ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ក្រុង​ដឹក​​អ្នក​ដំណើ​រ​​​ផ្ទុះ​​ឆេះ​​ទាំង​​​កណ្តាល​​​អធ្រាត្រ​

14 ឆ្នាំ មុន

ខេត្ត​កំពង់ធំ​ ៖ ​រថយន្ត​​ដឹកអ្នក​ដំណើរ​​​១​គ្រឿង​របស់​ក្រុម​ហ៊ុន​​​ផារ៉ាម៉ោន អង្គរ​ Express ​ពណ៌​ខៀវ-លឿង​​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​ 3B-2763 ដែល​​មាន​អ្នក​ដំណើរ​​​ជិះ​ចំនួន​​២០​នាក់​​​ បើកបរ​ចេញពី​រាជធានីភ្នំពេញឆ្ពោះ​ទៅ​ខេត្ត​​​សៀម​រាប​​ ត្រូវ​ផ្ទុះ​​ឆេះ​ ដោយ​មិន​ដឹង​​មូល​ហេតុ​​ តែមិន​​​បណ្តាល​ឱ្យ​​អ្នក​ដំណើរ​រងគ្រោះ​​នោះទេ

ខេត្ត​កំពង់ធំ​ ៖ ​រថយន្ត​​ដឹកអ្នក​ដំណើរ​​​១​គ្រឿង​របស់​ក្រុម​ហ៊ុន​​​ផារ៉ាម៉ោន អង្គរ​ Express ​ពណ៌​ខៀវ-លឿង​​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​ 3B-2763 ដែល​​មាន​អ្នក​ដំណើរ​​​ជិះ​ចំនួន​​២០​នាក់​​​ បើកបរ​ចេញពី​រាជធានីភ្នំពេញឆ្ពោះ​ទៅ​ខេត្ត​​​សៀម​រាប​​ ត្រូវ​ផ្ទុះ​​ឆេះ​ ដោយ​មិន​ដឹង​​មូល​ហេតុ​​ តែមិន​​​បណ្តាល​ឱ្យ​​អ្នក​ដំណើរ​រងគ្រោះ​​នោះទេ​ ។ ហេតុ​​ការណ៍​​នេះ​កើត​ឡើង​នៅ​វេលា​​ម៉ោង​១១​និង​៣០​នាទី​យប់​​​ថ្ងៃទី​២៣ តាម​ផ្លូវ​​ជាតិ​​​លេខ​៦​​ ​ត្រង់​ចំណុច​មុខ​ទីបញ្ជា​ការ​​​កងរាជអាវុធ​ហត្ថ​​​ខេត្ត​កំពង់​ធំ ស្ថិត​ក្នុងភូមិ​​​​ក្តី សង្កាត់​​ព្រៃតាហ៊ូ ក្រុង​ស្ទឹង​សែន ។

តាម​​សមត្ថ​កិច្ច​​ក្រុង​ស្ទឹង​សែន​បាន​ឱ្យ​ដឹងថា ​នៅមុន​ពេល​​កើត​ហេតុ​​ ​គេឃើញ​រថយន្ត​ខាង​លើ​ឈប់​​ហើយ​​​អ្នក​ដំណើរ​​ក៏ផ្អើល​​​នាំគ្នា​​យក​សំភារ​របស់​ខ្លួន​ចេញ​ពីរថយន្ត​​​យ៉ាង​​​ប្រញាប់​ប្រញាល់​​ ភ្លាម​នោះ​​ស្រាប់​តែ​គេ​ឃើញ​​​រថយន្ត​​​នេះ​ឆេះ​​​យ៉ាង​​សន្ធោសន្ធៅ​​ហើយ​​ផ្ទុះ​​កង់​មុខ​ទាំង​​សង​ខាង​ ។

មួយ​សន្ទុះ​​ក្រោយ​មក​ទើប​​​គេឃើញ​​រថយន្ត​បន្លត់​អគ្គិភ័យ​របស់​ស្នង​ការ​​​ដ្ឋាន​​​នគរ​បាល​ខេត្ត​ ចេញ​មក​ជួយ​អន្តរាគមន៍​​បាញ់ទឹក​​ពន្លត់​​រហូត​​ដល់​ម៉ោង​១​យប់​ឈាន​ចូល​ថ្ងៃទី​២៤ ឧសភា ទើប​ពន្លត់​ភ្លើង​ស្ងប់​ទៅវិញជាស្ថាពរ​ នៅ​សល់​តែខ្មោច​ឡាន​ ។ ​​អ្នក​ដំណើរ​​​ម្នាក់​បាន​និយាយ​ថា ពេល​ធ្វើ​ដំណើរ​​មក​ដល់​ចំណុច​​កើត​ហេតុ​​ ស្រាប់​តែ​អ្នក​បើកបរ​​​បញ្ឈប់​​រថយន្ត​នេះ​ហើយ​ប្រកាស​​អាសន្ន​​ ភ្លាម​នោះ​​ស្រាប់​តែ​ពួកគេ​ឃើញ​ភ្លើង​ឆេះ​​ក្នុង​រថយន្ត​​​ត្រង់​​ចំណុច​អ្នក​អង្គុយ​បើកបរ​តែម្តង​ តែ​ពុំ​​បណ្តាល​ឱ្យ​​​អ្នក​​​ដំណើរ​​រងគ្រោះ​​នោះទេ ក្រោយ​​ពេល​កើត​ហេតុ​ អ្នក​បើក​បរ​បាន​គេច​ខ្លួន​បាត់ ។

តាមការ​សន្និដ្ឋាន​​​របស់​​សមត្ថ​កិច្ច​ជំនាញ​ថា ភ្លើង​ឆេះ​រថយន្ត​នេះ​អាច​បណ្តាល​មកពី​​បែក​ទុយោ​ហ្វ្រាំង​​ ឬ​បែក​ទុយោ​ម៉ាស៊ីន​​​ត្រជាក់​ទើប​ធ្វើ​​ឱ្យ​ឆ្លង​ចរន្ត​អគ្គិសនី​​​ឆាប​ឆេះ​​​ក្នុង​រថយន្ត​​នេះ​តែម្តង ។ បន្ទាប់​​ពីពន្លត់​​ភ្លើង​ឆេះ​រថយន្ត​នេះ​បាន​ស្ងប់​​​ហើយ ​​ទើប​គេឃើញ​​​រថយន្ត​១គ្រឿង​​ផ្សេង​ទៀត​​មក​​ដឹកអ្នក​​ដំណើរ​បន្ត​ទៅ​កាន់​ខេត្ត​សៀម​រាប ៕