ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ថា​យន្តហោះ​ចិន​និង​រុ​ស្ស៊ីជាច្រើនគ្រឿង​ហោះ​ចូល​តំបន់​ការពារ​អាកាស​របស់​ខ្លួន

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា យន្តហោះ​យោធា​ចិន​២​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា យន្តហោះ​យោធា​ចិន​២​គ្រឿង និង​យន្តហោះ​យោធា​រុ​ស្សុ​ី​៤​គ្រឿង បាន​ហោះ​ចូល​ក្នុង​តំបន់​ការពារ​អាកាស​របស់​កូរ៉េ​ខាងត្បូង ក្នុង​សមុទ្រ​ខាងកើត ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​។

កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា បែប​នេះ​នាំ​ឲ្យ​កងកម្លាំង​អាកាស​របស់​យើង​ដាក់​ពង្រាយ​បណ្ដា​យន្តហោះ​ប្រយុទ្ធ​។ នា​វេលា​ម៉ោង​១១​និង​៥៣​នាទី​ទៅ​ម៉ោង​១២​និង​១០​នាទី​ម៉ោង​ក្នុងស្រុក​ថៃ្ង​ទី​១៤​ធ្នូ យន្តហោះ​ចិន​និង​រុ​ស្សុ​ី​ទាំងនេះ បាន​ហោះ​ចូល​ភាគ​ខាងជើង​កោះ​ULLEUNG មុន​ពេល​ចេញ​ទៅ​វិញ​តាម​ភាគ​ខាងកើត​នៃ​ប្រជុំ​កោះ​ដុក​ដូ​។ ទោះបី​យ៉ាងណា​យន្តហោះ​ទាំងនេះ​មិន​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​ប្រទេស​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ