កោះត្រល់ ក្លាយជាចលករទេសចរណ៍ដ៏សំខាន់ និងទាក់ទាញរបស់វៀតណាម
វៀតណាម ៖ កោះត្រល់ ឬហៅជាភាសាវៀតណាមថា កោះ ភូកុក (Phu Quoc) កំពុងជាចលករនៃវិស័យ
វៀតណាម ៖ កោះត្រល់ ឬហៅជាភាសាវៀតណាមថា កោះ ភូកុក (Phu Quoc) កំពុងជាចលករនៃវិស័យ
វៀតណាម ៖ កោះត្រល់ ឬហៅជាភាសាវៀតណាមថា កោះ ភូកុក (Phu Quoc) កំពុងជាចលករនៃវិស័យទេសចរណ៍ដ៏សំខាន់របស់វៀតណាម ដែលរដ្ឋាភិបាលប្រទេសនេះ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះផ្លូវឆ្នេរប្រវែង៤គីឡូម៉ែត្រ នឹងលេចរូបរាងឡើង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទៅកម្សាន្តកោះមួយនេះ។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ។
កោះត្រល់ គឺជាផ្នែកនៃខេត្ត គៀនយ៉ាង (Kien Giang) ដែលជាទីតាំងដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសវៀតណាម និងជាកន្លែងទាក់ទាញទេសចរណ៍កំពូល ដោយថ្មីៗនេះបានអនុម័តការសាងសង់ផ្លូវ៦ខ្សែ នៅឆ្នេរសមុទ្រភាគខាងលិច ដែលនឹងរត់រវាងទន្លេដួងដុង Duong Dong និងផ្លូវខេត្ត 975B ជាមួយនឹងការសាងសង់ទំនប់ទឹក ប្រព័ន្ធលូ ចិញ្ចើមផ្លូវ និងប្រព័ន្ធភ្លើង ហើយនឹងដាំដើមឈើនៅតាមដងផ្លូវផងដែរ។ ការងារនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ ហើយចំណាយពេល៥ឆ្នាំ ដើម្បីបញ្ចប់។
ទោះបីជាមានឋានៈជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់វៀតណាមក៏ពិតមែន ប៉ុន្តែកោះត្រល់ ក៏នៅមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវមាត់សមុទ្រ និងឆ្នេរសាធារណៈផងដែរ។
របាយការណ៍ពីគេហទំព័រផ្លូវការរបស់ខេត្ត គៀនយ៉ាង កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ បានបង្ហាញថា កោះត្រល់ បានទាក់ទាញភ្ញៀវទេសចរចំនួន ៥.៤លាននាក់នៅឆ្នាំនេះ ពោលកើនឡើង ១៤.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែមានតែ ៩០.៧% នៃតួលេខដែលបានកំណត់ក្នុងឆ្នាំនេះ ដោយក្នុងនោះរួមមានជនបរទេសចំនួន ៥២១,៣៣២នាក់ កើនឡើង ២១១.៣% ដែលលើសពីគោលដៅ៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ