ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ផលិត​សារធាតុ​ញៀ​.​ន និង​កាន់កា.ប់​អា​វុ​.​ធ គ្រា​.​ប់​រំសេវ​នៅ​ក្រុង​បា​វិត​

4 ខែ មុន
  • ស្វាយរៀង

កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ផលិត ជួញដូរ រក្សា​ទុក​ចាត់ចែង សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ជា​ច្រើន​គីឡូក្រាម

ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ផលិត ជួញដូរ រក្សា​ទុក​ចាត់ចែង សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ជា​ច្រើន​គីឡូក្រាម និង​កា​.​ន់​កា​.​ប់​រក្សា​ទុក​អា​វុ​.​ធ គ្រា​.​ប់​រំសេវ ដោយ​គ្មាន​ការ​អនុញ្ញាតិ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច បាន​បង្ហាញ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន ហើយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ និង​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​។

សមត្ថកិច្ច​បន្ត​ថា កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយា​ល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត និង​ដឹកនាំ​ដោយ​លោក អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង កម្លាំង​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ បាន​បើក​ប្រតិបត្តិការ​ឆ្ម​.​ក់​ចូល​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ផលិត ជួញដូរ និង​រក្សា​ទុក ចាត់ចែង​សម្រួល​អោយ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន និង​កា​.​ន់​កា​.​ប់​រក្សា​ទុក​អា​វុ​.​ធ គ្រា​.​ប់​រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាតិ នៅ​ចំណុច​អគារ​ផ្ទះសំណាក់​ខារ៉ាអូខេ យីហោ «​ណា​ន​យ៉ាង​៨៩» ស្ថិត​ក្នុង​បុរី​សមសួន ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

សមត្ថកិច្ច​បន្ត​ថា ជា​លទ្ធផល​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៤៩​នាក់ ក្នុង​នោះ​ស្រី​១២​នាក់ មាន​៣​សញ្ជាតិ (​ជនជាតិ​វៀតណាម​ចំនួន​៤៣​នាក់ ស្រី​១១​នាក់ ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​០៥ នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់ ស្រី​ម្នាក់​)​។ ចំណែក​វត្ថុ​តាង​ដែល​ចាប់​បាន​វិញ រួម​មាន ៖

១- សារធាតុ​ញៀ​.​ន​សរុប​ទម្ងន់ ១៥.៣០៨,៧៤​ក្រាម (១៥​គីឡូ ៣០៨,៧៤ ក្រាម​) ក្នុង​នោះ​មាន ៖ ថ្នាំ​ញៀ​.​ន​ប្រភេទ​កេ​តា​មីន ទម្ងន់​៥៦៨៨,១៩​ក្រាម (៥​គីឡូ​៦៨៨,១៩​ក្រាម​)​។ ថ្នាំ​ញៀ​.​ន​ប្រភេទ អិ​ច​ស្តា​ស៊ី ទម្ងន់​៧១៤៩,៣៤​ម​ក្រាម (៧​គីឡូ​១៤៩,៣៤​ក្រាម​)​។ ថ្នាំ​ញៀ​.​ន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ៤៩២,០៨ ក្រាម​។ ថ្នាំ​ប្រភេទ​នី​មេតា​ហ្សេ​ប៉ា​ម ទម្ងន់ ១.៩៥១,៥២ ក្រាម​។ ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់ ១៦,៣១ ក្រាម និង​ម្សៅ​ចម្រុះ​ពណ៌ (MDMA)​ទម្ងន់ ១១,៣១ ក្រាម​។

២- រុក្ខជាតិ​ក្រៀម ទម្ងន់ ៣៥០,៨១​ម​ក្រាម​។
៣- សារធាតុ​មិន​ច្បាស់លាស់ ទម្ងន់ ៤២.១៤៣,១១ ក្រាម​។
៤- សារធាតុ​គីមី ១០៣២ ក្រាម​។
៥- សារធាតុ​គីមី​ផ្សំ ៥៥០០ ក្រាម​។
៦- ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ​.​ន​ចំនួន​១៤​គ្រឿង​។
៧- ម៉ាស៊ីន​កែ​ច្នៃ​ផលិត និង​ម៉ាស៊ីន​វេច​ខ្ចប់ រួម​ជាមួយ​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​ទៀត​។
៨- អា​វុ​.​ធ​ខ្លី​ចំនួន​០៣​ដើម គ្រា​.​ប់​ចំនួន​១៥០​គ្រា​.​ប់​។
៩- លិខិតឆ្លងដែន​ចំនួន​១៩​ក្បាល​។
១០- រថយន្ត​ចំនួន​០៥​គ្រឿង​។
១១ – ទូរស័ព្ទ​ដៃ​ចំនួន​៤៥​គ្រឿង

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ