ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ផឹកស៊ី​មិន​ឱ្យ​​លុយ​ហើយ​​ឆ្លៀត​លួច​​ទូរស័ព្ទ​គេ​មួយ​​គ្រឿង​​ទៀត​

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រយៈពេល​០២​ថ្ងៃ​កន្លង​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​បាន​ក្រុម​ចោរ​ណា​ម្នាក់ ក្នុងចំណោម​បក្សពួក​០៣នាក់​ ដែល​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​ច្រៀង​ខា​រ៉ាអូខេ​យ៉ាង​សប្បាយ ហើយ​ប្រើ​ល្បិច​រំដោះ​គ្នា​ម្ដងម្នាក់​រត់គេច​ខ្លួន​…

ខេត្តបាត់ដំបង ​៖ រយៈពេល​០២​ថ្ងៃ​កន្លង​មក​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ធ្នូ នេះ​ សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​បាន​ក្រុម​ចោរ​ណា​ម្នាក់ ក្នុងចំណោម​បក្សពួក​០៣នាក់​ ដែល​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​ច្រៀង​ខា​រ៉ាអូខេ​យ៉ាង​សប្បាយ ហើយ​ប្រើ​ល្បិច​រំដោះ​គ្នា​ម្ដងម្នាក់​រត់គេច​ខ្លួន​ ដោយ​មិន​បាន​ឲ្យ​លុយ បន្សល់​ទុក​នារី​ម្នាក់​ឲ្យ​ប្រឈម​មុខ​នឹង​ម្ចាស់​ហាង​។ មិនតែប៉ុណ្ណោះ មាន​ជន​ម្នាក់​បាន​ឆក់​ឱកាស​លួច​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​របស់​បុគ្គលិក​ក្នុង​ហាង​អស់​មួយ​គ្រឿង​ថែម​ទៀត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៏​នេះបាន​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៣ ធ្នូ នៅ​ចំណុច​អាហារ​ដ្ឋា​ន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។ សកម្មភាព​ក្រុម​ចោរ​នេះ​​ដែល​ព្យាយាម​រំដោះ​គ្នា​រត់​ផ្លោះ​ចេញពី​ក្នុង​ហាង និងសកម្មភាព​លួច​ទូរស័ព្ទ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ចំនួន​០៣​នាក់ ក្នុង​នោះ ​មាន​នារី​ម្នាក់ ដែល​នាង​អះ​អាង​​ថា នាង​ជា​អ្នក​រកស៊ី​កញ្ឆក់​កណ្ដៀត​ពេល​រាត្រី នៅ​តាម​សួនច្បារ​នានា ក្នុង​ក្រុង​បាត់ដំបង​។ ក្រុម​នេះ​ បាន​ចូល​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​នៅ​ហាង​ខាងលើ ហើយ​បាន​រំដោះ​គ្នា​ចេញ​មិន​បាន​ឲ្យ​លុយ​ម្ចាស់​ហាង​ទេ ថែម​ទាំង​លួច​យក​ទូរស័ព្ទ​ម្ចាស់​ហាង​អស់​មួយ​គ្រឿង​ទៀត​ ។

ម្ចាស់​អាហារ​ដ្ឋា​ន ដែល​សុំ​មិន​ប្រាប់​ឈ្មោះ និង យីហោរ​ហាង បាន​និយាយ​ថា ដំបូង​ក្រុម​ជន​សង្ស័យ​​ទាំង​០៣​នាក់​ខាងលើ​នេះ បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ចូល​ផឹកស៊ី ក្នុង​ហាង​ខ្លួន​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី១២ ធ្នូ​ ។ ប៉ុន្តែ​ពេល​ចូល​ផឹក​បាន​បន្តិច ស្រាប់តែ​មាន​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​បាត់ នៅ​តែ​នារី​ម្នាក់​និង​ប្រុស​ម្នាក់ ​។

ម្ចាស់​ហាង​បាន​និយាយ​ថា ជន​០២​នាក់​នេះ បាន​កុម្ម៉ង់​ម្ហូប​ជា​ច្រើន​មុខ ផឹកស៊ី​និង​ច្រៀង​លែង​យ៉ាង​សប្បាយ រហូត​ដល់​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៣ ធ្នូ ស្រាប់​បុរស​នោះ​ចាប់ផ្ដើម​ប្រើ​ល្បិច​ចេញចូល​បន្ទប់​ច្រៀង ដែល​មើលទៅ​គួ​រឲ្យ​សង្ស័យ ។ ពេល​នេះ ​គេ​ឃើញ​បុរស​នោះ​បាន​ដើរ​ចេញ​មក​ខាងក្រៅ​បន្ទប់ ចុះ​មក​ខាងក្រោម​មើល​ឆ្វែ​ង មើល​ស្ដាំ ហើយ​បុគ្គលិក​ហាង​ឃើញ​សកម្ម​ភាព​មិនល្អ ក៏​ហៅភ្ញៀវ​ម្នាក់​នេះ​ឡើង​ទៅ​បន្ទប់​ច្រៀង​វិញ តែ​ជន​នេះ​ប្រាប់​ឲ្យ​បុគ្គលិក​ហាង​ឡើង​ទៅ​មុន​ ។

គាត់​បញ្ជាក់​ថា ពេល​បុគ្គលិក​ឡើង​ទៅ​លើ​ផុត ស្រាប់តែ​ជន​នោះ បាន​ឱកាស​ដើរ​ចេញ​ទៅ​ខាង​ក្រោយ​ហាង ផ្លោះ​របង​រត់គេច​បាត់ ទាំង​មិន​គិតលុយ​ផង បន្សល់​ទុក​នារី​ម្នាក់​ឲ្យ​ទ​ទូល​ខុស​ត្រូវ​។ ម្ចាស់​ដដែល​នេះ បាន​រៀបរាប់​ថា ក្រោយ​ដឹង​ថា ជន​ម្នាក់​នោះ​បាន​រត់​ផ្លោះ​របង​ហាង​គេចខ្លួន គាត់​បាន​ឆែក​កាមេរ៉ា​សុ​វត្តិភាព ក៏​ឃើញ​សកម្មភាព​ជន​ម្នាក់​នោះ​ដើរ​ឡេមឡឺម ដែល​មាន​ពាក់​មួយ​ផង បាន​លូកដៃ​លួ​យ​ច​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿង​របស់​បុ​គ្គិល​ដែល​ទុក​កន្លែង​គិតលុយ រួច​ដើរ​ទៅ​ខាងក្រោយ​ហាង​ផ្លោះ​របងរ​ត់ទៅ​បាត់ ដែល​ទំនង​មាន​បក្ខពួក​ជិះ​ម៉ូតូ​មក​ចាំ​ទ​ទួល​។

ចំណែក​នារី​ម្នាក់ ដែល​មក​ផឹកស៊ី​ជាមួយ​គ្នា បើ​តាម​ម្ចាស់​ហាង​បាន​ប្រាប់​ថា នារី​ម្នាក់​នេះ​ឈ្មោះ លី​ន ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ នារី​ម្នាក់​នេះ​បាន​ឆ្លើយ​ប្រាប់​ថា ក្នុង​ចំណោម​បុរស​០២​នាក់​នោះ គឺ​នាង​ស្គាល់​ម្នាក់​ដែល​ជិះ​ម៉ូតូ​ទៅ​មុន​គឺ​ឈ្មោះ​ម៉ា​ប់ តែ​ម្នាក់​ពាក់​មួយ​អង្គុយ​ផឹកស៊ី ហើយ​រត់​ចោល​នាង​គឺ​ទើប​ស្គាល់គ្នា​ទេ ​។ នាង​បាន​និយាយ​ថា នាង​មិនដឹង​អី​ទេ​។ នាង​ជា​អ្នករក​ស៊ី​រក​លុយ​ពេល​យប់​នៅ​តាម​សួន ហើយ​ពួក​គេ​បា​នប​បូល​នាង​មក​ផឹកស៊ី​ជាមួយ​។

ប៉ុន្តែ​នាង​បាន​ធ្លោយ​ពាក្យ​ថា «​ពួក​គេ​ទាំង​០២​នាក់​នេះ ធ្លាប់​នាំ​នាង​ទៅ​ធ្វើ​អ​ញ្ចឹ​ង​លក់​មុខ​នាង​ច្រើន​លើក​ហើយ​»​។ ដូច្នេះ​បាន​ន័យ​ថា នារី​ម្នាក់​នេះ និង បុរស​០២​នាក់​នោះ គឺជា​ក្រុម​ចោរ ឬ ក្រុម​ឆ​បោក​តែ​មួយ​។ ម្ចាស់​ហាង​ខាងលើ បាន​អះអាង​ថា ក្រោយ​ពី​សួរនាំ​នាង​ត្រូ​ស​ៗ គាត់​បាន​ទាក់ទង​ទៅ​កាន់​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ដើម្បី​រាយ​ការ​ពី​រឿង​នេះ តែ​ដោយ​ឃើញ​ស្ថានភាព​នារី​ម្នាក់​នេះ គ្មាន​លទ្ធភាព​ដោះស្រាយ​សំណង គាត់​ក៏​ស្នើ​សមត្ថកិច្ច​ឲ្យ​ដោះ​លែង​នាង តែ​គាត់​បាន​ដាក់​ពាក្យ​បណ្ដា​ង​សុំ​ឲ្យ​សមត្ថកិច្ច តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​០២​នាក់ ដែល​បាន​រត់គេច​ខ្លួន​មិន​ព្រម​សង​លុយ​និង​លួច​ទូរស័ព្ទ​។

បើ​តាម​ម្ចាស់​ហាង​រូប​នេះ បាន​បញ្ជាក់​ថា បើ​គិត​តំលៃ​ផឹកស៊ី នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ បូក​សរុប​អស់​ចំនួន​ជាង​៣០​ម៉ឺន​រៀល​។ យ៉ាងណា​ក្ដី បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រាប់​ថា បើ​តាម​ប្រវត្តិ ជន​មួយ​ក្រុម​នេះ​ជា​មុខសញ្ញា​ចាស់ ដែល​តែង​ដើរ​ប្រព្រឹត្ត​បែប​នេះ​នៅ​តាម​អាហារ​ដ្ឋា​ន ឬ តាម​ក្លិប​ខារ៉ាអូខេ​នានា ច្រើន​លើក​ច្រើន​សារ​ហើយ​។ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញកំពុង​បន្ត​តាមដាន​សកម្មភាព​ក្រុម​នេះ តែ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ​។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ