ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបាត់​​​ប្រាក់​ពីធនាគារ​​ជាតិ​10ពាន់លាន​បាត​មុនការបោះឆ្នោត​

14 ឆ្នាំ មុន

​ស្ថានការណ៍​​​នយោបាយមុន​ការ​បោះឆ្នោត​​​ទូទៅនៅប្រទេសថៃ​​ហាក់ដូចជា​ មានភាពអាប់​អួ​​​កាន់តែខ្លាំង​​​ឡើង ខណៈ​ពេល​មានលេច​ឮព័ត៌​មាន​​​​ថា​ ថវិកា​​ជិត​១០ពាន់លានបាត ​បាន​​បាត់​ពីធនាគារ​​នៅទូទាំងប្រទេស​​​ ។ ​​កាសែត​​​បាង​កក​ប៉ុស្តិ៍​​ចេញផ្សាយ​​​ដោយ​ដកស្រង់សម្តី​ជំនួយ​ការ​​​ ទេសាភិបាល​​​ធនាគារថៃ​ដែលនិយាយ​ថា ​ថវិកា​ជិត​១០ពាន់​លានបាត​​បានបាត់​មុនការបោះឆ្នោត​​​ទូទៅ​ដែលគ្រោង​​ រៀបចំឡើង​​នៅថ្ងៃទី​​៣ កក្កដា ​ខាងមុខនេះ ។​

ស្ថានការណ៍​​​នយោបាយមុន​ការ​បោះឆ្នោត​​​ទូទៅនៅប្រទេសថៃ​​ហាក់ដូចជា​មានភាពអាប់​អួ​​​កាន់តែខ្លាំង​​​ឡើង ខណៈ​ពេល​មានលេច​ឮព័ត៌​មាន​​​​ថា​ ថវិកា​​ជិត​១០ពាន់លានបាត ​បាន​​បាត់​ពីធនាគារ​​នៅទូទាំងប្រទេស​​​ ។ ​​កាសែត​​​បាង​កក​ប៉ុស្តិ៍​​ចេញផ្សាយ​​​ដោយ​ដកស្រង់សម្តី​ជំនួយ​ការ​​​ទេសាភិបាល​​​ធនាគារថៃ​ដែលនិយាយ​ថា ​ថវិកា​ជិត​១០ពាន់​លានបាត​​បានបាត់​មុនការបោះឆ្នោត​​​ទូទៅ​ដែលគ្រោង​​រៀបចំឡើង​​នៅថ្ងៃទី​​៣ កក្កដា ​ខាងមុខនេះ ។​
ជំនួយ​ការទេសាភិបាល​​ធនាគារ​​​​រូបនោះ​​លោក Sorasit Suntornkes និយាយ​​ឱ្យ​ដឹង​ទៀត​ថា ​​ថវិកា​​​សរុប​ជិត​១០​ពាន់លានបាត​​​​ត្រូវ​បាន​ដកពីធនាគារ​ផ្សេងៗ​នៅ​តំបន់​ទាំង​ឡាយ​ក្នុងប្រទេស​ ប៉ុន្តែ​ថវិកា​​​ដ៏ច្រើននេះ​ម​ិន​បាន​យកមក​ចំណាយ​​ក្នុងការ​ធ្វើយុទ្ធនាការ​​​​ឃោសនា​​​បោះឆ្នោ​​តនោះទេ ។ ​លោក Soravit ​ឱ្យដឹង​ទៀត​​ថា ​ពេលនេះ​​​មូលហេតុ​នៃ​ការ​បាត់​ថវិកា​នេះកំពុងតែ​​ស៊ើបអង្កេត​​​ និងតាមដាន​។​
អ្នកត​ាម​ដាន​​​ស្ថានការណ៍​​​នយោបាយ​ក្នុង​ប្រទេស​ថៃ​​និយាយ​ថា​ ថវិកា​ក្នុង​ចំនួន​ដ៏ច្រើន​​នេះ​ប្រហែលជា​​អ្នក​នយោបាយ​​​មួយចំនួន​​លួច​ដក​​យក​ដើម្បី​​ទិញ​​​សន្លឹក​ឆ្នោត ៕