ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ចាត់​ទុក​ប្រសិទ្ធិ​ភាព នៃ​ដំណើរការ​ប្រព័ន្ធ​ធនាគារ​ជា​សុខភាព​របស់​សេដ្ឋកិច្ចជាតិ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពិតជា​មាន​សំខាន់​ណាស់ ហើយ​ប្រសិទ្ធភាព…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពិតជា​មាន​សំខាន់​ណាស់ ហើយ​ប្រសិទ្ធភាព នៃ​ដំណើរការ​ប្រព័ន្ធ​ធនាគារ គឺ​ធានា​សុខភាព​របស់​សេដ្ឋកិច្ចជាតិ ។

ថ្លៃ​ក្នុង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ជា​ផ្លូវការ អគារ​ស្នាក់​ការ​កណ្តាល វី​ង​ថៅ​វើ (Wing Tower) នា​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​វិស័យ​ធនាគារ​ទាំងអស់​នៅ​កម្ពុជា ពិនិត្យ​ការ​ផ្ដល់​សេវាកម្ម​របស់​ខ្លួន​កាន់តែ​ច្រើន​ថែម​ទៀត ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា «​វិស័យ​ធនាគារ គឺ​សំខាន់​ណាស់ ដូច​ខ្ញុំ លើក​ឡើង​ក្នុង​កិច្ចប្រជុំ គឺជា​ឈាម ពាក្យ​សាមញ្ញ គឺ​អត់​លុយ ធ្វើ​អ្វី​ក៏​អត់​កើត​ដែរ​។ ប៉ុន្ដែ​មាន​ថវិកា មាន​លុយ​ហើយ អត់​មានការ​គ្រប់គ្រង​ច្បាស់លាស់ យន្ដការ​ក្នុង​ការ​ផ្ទេរ​ផ្ទុក ការ​ចល័ត គឺ​វា​ពិបាក​ដែរ​។ អ៊ីចឹង​ធនាគារ ដើរតួ​នាទី​សំខាន់​ណាស់ ក្នុង​ការ​បង្វិល​ការ​ប្រមូល​ធន និង​ការ​បង្វិល​វា​ទៅ​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​សេដ្ឋកិច្ច​។ អ​ញ្ចឹ​ង​ប្រសិទ្ធភាព ដំណើរការ នៃ​ប្រព័ន្ធ​ធនាគារ​យើង គឺ​ធានា​សុខភាព​របស់​សេដ្ឋកិច្ច​របស់​យើង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី ក៏​បាន​ប្រៀបធៀប​ថា ធនាគារ គឺ​ដូច​បេះដូង (​ប្រមូល​ឈាម​មក គឺ​បញ្ចេញ​ឈាម​ទៅ​វិញ ដើម្បី​ច​ញ្ចឹ​ម​សេរី​រាង​) បើ​បេះដូង មិនល្អ គឺ​សុខភាព ក៏​មិនល្អ​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​សម្រេច​នៅ​ក្នុង​ការ​វិនិយោគ​សាងសង់​អគារ​ដ៏​ខ្ពស់​ទំនើប​ទាន់សម័យ​របស់​ធនាគារ​វី​ង បាន​ឆ្លុះ​បញ្ចាំង​ពីសារ​សំខាន់ នៃ​កត្តា​សុខ​សន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ និង​នាំ​មក​នូវ​វិបុលភាព​សម្រាប់​សង្គម​ជាតិ​យើង ព្រមទាំង​បាន​បង្ហាញ​អំពី​ទំនុក​ទុកចិត្ត និង​ការ​ជឿជាក់​របស់​វិនិយោគិន​ឯកជន និង​ក្រុមប្រឹក្សាភិបាល​ធនាគារ​មក​លើ​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា និយាយ​ជា​រួម គឺ​ភាព​ធន់ និង​ភាពរឹងមាំ នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​របស់​ធនាគារ​វី​ង ដែល​បាន​ដើរតួ​ជំរុញ​ប្រតិបត្តិការ​ជួយ​យ៉ាងច្រើន​ទៅ​ដល់​អាជីវករ ពាណិជ្ជករ និយោជិត និង​ប្រជាជន​ទូ​ទាំង​ប្រទេស ឱ្យ​មាន​ភាព​ងាយស្រួល​ទាក់ទិន​នឹង​សុវត្ថិភាព ទំនុកចិត្ត និង​ចំណាយ​សោហ៊ុយ​តិច​ក្នុង​ការ​ផ្ទេរ​ប្រាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ផ្ទេរ​ប្រាក់​តាម​វិធី​ក្រៅផ្លូវការ​ផ្សេង​ទៀត​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ខណៈ​នៅ​កម្ពុជា មាន​ធនា​ការ​ជា​ច្រើន បាន​កំពុង​បើ​ប្រកប​ធ្វើ​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ