ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

12Go ៖ កម្ពុជា​ជាប់​លេខ​៥ ក្នុង​បញ្ជី​ប្រទេស​ទាំង​១០ ទិស​ដៅ​ចូល​ឆ្នាំ​ថ្មី ២០២៤ កំពូល​នៅ​អាស៊ី

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៥ នៅ​ក្នុង​បញ្ជី​ប្រទេស​កំពូល​ទាំង ១០ ដែល​

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៥ នៅ​ក្នុង​បញ្ជី​ប្រទេស​កំពូល​ទាំង ១០ ដែល​ជា​ទិស​ដៅ​ចូល​ឆ្នាំ​ថ្មី ២០២៤ កំពូល​នៅ​អាស៊ី​របស់​គេហទំព័រ 12Go ។ នេះ​បើ​យោង​តាម​ប្រភព​ពី Travel Daily Media និង VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៣​។

បញ្ជី​របស់ 12Go ផ្អែក​លើ​ទិន្នន័យ​នៃ​វេទិកា​កក់​សំបុត្រ​ធ្វើ​ដំណើរ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ប្រមូល​បាន​ដោយ 12Go ផ្ទាល់​តែ​ម្តង ជាមួយនឹង​ការ​វិភាគ​សំបុត្រ​ដែល​បាន​លក់​ពេញ​មួយ​ឆ្នាំ ដែល​បាន​កំណត់​ទិស​ដៅ​ទេសចរណ៍​កំពូល​សមរម្យ​សម្រាប់​ក្រុម​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ៗ​គ្នា រួម​ទាំង​អ្នកដំណើរ​ទោល គូស្នេហ៍ គ្រួសារ និង​មិត្តភក្តិ​។

ប្រទេស​កំពូល​ទាំង ១០ ដែល​លេចធ្លោ​ជាងគេ​រួម​មាន ៖ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​កំពូល ដោយ​ខេត្ត​ឈៀង​ម៉ៃ និង​ទីក្រុង​បាងកក​ផ្តល់​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកដំណើរ​ទាំងអស់​។ កន្លែង​កំពូល​សម្រាប់​អ្នក​ផ្សងព្រេង​ទោល​គឺ​កោះ​ផា​ន់​ណា​ន រីឯ​ជម្រើស​លក្ខណៈ​គ្រួសារ​គឺ​កោះ​សា​មុ​យ​។

ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដោយ​មាន​ទីក្រុង​ដា​ណា​ង ហាណូយ និង ហូ​ជី​មិ​ញ ស្រប​ពេល​ទីប្រជុំជន​សា​ប៉ា ខេត្ត​ឡាវ​កាយ ផ្តល់​កន្លែង​សម្រាក​រដូវរងា​សម្រាប់​ក្រុម​គ្រួសារ ខណៈ​ពេល​ដែល​ផ្លូវ​ដ៏​មមាញឹក​ទីក្រុង​ហាណូយ កំពុង​រង់ចាំ​អ្នក​ផ្សងព្រេង​ទោល​។

ប្រទេស​ហ្វី​លី​ពី​ន​បាន​តំណែង​លេខ ៣ ដោយ​សន្យា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្លែក​ពី​គេ ស្រប​ពេល​ដែល​ទីក្រុង​ម៉ានីល និង​តំបន់ឆ្នេរ El Nido ខេត្ត Palawan គឺជា​ទិស​ដៅ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​។ អ្នក​ធ្វើ​ដំណើរ​ទោល​តែងតែ​ជ្រើសរើស​ទីក្រុង Legazpi ខេត្ត Albay ខណៈ​លក្ខណៈ​មិត្តភក្តិ និង​គូស្នេហ៍​ចូល​ចិត្ត​កោះ Coron ខេត្ត Palawan ហើយ​លក្ខណៈ​ក្រុម​គ្រួសារ​មើលឃើញ​ថា ទីក្រុង Baguio នៃ​តំបន់​រដ្ឋបាល Cordillera ទាក់ទាញ​បំផុត​។

ប្រទេស​ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​ទី ៤ ដោយ​មាន​ទីក្រុង Agra រដ្ឋ Uttar Pradesh ទីក្រុង Jaipur រដ្ឋ Rajasthan និង​រដ្ឋធានី Delhi លេចធ្លោ​ជា​ជម្រើស​ចម្បង​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្នាំ​ថ្មី​ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​។ ទោះ​យ៉ាងណា ក្រុម​គ្រួសារ​ជា​ច្រើន​ក៏​ជ្រើសរើស​តំបន់​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ Goa ផង​ដែរ​។

ប្រទេស​កម្ពុជា​ទទួល​បាន​តំណែង​លេខ ៥ ជាមួយនឹង​គោលដៅ​ទេសចរណ៍​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ដ៏​រីករាយ​ជាទី​បំផុត ដែល​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​។

ចំណាត់ថ្នាក់​លេខ ៦ បាន​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ផ្តល់​កន្លែង​ទេសចរណ៍​កំពូល​ដូច​ជា កោះ​បាលី និង​កោះ​ហ្គី​លី​។ អ្នក​ធ្វើ​ដំណើរ​ទោល និង​ក្រុម​គ្រួសារ​តែងតែ​ទៅ​តំបន់ Sanur នៃ​កោះ​បាលី ខណៈ​ដែល​កោះ Nusa Penida គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​កម្សាន្ត​លក្ខណៈ​មិត្តភក្តិ និង​គូស្នេហ៍​។

ប្រទេស​ស្រី​លង្កា​ជាប់​ចំណាត់ថ្នាក់​លេខ ៧ ដែល​ទាក់ទាញ​អ្នកដំណើរ​ជាមួយ​គោលដៅ​កំពូល​ដូច​ជា ទីប្រជុំជន Ella ទីក្រុង Kandy និង​ទីក្រុង Nuwara Eliya ខណៈ​ទីក្រុង Colombo គឺជា​ជម្រើស​ធ្វើ​ដំណើរ​ទោល និង Nuwara Eliya ជា​ជម្រើស​សម្រាប់​គូស្នេហ៍ និង​ក្រុម​គ្រួសារ​។

ប្រទេស​ឡាវ​បាន​ចំណាត់ថ្នាក់​លេខ ៨ ដោយ​មាន​ទីក្រុង​វ៉ាង​វៀង វៀងចន្ទន៍ និង​លួង​ព្រះ​បាង​។ ប្រទេស​ម៉ា​ឡេ​ស៊ី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៩ ដោយ​មាន​គោលដៅ​ល្បី​ៗ​ដូច​ជា Kuala Lumpur, Penang, និង Langkawi ដែល​ផ្តល់​វិស្សមកាល​ដ៏​ពិសេស​។ ចំណែកឯ​ចំណាត់ថ្នាក់​លេខ ១០ បាន​ទៅ​លើ​ប្រទេស​ជប៉ុន ដោយ​មាន​ទីក្រុង Osaka, Tokyo និង Kyoto គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដំណើរ​កម្សាន្ត​ឆ្នាំ​ថ្មី ដែល​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​៕

ខាងក្រោមនេះជាលីងអត្ថបទដែលពាក់ព័ន្ធ ៖

-Vietnam ranks second among top 2024 Asian new year destinations

-12Go is revealing the “Top 2024 New Year Destinations in Asia”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ