Honda ក្លាយជាក្រុមហ៊ុនរថយន្តជប៉ុនទី១ ដែលផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ
ប្រទេសថៃ ៖ ក្រុមហ៊ុន Honda បានចាប់ផ្តើមការផលិតរថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល «e:N1»
ប្រទេសថៃ ៖ ក្រុមហ៊ុន Honda បានចាប់ផ្តើមការផលិតរថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល «e:N1»
ប្រទេសថៃ ៖ ក្រុមហ៊ុន Honda បានចាប់ផ្តើមការផលិតរថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល «e:N1» របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនដំបូងគេ ដែលផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។
រឿងមិនធ្លាប់មានពីមុន ឥឡូវនេះ «e:N1» ដំបូងបំផុតបានកើតឡើងក្នុងខ្សែសង្វាក់ផលិតកម្មនៅរោងចក្រ Honda ស្ថិតក្នុងសួនឧស្សាហកម្ម Rojana ខេត្តប្រាជីនបុរី (Prachinburi) ដូចដែលត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន Honda Automobile (Thailand) Co Ltd. ហើយនេះចាត់ទុកថា Honda គឺជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេ ដែលផលិតរថយន្តអគ្គិសនីពេញលេញនៅក្នុងប្រទេសថៃ។ នេះយោងតាមប្រភពពីសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣។
ក្រុមហ៊ុន Honda បានបញ្ជាក់ថា ព័ត៌មានលម្អិតនៃការបើកដំណើរការទីផ្សារសម្រាប់ Honda នឹងត្រូវប្រកាសនៅក្នុងត្រីមាសទី១ នៃឆ្នាំក្រោយ។ ក្រុមហ៊ុនក៏បានអះអាងថា ការផលិតរថយន្តអគ្គិសនីប្រភេទ SUV នៅក្នុងប្រទេសថៃ បញ្ជាក់ពីទំនុកចិត្តរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៏មួយនេះ។ ក្រុមហ៊ុនជឿថា «e:N1» នឹងផ្តល់ឱ្យអ្នកទិញរថយន្តថៃនូវជម្រើសបន្ថែម ហើយក៏រួមជាមួយនឹងប្រភេទរថយន្តមានម៉ាស៊ីនចំហេះ និងប្រព័ន្ធ Hybrid ពេញលេញផ្សេងទៀតផងដែរ។
ក្រុមហ៊ុនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមហ៊ុន Honda កំពុងរៀបចំឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ ក្នុងការផលិតរថយន្តអគ្គិសនីយ៉ាងហោចណាស់២លានគ្រឿង នៅទូទាំងពិភពលោក»៕
ចែករំលែកព័តមាននេះ