ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីតគ្រូពេទ្យ​រដ្ឋ​ម្នាក់ ត្រូវ​ចៅក្រមស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​

រាជធានី​ភ្នំពេញ ៖ លោកស្រី យី សុខ​វួ​ច ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​អតីត​គ្រូ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ម្នាក់ ដើម្បី​យក​ទៅ​សាកសួរ​តាម​ពាក្យបណ្តឹង​ពី​បទ​.​ឆបោក ពាក់​ពន្ធ​ក្នុង​ការ​រកស៊ី​ទិញ​.​លក់​ដី​ខ្យល់ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​នាំ​ខ្លួន​ជនជាប់សង្ស័យ​អតីតគ្រូពេទ្យ​ម្នាក់ នៅ​ចំណុច​ភូមិ​ចាក់​ជ្រូក​ ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៤៣៦(​វ​)​ច​.​ន ចុះ​ថ្ងៃ​ទី​១១ ខែឧសភា​ឆ្នាំ ២០២៣ របស់​លោក ស្រី យី សុខ​វួ​ច ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​ឆបោក ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ សំ សី​ណា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​គ្រូពេទ្យ​ឯកជន អតីត​ពេទ្យ​រដ្ឋ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​រង​នូវ​ពាក្យបណ្តឹង​ពាក់​ពន្ធ​ពី​បទ​.​ឆបោក តាម​រូបភាព​ទិញ​-លក់​ដី​ខ្យល់​ក្នុង​ទឹកប្រាក់​ប្រមាណ​១៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ក្នុង​អំឡុង​ឆ្នាំ​២០២១ ជន​ស​ង្ស័​យ​បាន​ទទួលយក​ប្រាក់​ពី​ជន​រង​គ្រោះជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​ដីធ្លី​មួយ​កន្លែង នៅ​ក្នុងស្រុក​ស្រែអំបិល​ខេត្តកោះកុង ។ លុះ​ពេល​បាន​ប្រាក់​ប្រមាណ​១៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដល់​ដៃ​ហើយ ជនសង្ស័យ​មិន​មាន​ដីធ្លី​ឲ្យ​ទៅ​ដើមបណ្តឹង​ទេ ថែម​ទាំង​គេចវេស​មិន ព្រម​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ម្ចាស់​ប្រាក់​ទៀត ដូច្នោះ​ទើប​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ដើម្បី​ចាត់ការ​លើ​បុគ្គល​អតីតគ្រូពេទ្យ​រូប​នោះ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ