គ្រោះថ្នាក់រថភ្លើង២ប៉ះគ្នាក្នុងមេត្រូក្រុងប៉េកាំង របួសជាង១០០នាក់
ប្រទេសចិន ៖ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួចុះថ្ងៃទី១៥ ធ្នូ ថា គ្រោះថ្នាក់មួយដែលកើតមាន
ប្រទេសចិន ៖ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួចុះថ្ងៃទី១៥ ធ្នូ ថា គ្រោះថ្នាក់មួយដែលកើតមាន
ប្រទេសចិន ៖ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួចុះថ្ងៃទី១៥ ធ្នូ ថា គ្រោះថ្នាក់មួយដែលកើតមាននៅក្នុងមេត្រូក្រុងប៉េកាំងមួយ បណ្ដាលឲ្យមនុស្ស១០២នាក់រងរបួសពិសេស បាក់ឆ្អឹង ក្រោយការបុកគ្នារវាងបណ្ដាទូរថភ្លើង នៅត្រង់ផ្នែកកណ្ដាលវាលនៃផ្លូវមេត្រូនោះ។
នៅរដ្ឋធានីចិនឧប្បត្តិហេតុបែបនេះពិតជាកម្រមានណាស់ ខណៈក្រុងប៉េកាំងជួបប្រទះការធ្លាក់ព្រិលខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលនាំឲ្យមានការស្ទះខ្លាំងដល់ផ្នែកដឹកជញ្ជូន។ គ្រោះថ្នាក់មេត្រូនេះកើតមានកាលពីយប់ថ្ងៃទី១៤ធ្នូពេលម៉ោងមានមនុស្សច្រើនកុះករ។ សរុបមនុស្ស៥១៥នាក់ត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យក្នុងនោះ១០២នាក់រងរបួស។ ពុំមានអ្នកស្លាប់ណាម្នាក់ត្រូវបានរាយការណ៍ឡើយ។ ក្នុងចំណោមអ្នករបួស៦៧នាក់ស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ។
តាមសាក្សីនានាថាគ្រោះថ្នាក់នោះបណ្ដាលមកពីការរអិលព្រិលនាំឲ្យហ្វ្រាំងមិនស៊ីទើបរថភ្លើងទាំង២ប៉ះគ្នា៕
ចែករំលែកព័តមាននេះ