ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំង​អាវុធ​ក្រសួងមហាផ្ទៃ​ បើ​តេស្ត​រក​ឃើញ​សារ​​ធាតុ​ញៀន ​មិន​អនុញ្ញាត​​ឱ្យ​​នៅ​ក្រប​​ខណ្ឌ​ទៀត​​​ឡើយ

4 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​តឿន​រំលឹក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រសួងមហាផ្ទៃ​ថា បើ​ធ្វើតេស្ត​រក​ឃើញ​សា​ធាតុ​ញៀន​ គឺមិន​អនុញ្ញាត​អោយ​នៅ​ក្នុង​ក្របខណ្ឌ​ទៀត​ឡើយ ​ដែល​ការលើក​ឡើងនេះ ស្ថិត​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សំចត​…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​តឿន​រំលឹក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រសួងមហាផ្ទៃ​ថា បើ​ធ្វើតេស្ត​រក​ឃើញ​សា​ធាតុ​ញៀន​ គឺមិន​អនុញ្ញាត​អោយ​នៅ​ក្នុង​ក្របខណ្ឌ​ទៀត​ឡើយ ​ដែល​ការលើក​ឡើងនេះ ស្ថិត​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សំចត​ ​កាលពី​​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ទៀតថា ​បើ​និយាយ​ត្រូវ​ដក​ចេញពី​ក្រប​ខ​ណ្ឌ​មន្ត្រី​ប្រដាប់​អាវុធ​ ដើម្បី​បង្ហាញ​ឱ្យ​​យុវជន​ជំនាន់​ក្រោយ​ត្រូវ​បោស​សំអាត​ចំពោះ​គ្រឿងញៀន​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ចំពោះ​មន្ត្រីរាជការ​ស៊ី​វិល​មិន​ទាន់​មាន​ផែនការ​នៅឡើយ​ទេ​ តែ​សូម​ផ្តាំ​ថា បើ​អ្នក​ពាក់ព័ន្ធ​ សូម​ដើរ​ចេញ​អោយ​ឆ្ងាយ បើ​យើង​កំពុង​មាន​សា​ធាតុ​ញៀន​ក្នុង​ខ្លួន​ ត្រូវ​ផ្តាច់​អោយ​បាន​ឆាប់ ​ព្រោះ​អ្នក​រកស៊ី​គ្រឿងញៀន​ល្មើស​នឹង​ច្បាប់ ​គឺ​គេច​មិន​ផុត​ពី​កណ្តាប់ដៃ​មន្ត្រី​អនុវត្ត​ច្បាប់​ឡើយ​ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំងប្រដាប់អាវុធ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ និង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដែល​ជា​អំពើ​ល្មើសច្បាប់។ បើ​កងកម្លាំងប្រដាប់អាវុធ​ក្រសួងមហាផ្ទៃ​ណាមួយ​រក​ឃើញ​សា​ធាតុ​ញៀន​រឺ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បញ្ឈប់​ពី​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​ និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នឹង​​មាន​ចំណាត់ការ​តាម​ច្បាប់​ដោយ​មិន​អនុគ្រោះ​និង​លើកលែង​ឡើយ​ ។

អត្ថបទសរសេរ ដោយ