ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយ​ទា​.​ញ​កាំ​បិ​.​ត​ចា​.​ក់​ប្រពន្ធ បណ្ដាល​ឱ្យ​របួសធ្ងន់

4 ខែ មុន
  • បាត់ដំបង

បុរស​ញៀ​.​ន​ថ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ក្រោយ​ពី​ប្រើ​អំពើ

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ញៀ​.​ន​ថ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ក្រោយ​ពី​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ប្រពន្ធ ដោយ​ប្រើ​កាំ​បិ​.​ត​ចា​.​ក់ និង​អា​.​រ​.​ក​ប្រពន្ធ បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​រូប​នេះ មានឈ្មោះ ផៃ ហ៊ីង អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ រីឯ​ប្រពន្ធ​ដែល​រង​គ្រោះ មានឈ្មោះ អេ​ង ធី អាយុ​២៥​ឆ្នាំ រង​របួស​ត្រង់​.​ក និង​ដៃ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្ដី បាន​ប្រើប្រាស់​កាំ​បិ​.​ត​កែ​ច្នៃ​ចា​.​ក់ និង​អា​.​រ​.​ក​ប្រពន្ធ ហើយ​ករណី​អំពើ​ហិ​.​ង្សា​នេះ ទំនង​ផ្ដើម​ចេញពី​គ្រឿ​.​ង​ញៀ​.​ន ដែល​ជន​ដៃដល់​រូប​នេះ​តែងតែ​ប្រើប្រាស់​។

សមត្ថកិច្ច​បាន​និយាយ​ប្រាប់​បន្ត​ថា អំពើ​ហិ​.​ង្សា​នេះ​បាន​កើតឡើង​តាំងពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​នឹង​ផ្ទះ​របស់​ជន​បង្ក​រូប​នេះ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ត្រូវជា​ប្រពន្ធ​។

ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ប្រើ​ហិ​.​ង្សា​ទៅ​លើ​ប្រពន្ធ​ពិតប្រាកដ​មែន​»​។ ជន​ដៃដល់​រូប​នេះ​សារភាព​បន្ត​ថា «​មុន​ពេល​កើតហេតុ ក៏​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​ខ្លួន​ខឹង​ក៏​ទាញ​កាំ​បិ​.​ត​ចា​.​ក់​ទៅ​លើ​ប្រពន្ធ និង​បាន​អា​.​រ​.​ក​បន្ថែម​ទៀត បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង​»​។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ទៀត​ថា បើ​តាម​ប្រវត្តិ​របស់​ជនសង្ស័យ​ម្នាក់​នេះ គឺ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​។ ដូច្នេះ​បើ​តាម​ចម្លើយ​សារភាព កឺ​អំពើ​ហិ​.​ង្សា​នេះ​អាច​ផ្ដើម​ចេញពី​គ្រឿ​.​ង​ញៀ​.​ន​នេះ​តែ​ម្ដង​។ ខណៈ​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​តែ​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ