ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីស.ម្លា.ប់​ឪពុកចុង​នៅ​ស្រុក​ភ្នំព្រឹក​​ សមត្ថ​កិច្ច​សហការ​​គ្នា​តាម​ចាប់​​ទាល់តែ​បាន​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍​សាត់​ ៖ ឃាតករ​ដែល​សម្លាប់​ឪពុកចុង​ កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៣ នៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ​ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​នគ​របាល​ខេត្តបាត់ដំបង សហកា​ជាមួយ​នគរ​បាល​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ, កម្លាំង​នគរ​បាល​ខេត្តពោធិ៍​សាត់…

ខេត្តពោធិ៍​សាត់​ ៖ ឃាតករ​ដែល​សម្លាប់​ឪពុកចុង​ កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៣ នៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ​ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​នគ​របាល​ខេត្តបាត់ដំបង សហកា​ជាមួយ​នគរ​បាល​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ, កម្លាំង​នគរ​បាល​ខេត្តពោធិ៍​សាត់ និង​នគ​បាល​ស្រុក​វាល​វែង តាម​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន ​នៅ​វេលា​ម៉ោ​១៥​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៨​ ខែធ្នូ ​ឆ្នាំ​២០២៣ ខណៈ​រត់​មក​ពួន​សំងំ​លាក់ខ្លួន​នៅ​ស្រុក​វាល​វែង ​ខេត្តពោធិ៍​សាត់​ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ូ លី​ដា ស្នងការ​រង​នគរបាល​ខេត្តពោធិ៍សាត់​ទទួល​បន្ទុក​ផែនការ​ងារ​ព្រហ្ម​ទណ្ឌបាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា យោង​​ការចង្អុល​​របស់​លោក​ឧត្តម​សេនី​ទោ ស ថេ​ង ស្នង​ការ​នគរបាល​ខេត្តពោធិ៍សាត់ បាន​ដាក់​បទបញ្ជា​ឲ្យ​រូប​លោក និង​លោក​វរសេនីយ៍ឯក ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង និង​កម្លាំង​ក្រសួង​មហាផ្ទៃ ដឹកនាំ​បញ្ជា​កម្លាំង​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញាឃាតករ​ដែល​សម្លាប់​ឪពុកចុង​នៅ​ស្រុក​ភ្នំ ព្រឹក​ ខេត្តបាត់ដំបង​។

​ដោយ​មាន​កិច្ចសហការ​ល្អ កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវបំបែក​កាស៊ីណូ​ថ្មដា ស្ថិត​ក្នុងភូមិ​សង្គម​ថ្មី ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង ​ខេត្តពោធិ៍​សាត់ ។ ជនសង្ស័យ​ឈ្មោះ វ​ណ្ណា​វី វិជ្ជា​នៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខសៀមរាប 1AP-0847 ទូរស័ព្ទ​០១​គ្រឿង លុយ​ចំនួន​១០០​ដុល្លា និង​លុយ​ខ្មែរ​១០​ម៉ឺន​រៀល ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​កាន់​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​វាល​វែង ដើម្បី​បំពេញ​នីតិវិធី​បន្ត ប្រគល់​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ។

សូម​​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៣ ​ខែធ្នូ​ ឆ្នាំ​២០២៣ កន្លងមក វេលា​ម៉ោង​១៨​ និង​៤០​នាទី​ល្ងាច នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង ដោយ​សារ​គំនុំ​គុំ​គួ​ន​នឹង​គ្នា​ជា​យូរ​មក​ហើយ ​។

ជន​ដៃដល់​ដែល​ជា​កូនដើម​ប្រពន្ធចុង បាន​ចាក់​សម្លាប់​ឪពុកចុង​ឈ្មោះ ហៃ សុ​ភ័​ក្រ អាយុ​៦៥​ឆ្នាំ ជា​អតីត​ជា​មន្ត្រី​នគរបាល​ចំនួន​០៨​កាំបិត លើ​ដងខ្លួន​និង​ក្បាល បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ជា​ផ្ទះ​របស់​ជន​រង​គ្រោះ​ផ្ទាល់​តែ​ម្ដង ​។

​បន្ទាប់​ពី​ចា.ក់​សម្លាប់​រួច ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ ។ ដោយ​ឈាម​ស្រែក​ស្បែក​ហៅ រំលង​បាន​តែ​០៥​ថ្ងៃ​ប៉ុណ្ណោះ ជន​ដៃដល់​បាន​ត្រូវ​សមត្ថកិច្ច​សហការ​គ្នា ចាប់​ឃាត់ខ្លួន​បាន នៅ​ថ្ងៃ​ទី​១៨​ខែធ្នូ ​ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ