការងារ​បាន​ធ្វើការ​ស្រោច​កៅស៊ូ រោយ​ថ្ម​ទំហំ ១៩ ម​ម រួច​ទាំង​ស្រុង​ហើយ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ដែល​មាន​ប្រវែង​៤២៥​ម៉ែត្រ (PK93+900 to PK94+325) ដើម្បី​ត​.​ភ្ជាប់​ឡើង​វិញ ជំនួស​ផ្លូវជាតិ​លេខ​៧៦ ដែល​បាន​រអិល​ស្រុ​.​ត​ចុះ​កាលពី​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ កន្លង​មក​នោះ​»​។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ កំណាត់​ផ្លូវជាតិ​លេខ​៧៦ បាន​បា​.​ក់​ស្រុត​ដី នៅ​ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បណ្ដាល​ឱ្យ​មាន​សភាព​ខូចខាត​ធ្ងន់ធ្ងរ​ខ្លាំង រហូត​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បិទ​ផ្អាក​ចរាចរណ៍​ទាំងស្រុង ហើយ​ការ​ធ្វើ​ដំណើរ​​ចេញ​-​ចូល និង​ដឹក​ទំនិញ​នានា​កាលនោះ ត្រូវធ្វើ​ដំណើរ​វៀង​តាម​ខេត្តរតនគិរី​វិញ​។

គួរ​រំលឹក​ថាបាក់​ស្រុត​ដី​ផ្លូវជាតិ​លេខ​៧៦ មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងគួរ​រំលឹក​បន្ត​ថាផ្អាកចរាចរណ៍​​បណ្តោះអាសន្ន​លើ​ផ្លូវជាតិ​លេខ​​​​​៧៦ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ក្រោយ​ភ្លៀង​ខ្លាំង បា.ក់​ស្រុត​ផ្លូវ​​ ។ គួរ​រំលឹក​ទៀត​ថាគ្រឿងចក្រ​ប្រឹង​កាយ​ទាំង​យប់​ទាំង​ថ្ងៃ សម្រាប់​សង់​ផ្លូវ​វាង​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ