ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​​សំណង់​​​ម្នាក់​​ស្លា.ប់​​ដោយ​សារ​បាក់​ធ្នឹម​​ផ្ទះ​​សង្កត់​​លើ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្មករ​សំណង់​ម្នាក់​បាន​ស្លា.ប់​​​ដោយ​សារ​​ធ្នឹម​ផ្ទះ​បាក់សង្កត់​​ពេលកំពុង​​កាត់​ធ្នឹម​​នោះ ដើម្បី​​ដូរ​ទ្វារ​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​ផ្ទះលេខ៥ ​ផ្លូវ​លេខ​២៩ សង្កាត់​​ចំការ​មន កាលពីវេលាម៉ោង​៣ និង​៤៥នាទី​រសៀល​ថ្ងៃទី២២ ឧសភា ​ឆ្នាំ២០១១

រាជធានីភ្នំពេញ ៖ ​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​​​ដោយ​សារ​​ធ្នឹម​ផ្ទះ​បាក់សង្កត់​​ពេលកំពុង​​កាត់​ធ្នឹម​​នោះ ដើម្បី​​ដូរ​ទ្វារ​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​ផ្ទះលេខ៥ ​ផ្លូវ​លេខ​២៩ សង្កាត់​​ចំការ​មន កាលពីវេលាម៉ោង​៣ និង​៤៥នាទី​រសៀល​ថ្ងៃទី២២ ឧសភា ​ឆ្នាំ២០១១ ។

​កម្មករ​នោះ​ឈ្មោះ​​អៀម ​សុគា  ​អាយុ​២២ឆ្នាំ មាន​ស្រុក​កំណើត​​នៅខេត្ត​ស្វាយរៀង ​ត្រូវ​​លោក​​មាស សារិន ​អាយុ​៦៦ឆ្នាំ ជារដ្ឋ​លេខាធិការ​ក្រសួង​​អប់រំ យុវជន​ និងកីឡា ជួល​ឱ្យ​​មក​​​​វាយ​ធ្នឹម​​នៅ​​លើ​មាត់ទ្វារ​ ដើម្បី​​ដាក់ទ្វារ​ថ្មី ។

​ក្នុងពេលកំពុង​ធ្វើ​ការ​​ងារ​នោះ​អៀម ​​សុគា ត្រូវ​​ធ្នឹម​​ផ្ទះ​​ធ្វើអំពី​បេតុង​បាក់​​សង្កត់​ចំក្បាល​​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ហើយ​​​ស្លាប់​ពេលបញ្ជូន​ដល់​មន្ទីរពេទ្យ​​ឯក​ជន​មួយ​ ។ សមត្ថ​កិច្ច​មូលដ្ឋាន​​ដែល​ទៅពិនិត្យ​​កន្លែងកើតហេតុ​​​សន្និដ្ឋាន​​ថា​ កម្ម​ករ​សំណង់​នោះស្លាប់​បណ្តាល​មកពីធ្វើការ​ធ្វេស​ប្រហែស​ដោយខ្លួន​ឯង​​  ៕