ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​​មន្ត្រី​យោធា​​​ជើងទឹក​​មួយខ្នង​ត្រូវ​អគ្គិ​ភ័យ​​​​លេបត្របាក់​​​អស់​ ព្រមទាំង​​ទ្រព្យ​សម្បត្តិ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ផ្ទះមួយខ្នងសង់​​អំពីថ្ម​ក្រោម ឈើលើ ​ស្ថិត​ក្នុង​ដីឡូត៍​មួយ​នៅ​​​​ភូមិ​ទឹក​ថ្លា សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ របស់​មន្ត្រី​​​យោធា​​​ជើងទឹក​ម្នាក់​​ ត្រូវ​បានអគ្គិ​ភ័យ​​​លេប​ត្របាក់​​​​អស់​ស្ទើរ​​​ទាំង​ស្រុង​នៅសល់តែ​​​ជញ្ជាំង​ថ្ម​ពុក​ផុយ​ផេះ​ផង់ និង​សូម្បី​តែ​ទ្រព្យ​​សម្បត្តិ​​​ សម្ភារ​​ផ្សេងៗ​ក៏យកចេញ​មិនទាន់ដែរ ​​កាល​ពី​វេលា​ម៉ោង​​​១០និង​​៣០នាទី​​ថ្ងៃ​ត្រង់​​

រាជធានីភ្នំពេញ ៖ ​​ផ្ទះមួយខ្នងសង់​​អំពីថ្ម​ក្រោម ឈើលើ ​ស្ថិត​ក្នុង​ដីឡូត៍​មួយ​នៅ​​​​ភូមិ​ទឹក​ថ្លា សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ របស់​មន្ត្រី​​​យោធា​​​ជើងទឹក​ម្នាក់​​ ត្រូវ​បានអគ្គិ​ភ័យ​​​លេប​ត្របាក់​​​​អស់​ស្ទើរ​​​ទាំង​ស្រុង​នៅសល់តែ​​​ជញ្ជាំង​ថ្ម​ពុក​ផុយ​ផេះ​ផង់ និង​សូម្បី​តែ​ទ្រព្យ​​សម្បត្តិ​​​ សម្ភារ​​ផ្សេងៗ​ក៏យកចេញ​មិនទាន់ដែរ ​​កាល​ពី​វេលា​ម៉ោង​​​១០និង​​៣០នាទី​​ថ្ងៃ​ត្រង់ ​​ថ្ងៃ​ទី​​​២៤ ឧសភា ​២០១១។

​យោងតាមសម្តី​​​របស់​សមត្ថកិច្ច​​​ខណ្ឌ​សែន​សុខ ​បាន​​ឱ្យ​ដឹង​ថា ​ម្ចាស់​ផ្ទះ ដែលត្រូវ​ភ្លើង​ឆេះ​​នេះ​​មានឈ្មោះ​​​​សោម ហឿ ភេទប្រុស អាយុ​៥៩​ឆ្នាំ ​​​ជា​មន្ត្រី​យោធា​ជើងទឹក ​ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​​ខាងលើ ។ ​មូលហេតុ​​នៃការ​​ឆេះ​ផ្ទះនេះ ​​ត្រូវ​​​បាន​សមត្ថ​កិច្ច​​​ធ្លោយ​​​ឱ្យ​ដឹង​ថា មក​ពីទុស្សេ​ខ្សែ​ភ្លើង ​ទើប​​បណ្តាល​​​​​ឱ្យកើតជា​​​អគ្គិភ័យ ហើយ​ទ្រព្យ​​​សម្បត្តិ​​​ និងផ្ទះ​​​​ដែល​មាន​ពីរជាន់​​​ថ្មក្រោម ឈើ​លើ ​ត្រូវភ្លើង​​ឆេះ​ខ្ទេច​​គ្មានសល់ ​​​​បើទោះ​​ជា​រថយន្ត​ពន្លត់​​​អគ្គិភ័យ​បាន​ចេញទៅ​​បាញ់ទឹក​​​ពន្លត់​យ៉ាងប្រញាប់​ប្រញាល់​​​យ៉ាង​ណា​ក៏ដោយ ។

រយៈ​​ពេលប្រមាណ​​២០នាទី​​ប៉ុណ្ណោះ ​ផ្ទះ​ត្រូវ​​បាន​អគ្គិភ័យ​លេប​ត្របាក់​​​អស់ស្ទើរ​​ទាំង​ស្រុង ​ហើយអណ្តាត​​​ភ្លើង​ក៏​​ចាប់​ផ្តើម​​​រលត់​ទៅ​​វិញនៅ​​​​​​វេលា​ម៉ោង​​​១០​និង​​​៥០នាទី​​​ដោយសារ​​​មាន​ការ​ចូលរួមពីអ្នកជិតខាង​​​នាំគ្នា​យក​​ទឹកមក​​ជះ ខ្លះ​​យកទុយោ​ទឹក​មក​បាញ់​ ដើម្បីជួយ​ទប់ស្កាត់​​​ ព្រម​ជាមួយ​រថយន្ត​ពន្លត់​​អគ្គិភ័យ​​មក​ដល់​​​យឺ​តពេល​បន្តិចទៅ​ហើយ ប៉ុន្តែ​​ទោះ​ជាយ៉ាងណា​ក៏​បាន​​បាញ់ទឹក​​ពន្លត់​​បង្ហើយ​ដែរ​ ។ ការ​ពន្លត់​​​អគ្គិ​ភ័យ​នេះ​​​គឺ​​​​​បានប្រើ​​រថយន្តទឹក​​​១គ្រឿង​ប៉ុណ្ណោះ ៕​