ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះ! សមាជិក​បក្ស​ភ្លើងទៀន​ប្រមាណ​ជាង២០០នាក់​ផ្ទុះ​ការ​តវ៉ា​ឱ្យ​ដក​មេ​បក្ស​ចេញ (វីដេអូ)

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​៩ព្រឹកថ្ងៃទី​​១៨ ធ្នូ ឆ្នាំ​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​៩ព្រឹកថ្ងៃទី​​១៨ ធ្នូ ឆ្នាំ​២០២៣នេះ សមាជិក សមាជិកានៃគណបក្សភ្លើងទៀនប្រមាណជាង២០០នាក់ មកពីខេត្តសៀមរាប និង​ខេត្តកំពង់ធំ ព្រមទាំងមួយចំនួននៅភ្នំពេញ បានលើកគ្នាមកស្នាក់ការ​គណបក្សភ្លើងទៀន ដែលស្ថិតនៅផ្ទះលេខ៣២០E0 ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទាមទារ​ឱ្យ​ដកតំណែងប្រធាន-​អនុប្រធាន និង​អគ្គលេខាធិការចេញពីគណបក្ស​ ដោយ​សារកន្លងមកប្រធានគណបក្ស​ប្រកាន់បក្ខពួក មិនគោរពលក្ខន្តិកៈនៃគណបក្ស ចេះតែដកដាក់​តួនាទីស្រេចតែចិត្ត ។​

តាមសេចក្តីរាយការណ៍បឋមបាន​​ឱ្យ​ដឹង​បន្ត​ថា ការលើកគ្នាមកទីស្នាក់ការគណបក្សភ្លើងទៀន​នេះ គឺបន្ទាប់ពីសមាជិក សមាជិកាមកពីតាមបណ្តាខេត្តមួយចំនួន ក៏ដូចជា​នៅ​រាជធានីភ្នំពេញ ដែលត្រូវបានគេដកចេញពីគណបក្ស ហើយក៏នាំគ្នាផ្តិតមេដៃប្តឹង ដើម្បី​​​ឱ្យមានការថ្កោលទោស​ប្រធាន-អនុប្រធាន និងអគ្គលេខាធិការឱ្យចុះចេញពីតំណែង ។

គិតមកត្រឹមវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃដដែលនេះដែរ សមាជិកសមាជិកាគណបក្សភ្លើង​ទៀនបានរំសាយហើយ ដោយលើកឡើងថា បើគ្មានដំណោះស្រាយទេ ពួកគាត់នឹងបន្តធ្វើ​បាតុកម្មបន្តទៀត ។​

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ