ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ក្រុមចម្រុះ​នៅ​សមុទ្រ​ក្រហម​ ទប់ទល់​ការ​វា.យប្រហារ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន

1 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​LLOYD AUSTIN ប្រកាស​នា​ថ្ងៃ​ទី​១៨ ​ធ្នូ​ ពី​

ប្រទេស​យេ​ម៉ែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​LLOYD AUSTIN ប្រកាស​នា​ថ្ងៃ​ទី​១៨ ​ធ្នូ​ ពី​ការ​បង្កើត​ក្រុមចម្រុះ​អន្តរជាតិ​មួយ​នៅ​សមុទ្រ​ក្រហម សំដៅ​ទប់ទល់​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី មក​លើ​បណ្ដា​នាវា​ពា​ណិ​ជ្ច​កម្ម​ដែល​បើកបរ​ក្នុង​សមុទ្រ​នោះ​។

ក្រុមចម្រុះ​នេះ​មានការ​ចូលរួម​របស់​ប្រទេស​១០​ក្នុង​នោះ​មានបារាំង អង់គ្លេស បា​រ៉ែ​ន កា​ណា​ដា អ៊ីតា​លី ហូ​ឡង់ ន័​រ​វែ​ស អេ​ស្ប៉ា​ញ​និង​សី​សែ​ល​។ លោក​LLOYD AUSTIN ក៏​អំពាវនាវ​ផង​ដែរ​ដល់​អ៊ី​រ៉​ង់​ឲ្យ​បញ្ឈប់​ការ​ជួយ​ទ្រទ្រង់​របស់​ខ្លួន​ដល់​ប្រតិបត្តិការ​របស់​ពួក​ហ៊ូ​ធី​ប្រឆាំង​បណ្ដា​នាវា​ពាណិជ្ជកម្ម​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​ថ្លែង​ថា ការ​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ​ការ​វាយប្រហារ ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​របស់​ពួក​ហ៊ូ​ធី​ចេញពី​យេ​ម៉ែ​ន គំរា.មកំហែង ដល់​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៃ​បណ្ដា​នាវា​ពា​ណិ​ជ្ច​កម្ម ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បណ្ដា​នាវិក​ស្លូតត្រង់​និង​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​យើង​សម្រេច​ប្រកាស​បង្កើត​ក្រុមចម្រុះ​សម្រាប់​ប្រតិបត្តិការ​មួយ​មានឈ្មោះ​ថា PROSPIRITY GUARDIAN ។

ការ​ប្រកាស​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​វាយប្រហារ​ជា​ច្រើន​ប្រឆាំង​បណ្ដា​នាវា ក្នុង​សមុទ្រ​ក្រហម​ដែល​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ចាត់​ទុក​ថា​ជា​នាវា​របស់​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អ៊ី​​ស្រា​អែ​ល​។ ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ​ធំ​ៗ ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ពី​ការ​ផ្អាក​មិន​ឲ្យ​នាវា​ពួក​គេ​បើកបរ​ក្នុង​សមុទ្រ​ក្រហម រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ