ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត១គ្រឿងបើកបុ.កក្បួនរថយន្តលោកចូ បៃដិន

4 ខែ មុន

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ​ក្នុង​​ពេល​លោក​ចូ​

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ​ក្នុង​​ពេល​លោក​ចូ​បៃ​ដិ​ន ចាក​ចេញពី​ទីតាំង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក ក្នុង​រដ្ឋ​ដឺ​ឡា​វ៉ា​ ហើយ​ដើរទៅ​កាន់​រថយន្ត​របស់​លោក ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​បើក​មក​បុករ​ថយ​ន្ត​មួយរបស់​កងកម្លាំង​សន្តិសុខ​សម្ងាត់​តាម​ក្បួន​រថយន្ត​ប្រធានាធិបតី​។

តាម​វី​ដេ​អូ​មួយ​ដែល​ថត​បាន​ទិដ្ឋភាព​នោះ​ហើយ​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ស្ដាប់​ឮ​ស្នូរ​បុក​របស់​រថយន្ត​នេះ លើ​រថយន្ត​មួយ​គ្រឿងក្នុង​ចំណោម​រថយន្ត​ហែរ​ក្បួន​ប្រធានាធិបតី​ ខណៈប្រធានាធិបតី​ដែល​នៅ​ឃ្លាត​ពី​ឆាក​នោះ មាន​សន្តិសុខ​និង​ពុំ​មាន​រង​របួស​អ្វី​ឡើយ​។

បន្ទាប់​ពី​ឧប្បត្តិហេតុ​នោះ​មក លោក​បៃ​ដិ​ន ​និង​ភរិយា​បាន​មក​ដល់​និវេសនដ្ឋាន​របស់​លោក​។ រថយន្ត​បុក​នោះ​ដែល​ខូច​កាង​មុខ ភ្លាម​ៗ​ត្រូវ​បាន​ប៉ូលិស​២​នាក់​ដើរមក​ដល់ ហើយ​បណ្ដា​សមាជិក​កងកម្លាំង​ការពារ​ប្រធានាធិបតី​ក៏​ប្រញាប់​លើកគ្នា​មក​ដល់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ