ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​​​បើកការ​វាយប្រហារ​​​តាមអាកាស​​លើ​រដ្ឋ​​ធានីទ្រីប៉ូលី​​ទៀត​

14 ឆ្នាំ មុន

អង្គការអូតង់​​​កាលពីព្រឹកថ្ងៃទី​​២៤ ឧសភា ​​បានបើក​ការ​វាយប្រហារ​​​តាមអាកាស​ទៀត ​ដោយ​វាយប្រហារ​​​ច្រើនលើក​​លើ​ទីក្រុង​​​ទ្រីប៉ូ​លី ​រដ្ឋធានីលីប៊ី ហើយ​គេឃើញផ្សែង​​ហុយ​ចេញ​ពី​កន្លែងក្បែរ​​​ទីតាំង​​លាក់ខ្លួន​​​របស់​លោក​ កាដាហ្វី ។ ​កា​រ​វាយប្រហារ​​​នេះ​ជា​ការ​វាយប្រហារ​​​ធ្ងន់ធ្ងរ​​​មួយ​របស់អូតង់ ​ប្រឆាំង​​រដ្ឋធានីទ្រីប៉ូលី ​ចាប់តាំង​ពី​​អង្គកា​រអូតង់​​ចាប់​ផ្តើម​​​​ប្រតិបត្តិការ​របស់​ខ្លួន ប្រឆាំង​​​លោកកាដាហ្វី កាលពី​​​២ខែកន្លងមក ​​​គឺ​ចាប់ផ្តើម​​​នៅវេលាម៉ោង​​១យប់​​ឈាន​ចូលថ្ងៃទី​​២៤ ឧសភា ​រយៈ​ពេល​២០នាទី ។​

អង្គការអូតង់​​​កាលពីព្រឹកថ្ងៃទី​​២៤ ឧសភា ​​បានបើក​ការ​វាយប្រហារ​​​តាមអាកាស​ទៀត ​ដោយ​វាយប្រហារ​​​ច្រើនលើក​​លើ​ទីក្រុង​​​ទ្រីប៉ូ​លី ​រដ្ឋធានីលីប៊ី ហើយ​គេឃើញផ្សែង​​ហុយ​ចេញ​ពី​កន្លែងក្បែរ​​​ទីតាំង​​លាក់ខ្លួន​​​របស់​លោក​កាដាហ្វី ។ ​កា​រ​វាយប្រហារ​​​នេះ​ជា​ការ​វាយប្រហារ​​​ធ្ងន់ធ្ងរ​​​មួយ​របស់អូតង់ ​ប្រឆាំង​​រដ្ឋធានីទ្រីប៉ូលី ​ចាប់តាំង​ពី​​អង្គកា​រអូតង់​​ចាប់​ផ្តើម​​​​ប្រតិបត្តិការ​របស់​ខ្លួន ប្រឆាំង​​​លោកកាដាហ្វី កាលពី​​​២ខែកន្លងមក ​​​គឺ​ចាប់ផ្តើម​​​នៅវេលាម៉ោង​​១យប់​​ឈាន​ចូលថ្ងៃទី​​២៤ ឧសភា ​រយៈ​ពេល​២០នាទី ។​
លោក Moussa Ibrahim អ្នក​នាំពាក្យ​​​​រដ្ឋា​ភិបាល​​​លីប៊ី​និយាយ​​ថា ការ​វាយប្រហារ​​នេះ​សំដៅទីតាំង​​​​ឆ្មាំ​​សន្តិសុខ​​​សម្រាប់យោធា​​​ស្ម័គ្រ​​​ចិត្ត​ដែលគាំទ្រ​​​លោកកាដាហ្វី ។ ​លោក Ibrahim និយាយ​​​​ឱ្យ​ដឹង​ទៀ​ត​ថា ​ការវាយប្រហារនេះ​បណ្តាល​ឱ្យស្លាប់​មនុស្ស​​​៣នាក់ និង​​១៥០​នាក់​ទៀត​រង​របួស​។​
អង្គការ​អូតង់​​​និយាយ​ក្នុង​​សេចក្តីថ្លែង​ការណ៍​​​មួយ​ថា ​ការវាយប្រហារ​​នេះ​គឺសំដៅ​​​ឃ្លាំង​ស្តុក​​រថ​យន្ត​​របស់របប​លោក​កាដាហ្វី​ ព្រោះ​រថយន្ត​ទាំង​នោះ​​ជា​ឧបករណ៍​​​​ដឹក​​សម្ភារ​​​​ផ្តល់​​ឱ្យកង​​កម្លាំង​​​រដ្ឋា​ភិបាល​​​​ដើម្បីវាយប្រហារ​​​ប្រឆាំង​ជនស៊ីវិល ។​
កាលពីថ្ងៃទី​​២៣ ឧសភា ​​កន្លង​មក ​​​កង​កម្លាំង​​​ស្ម័គ្រ​​ស្លាប់​ចំពោះ​​​លោកកាដាហ្វី ​បាន​បើកការ​វាយប្រហារ​​​នៅ​តំបន់​ឆ្លង​កាត់​ព្រំដែន​​​​ដែលកាន់កាប់​ដោយ​ពួក​​ឧទ្ទាម​​​​បណ្តាល​ឱ្យស្លាប់​​មនុស្ស​​៩នាក់ ៕