ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ក់​សាំង​ចូល​ដប​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រាប​ចូល​រន្ធ​ហ្វ្រី​ឌុ​យ​ទូទឹកកក​ទុ​ស្សេ​ឆេះ​ផ្អើល

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ តូប​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែងត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ធ្នូ ​​ស្ថិត​នៅ​ចំណុច​ភូមិ​ពោធិ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ដែល​អះអាង​ថា បណ្ដាល​មក​ពី​ការ​ធ្វែ​ស​ប្រហែស​របស់​ម្ចាស់​តូប…

ខេត្តបាត់ដំបង​ ៖ តូប​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែងត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ធ្នូ ​​ស្ថិត​នៅ​ចំណុច​ភូមិ​ពោធិ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ដែល​អះអាង​ថា បណ្ដាល​មក​ពី​ការ​ធ្វែ​ស​ប្រហែស​របស់​ម្ចាស់​តូប ដែល​បូម​សាំង​ដាក់​ដប​ហៀរ​ចូល​រន្ធ​ហ្វ្រី​ឌុ​យ​ទូទឹកកក ទើប
​ទុ​ស្សេ​ក្លាយជា​អគ្គិ​ភ័យ​តែ​ម្ដង ​។

​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា តូប​លក់​អីវ៉ាន់​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ ៤​ម៉​x១៥​ម៉ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ដែល​មាន​ម្ចាស់​ឈ្មោះ ហេ​ន រិ​ទ្ធ ភេទប្រុស ​អាយុ​៥៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ។ បើ​តាម​ជន​រង​គ្រោះ​បាន​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​ថា អគ្គិ​ភ័យ​ដែល​ឆេះ​តូប​គាត់ គឺបណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង រន្ធ​ឌុ​យ​ទូទឹកកក ទើប​ក្លាយជា​អគ្គិ​ភ័យ​ឆាបឆេះ​អីវ៉ាន់​ក្នុង​តូប និង​តូប​អស់​គ្មាន​សល់​ ។

ប៉ុន្តែ​អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ថ្លែង​ថា បើ​តាម​ការ​សួរនាំ​ម្ចាស់​តូប​បាន​ចាក់​សាំង​ចូល​ដប​បែប​ធ្វែ​ស​ប្រហែស ធ្វើ​ឲ្យ​ហៀរ​ទៅ​ប៉ះ​នឹង​រន្ធ​ហ្វ្រី​ឌុ​យ​ទូទឹកកក ទើប​បណ្ដាល​ឲ្យ​ទុ​ស្សេ​ក្លាយជា​អគ្គិ​​ភ័យ​តែ​ម្ដង ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា រថយន្ត​អគ្គិ​ភ័យ​របស់​សមត្ថកិច្ច​បាន​ចេញ​ជួយ​អន្តរា​គម​ន៍ ដើម្បី​បាញ់​ទឹក​ពន្លត់ តែ​អគ្គិ​ភ័​​យ​បាន​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​ ។ អគ្គិ​ភ័យ​បាន​ឆេះ​អស់​នូវ​តូប​លក់ដូរ​និង​អីវ៉ាន់ ដែល​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​១០​លាន​រៀល តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ៕

អត្ថបទសរសេរ ដោយ