ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹប​អូស​ឈើ​គ្រញូង​​មួយ​គំនរ​​ក្នុង​ភូមិ​ក្បែរ​​​លំនៅ​ឋាន​​ប្រជា​ជន​

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ឈើ​គ្រញូង​​មួយ​គំនរ​​ដែល​គេ​លាក់​​ទុក​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​ផ្ទះ​​ប្រជា​​ពលរដ្ឋ​ក្នុង​​ភូមិ​ក្រពើ​រោទិ៍​ ឃុំ​ស្នាម​ព្រះ ស្រុក​​បាកាន ខេត្ត​ពោធិ៍​សាត់ ​បាន​ត្រូវ​មន្ត្រី​​មេ​ព្រៃរឹប​អូស​យក​​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត​ កាល​ពី​​ថ្ងៃទី​២២ ឧសភា ​ឆ្នាំ​២០១១ កន្លង​​ទៅ​នេះ

ខេត្តពោធិ៍សាត់ ៖ ឈើ​គ្រញូង​​មួយ​គំនរ​​ដែល​គេ​លាក់​​ទុក​ក្នុង​​​គុម្ពោត​ព្រៃ​ក្បែរ​ផ្ទះ​​ប្រជា​​ពលរដ្ឋ​ក្នុង​​ភូមិ​ក្រពើ​រោទិ៍​ ឃុំ​ស្នាម​ព្រះ ស្រុក​​បាកាន ខេត្ត​ពោធិ៍​សាត់ ​បាន​ត្រូវ​មន្ត្រី​​មេ​ព្រៃរឹប​អូស​យក​​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត​ កាល​ពី​​ថ្ងៃទី​២២ ឧសភា ​ឆ្នាំ​២០១១ កន្លង​​ទៅ​នេះ ។

​ប្រជា​ពល​រដ្ឋ​ដែល​មាន​ផ្ទះ​ក្បែរ​នោះ​បាន​ប្រាប់​សមត្ថ​កិច្ច​​ថា ឈើ​គ្រញូង​​ទាំង​នេះ​មិន​មែន​ជា​របស់​​គាត់​ទេ គឺ​ជន​មិន​ស្គាល់​មុខ​ដឹក​ជញ្ជូន​​តាម​​ម៉ូតូ​យក​​មក​លាក់​ទុក​​​ក្នុង​គុម្ពោត​ព្រៃ​នេះ ខណៈ​​ពេល​គាត់​មិន​​នៅ​ផ្ទះ ។ សមត្ថ​កិច្ច​​បាន​រាប់ និង​វាស់​វែង​​ឈើ​គ្រញូង​​នេះ​សរុប​មាន​ចំនួន​២០០​ដុំ ​​ទម្ងន់​៦៥០​គីឡូ​ក្រាម ស្មើ​នឹង​០,៤៨​១​ម៉ែត្រ​គូប ​ហើយ​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​ខេត្ត​ទុក​ជា​​សម្បត្តិ​រដ្ឋ ។

​មាន​មតិ​រិះ​គន់​ថា គេ​កម្រ​ឃើញ​សមត្ថ​​កិច្ច​មេ​ព្រៃ​ ប៉ូលិស​ ​ប៉េអឹម ​​​ចាប់ឃាត់​រថយន្ត​​ដឹក​ឈើ​លើ​ផ្លូវ​ជាតិ​​លេខ​៥ បាន​ណាស់ ​បើ​​ចាប់បាន​លុះ​ត្រា​តែ​​ចរចា​គ្នា​មិន​ត្រូវ ឬ​រថយន្តដឹក​​ឈើ​ទាំង​នោះ​​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍ ។ ​ឈើ​គ្រញូង​​ខាង​លើ​នេះ ​បើ​មិន​​មែន​​​ជា​របស់​​ម្ចាស់​ផ្ទះ​ទេ ​អាច​ជន​ទុច្ច​​រិត​យក​មក​ផ្ញើ​​ម្ចាស់​​ផ្ទះ​​បណ្តោះ​អាសន្ន​​ដោយ​ឱ្យ​កម្រៃចាយ​បិទ​មាត់ ដើម្បី​​រៀប​ដាក់​រថយន្ត​​ត្រៀម​ដឹក​ចេញ​នៅ​ថ្ងៃ​នោះ​។ ​ឈ្មួញ​ទុច្ច​​រិត​អាច​មាន​កន្លែង​​ស្តុក​ឈើ​ក្នុង​ឃុំ​​ស្នាម​ព្រៃ​នោះ ប៉ុន្តែ​គេ​មិន​ដឹក​ចូល​ដែល​រូប​ភាព​បែប​នេះ​គេ​ប្រើ​​ដើម្បី​ទម្លាក់​​កំហុស​ទៅ​លើ​អ្នក​ដទៃ និង​បំភាន់​​ភ្នែក​សមត្ថ​កិច្ច​តែ​ប៉ុណ្ណោះ ៕