ទិដ្ឋភាពគួរឱ្យព្រឺព្រួចនៃការផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់
ប្រទេសអ៊ីស្លង់ ៖ ការផ្ទុះភ្នំភ្លើងមួយដែលជាលើកទី៤អំឡុងពេល២ឆ្នាំ ចាប់ផ្ដើមកាលពីយប់ថ្ងៃទី១៨ធ្នូ
ប្រទេសអ៊ីស្លង់ ៖ ការផ្ទុះភ្នំភ្លើងមួយដែលជាលើកទី៤អំឡុងពេល២ឆ្នាំ ចាប់ផ្ដើមកាលពីយប់ថ្ងៃទី១៨ធ្នូ
ប្រទេសអ៊ីស្លង់ ៖ ការផ្ទុះភ្នំភ្លើងមួយដែលជាលើកទី៤អំឡុងពេល២ឆ្នាំ ចាប់ផ្ដើមកាលពីយប់ថ្ងៃទី១៨ធ្នូនៅអីុស្លង់ ក្នុងតំបន់មួយ ស្ថិតនៅភាគខាងត្បូងរដ្ឋធានីរ៉ៃក្សាវិក ដែលសកម្មភាពភ្នំភ្លើងនេះមានភាពខ្លាំងក្លាបំផុតចាប់តាំងពីដើមខែវិច្ឆិកាមក។
ការផ្ទុះភ្នំភ្លើងនេះបង្កើតជាកំពែងភ្លើងប្រវែង៤គីឡូម៉ែត្រ។ ការផ្ទុះជាថ្មីនៃភ្នំភ្លើងចាប់ផ្ដើមនៅឧបទ្វីបREYKJANES ខាងត្បូងរដ្ឋធានី។ ការផ្ទុះនោះកើតមាននៅកន្លែងមួយស្ថិតនៅចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះភាគឦសានក្រុងគ្រីនដាវិក ហើយគេបានព្រមានថា ការផ្ទុះអាចរាលដាលសំដៅទីក្រុងនោះ។ ប្រជាជនមូលដ្ឋាននេះប្រមាណជា៤០០០នាក់ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្នចាប់តាំងពីដើមខែវិច្ឆិកាមកម្ល៉េះ ក្រោយមានការញ័ររង្គើរដីជាសញ្ញានៃការផ្ទុះភ្នំភ្លើងមក។
ទិដ្ឋភាពនៃការផ្ទុះភ្នំភ្លើងនោះពិតជាគួរឲ្យព្រឺព្រួចនាវេលាម៉ោង២២និង១៧នាទីម៉ោងក្នុងស្រុក ដោយកំអែរបង្កើតជាកំពែងភ្លើងមានប្រវែងដល់ទៅប្រមាណជា៤គីឡូម៉ែត្រ។ ក្នុងនាទីដំបូងនៃការផ្ទុះ ពីភូមិនានានៅជុំវិញគេឃើញពពកផ្សែងនិងអណ្ដាតភ្លើងក្រហមច្រាល។ បណ្ដារូបភាពថតពីលើគេឃើញកអែរភ្នំភ្លើងនិងភ្លើងក្រហមច្រាលជាខ្សែក្នុងប្រវែងដ៏វែង៕
ចែករំលែកព័តមាននេះ