ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​មីស៊ីល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​ និង​រយៈ​ខ្លី

4 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កងទ័ព​កូរ៉េ​ខាងត្បូង​អះអាង​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៨​ ធ្នូ​ បាន​បា.ញ់​

ប្រទេស​កូរ៉េ​ខាងជើង ៖ កងទ័ព​កូរ៉េ​ខាងត្បូង​អះអាង​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៨​ ធ្នូ​ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​១​គ្រាប់​ដែល​អាច​វាយប្រហារ​ដល់​សហរដ្ឋអាមេរិក ដែល​ការ​បាញ់​មី​ស៊ីល​បាលី​ស្ទិ​ក​នោះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុ​ណ្នោះ​បន្ទាប់​ពី​ប្រទេស​នេះ​បាញ់​មី​ស៊ីល​រយៈ​ខ្លី​១​គ្រាប់ ទៅ​កាន់​សមុទ្រ​ខាងកើត​ដែល​គេ​ហៅ​ផង​ដែរ​ថា​សមុទ្រ​ជប៉ុន​។

ការ​បាញ់​មី​ស៊ី​ល​ទាំង​២​គ្រាប់​នោះ​ធ្វើ​ឡើង​តេ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ព្រមាន​របស់​ក្រុង​វ៉ា​ស៊ីន​តោន​និង​ក្រុង​សេ​អ៊ូ​ល ដែល​ថា​ក្រុង​ព្យុ​ង​យ៉ាង​អាច​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ក្នុង​ខែធ្នូ​នេះ​។ អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា កងទ័ព​យើង​ចាប់​ឃើញ​មី​ស៊ី​​ល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​១​គ្រាប់​បាញ់​ចេញពី​តំបន់​ក្រុង​ព្យុ​ង​យ៉ាង ដោយ​មី​ស៊ី​ល​នោះ​ហោះ​ដល់​ចម្ងាយ​១០០០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន​។

មុន​នេះ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​មួយ​គ្រាប់ ចេញពី​តំបន់​ក្រុង​ព្យុ​ង​យ៉ាង​ដែរ សំដៅ​ទៅ​សមុទ្រ​ខាងកើត​នា​វេលា​ម៉ោង​២២​និង​៣៨​នាទី​ម៉ោង​ក្នុងស្រុក​។ មី​ស៊ីល​នោះ​ហោះហើរ​ក្នុង​ចម្ងាយ​៥៧០​គីឡូម៉ែត្រ​មុ​ុ​ន​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត​។ ក្រុង​សេ​អ៊ូ​ល ក្រុង​វ៉ា​ស៊ីន​តោន​និង​ក្រុង​តូ​ក្យូ បាន​ចែករំលែក​ព័ត៌មាន​គ្នា​ទាក់ទិន​នឹង​មី​ស៊ីល​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​។

ក្រសួងការពារជាតិ​ជប៉ុន​ក៏​ថ្លែង​ផង​ដែរ​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ីល ដែល​ហាក់ដូចជា​មី​ស៊ីល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​មួយ​និង​មី​ស៊ី​ល​រយៈ​ខ្លី​មួយ​។ ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ក៏​ទោះបី​ការ​បាញ់​មី​សី​ុ​ល​នោះ​មិនមែន​ជា​ការ​គំរា.មកំហែ.ង​មួយ ចំពោះ​សហរដ្ឋអាមេរិក​ឬ​បណ្ដា​សម្ព័ន្ធមិត្ត​ក្ដី តែ​ពិត​ណាស់​កម្មវិធី​គ្រឿង​សព្វាវុធ​ខុសច្បាប់​របស់​កូរ៉េ​ខាងជើង​បង្ក​ឲ្យ​មាន​អ​ស្ថេ​រ​ភាព​។

ការ​បាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​១៧​ធ្នូ​របស់​កូរ៉េ​ខាងជើង ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប​មរណភាព​របស់​បិតា​លោក​គី​ម​ជុង​អ៊ុ​ន គឺ​លោក​គី​ម​ ជុង​អ៊ុល​ដែល​ទទួលមរណភាព​នា​ថ្ងៃ​ទី​១៧​ ធ្នូ​ ឆ្នាំ​២០១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ