ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពីភ្ជាប់ពាក្យ​​ក្មួយ​វិញ​រថយន្ត​បុក​ស្លា.ប់​​ប្រពន្ធ​ប្តីរបួស

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្ត​មួយគ្រឿង​បាន​​​បើក​បុក​ប្តី​ប្រពន្ធ​ពីរ​នាក់​​​ដែល​​កំពុងជិះ​​ម៉ូតូ​ស្រប​ទិសគ្នា​​ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​​ហើយ​បាន​​ស្លា.ប់​ពេល​​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ឯបុរស​​ជាប្តី​គ្រាន់​តែ​រងរបួស​​ស្រាល​ប៉ុណ្ណោះ​ ។ គ្រោះថ្នាក់​​ចរាចរណ៍នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៥ ត្រង់​​ចំណុច​ភូមិ​​​វាល​វង់ ឃុំ​ស្នាអន្សា​ ស្រុក​​ក្រគរ ​

ខេត្តពោធិ៍សាត់ ៖ រថយន្ត​មួយគ្រឿង​បាន​​​បើក​បុក​ប្តី​ប្រពន្ធ​ពីរ​នាក់​​​ដែល​​កំពុងជិះ​​ម៉ូតូ​ស្រប​ទិសគ្នា​​ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​​ហើយ​បាន​​ស្លាប់​ពេល​​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ឯបុរស​​ជាប្តី​គ្រាន់​តែ​រងរបួស​​ស្រាល​ប៉ុណ្ណោះ​ ។ គ្រោះថ្នាក់​​ចរាចរណ៍នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៥ ត្រង់​​ចំណុច​ភូមិ​​​វាល​វង់ ឃុំ​ស្នាអន្សា​ ស្រុក​​ក្រគរ ​កាលពី​ថ្ងៃទី​​​២៣ ឧសភា ​២០១១ ​វេលា​ម៉ោង​​៣​និង​​៥០នាទី​​រសៀល​ ។ ស្ត្រី​ជា​ប្រពន្ធ​​​ដែល​ស្លាប់​​​ឈ្មោះ​ប៊ុន ណាត អាយុ​​៤៩ឆ្នាំ​ និងប្តី​ឈ្មោះ​​​ស៊ីវ វណ្ណឌី អាយុ​៤៨ឆ្នាំ​ ទាំង​​ពីរ​នាក់​​​រស់​នៅ​ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ។

នៅកន្លែង​​កើត​ហេតុ​​ អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា នៅ​វេលា​នោះ​គេឃើញ​ប្តីប្រពន្ធ​​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1B-2243 ក្នុង​​ទិស​ដៅ​ពីកើត​ទៅ​លិច​ ​ដោយ​​ប្តីជា​អ្នក​​បើក​ ។ លុះដល់​ចំណុច​​​កើត​​ហេតុ​​ម៉ូតូ​បាន​​វ៉ារថយន្ត​មួយ​គ្រឿង​​នៅ​ខាង​មុខ​ ខណៈ​​ពេល​កំពុង​វ៉ា​​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​​​ទៀត​ម៉ាក​​សាំយ៉ុង​ ពណ៌​​សំបក​ឪឡឹក​ ពាក់​ស្លាក​​លេខ​​ភ្នំពេញ​ 2D-9073 ​​កំពុង​​បោះពួយ​យ៉ាង​​​លឿន​ស្របទិសគ្នា​​​ដែរ ។ ពេល​នោះ​ដោយ​កៀក​គ្នា​ពេក​មិន​អាច​ជាន់​ហ្វ្រាំងទាន់​ក៏បុកម៉ូតូ​​ពី​ក្រោយ​​យ៉ាង​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ខ្ទាត​​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ធ្លាក់​​លើ​ថ្នល់​​​​ហើយ​​​ត្រូវ​កង់​រថយន្ត​​​កិន​​បន្ថែម​​ទៀត​ ធ្វើ​​ឱ្យ​ស្ត្រីជា​ប្រពន្ធ​របួស​យ៉ាងធ្ងន់​ធ្ងរ​ ពេល​​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​​ក៏​​ដាច់​ខ្យល់​​ស្លាប់​ទៅ ឯ​បុរស​ជា​ប្តី​របួស​ស្រាល​និង​ម៉ូតូ​ខូច​​ខ្ទេច​ខ្ទីអស់​ ​។ ​ចំណែក​​អ្នក​បើកបរ​រថយន្ត​​មិន​ស្គាល់​ឈ្មោះ​​បាន​គេច​ខ្លួន​​បាត់​បន្សល់​​ទុក​តែរថយន្ត​នៅ​ទីនោះ ។​

ប្រភព​ព័ត៌​មាន​​ពីសាច់​ញាតិ​​ជនរងគ្រោះ​​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃ​​នោះ​ប្តីប្រពន្ធ​​ទាំងពីរ​​នាក់​​​បាន​ទៅចូលរួម​​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​​កូន​ក្មួយ​នៅឃុំ​​ស្នាអន្សា ស្រុក​ក្រគរ ​តាំងពី​​ព្រឹក​ម៉្លេះ​  លុះ​​ពេល​រសៀល​​​ត្រឡប់​មក​វិញ​​ក៏ជួប​គ្រោះ​ថ្នាក់​​បែបនេះ​ទៅ ។ បុរស​ជាប្តី​បាន​យក​សាកសព​ប្រពន្ធ​​ទៅធ្វើ​​​បុណ្យ​​តាម​ប្រពៃណី​​នៅ​​លំនៅ​ឋានក្នុង​​​ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង​ ។ ចំណែក​​​​ម៉ូតូ​និង​​រថយន្ត​​​​បង្ក​គ្រោះថ្នាក់​​​​ត្រូវ​សមត្ថ​កិច្ច​​យកទៅ​រក្សាទុក​នៅអធិការ​​​ដ្ឋាន​​នគរ​បាល​ស្រុក​ក្រគរ​ដើម្បី​ដោះ​ស្រាយ​តាម​​ច្បាប់​ ៕