លោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវតុលាការសម្រេចឃុំខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាអម ឲ្យសមត្តកិច្ចនាំលោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ដើម្បីយកទៅឃុំខ្លួនដាក់ពន្ធនាគារម១ព្រៃស តាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នួ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការបញ្ជូនលោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន.ឃុំខ្លួនលោកផ្កាយ២ ពីខេត្តបាត់ដំបងនោះមក ។

ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ ឆ្នាំ មានទីលំនៅផ្ទះលេខ៨៣ ផ្លូវលេខ៩៥ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការ មន រាជធានីភ្នំពេញ មុខរបរ ជានាយកសាលានគរបាលជាតិភូមិភាគ៥ ។
បើតាមសមត្តកិច្ចឲ្យដឹងថា លោកឧត្តមសេ នីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៣ នៅពេលលោកផ្កាយ២ រូបនោះកំពង់ធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែង ស្ថិតនៅស្រុកសំឡូត ដែលជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ ភ្នំពេញពីបទ.រំលោភលើទំនុកចិត្ត ។
លោក ប៉ិ វ៉ា ន់ ហៅគ្រូ ឡុង មានឋាន ន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរ បាលជាតិ ភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិត ក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តដំបង ។

តាមប្រភពព័ត៌មានឲ្យដឹងថា លោកផ្កាយ២ ដែលសំបូររឿងអាស្រូវរូបនេះ ពិសេសសំណុំរឿងដីធ្លី នៅស្រុកសំឡូត ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន.ឃុំខ្លួនរបស់ចៅក្រមជំនំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ខណៈពេលលោកឧត្តមសេនីយ៍ទោរូបនេះ ធ្វើដំណើរចេញពីសាលានគរ បាលជាតិ ទៅដល់ដីចម្ការរបស់គាត់នៅស្រុកសំឡូត ។
យោងដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន លេខ៦៧ ដក ឧ /២៣ ចុះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំ ជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត ដែលមានជនជាប់ចោទឈ្មោះ ប៉ិ វ៉ា ន់ ភេទប្រុស អាយុ៥៤ ឆ្នាំ មានទីលំនៅផ្ទះលេខ៨៣ ផ្លូវលេខ៩៥ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ជានាយកសាលានគរ បាលជាតិភូមិភាគ៥ ត្រូវបានចាប់ខ្លួនពីបទ.រំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ ២០០៨ ដល់ ឆ្នាំ២០ ១៥ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ មាត្រា ៣៩២ នៃ ក្រមព្រហ្មទណ្ឌ ។

ពេលចាប់ខ្លួន ជនជាប់ចោទឈ្មោះ ប៉ិ វ៉ា ន់ នឹងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តនីតិវិធីដល់ស្ថាប័នអយ្យការអមសាលាដំបូង រហូតមានការសម្រេចឃុំ ខ្លួនជនជាប់ចោទដាក់ពន្ធនាគារម១ព្រៃស ដើម្បីអនុវត្តទោសតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ៕
ចែករំលែកព័តមាននេះ