ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

អ្នក​រកស៊ី​មួយ​ចំនួន​កំពុង​តែ​ប្រព្រឹត្ត​បាប បំផ្លាញ​សុខភាព ឬ​ស​ម្លា​.​ប់​ខ្មែរ​គ្នា​ឯង​ដោយ​ប្រយោល ដោយសារ​តែ​ពួក​គេ​លក់​ចំណីអាហារ​មាន​ផ្ទុក​ជាតិ​គីមី​ហួស​កម្រិត និង​ត្រូវ​បាន​ហាមឃាត់

អ្នក​រកស៊ី​មួយ​ចំនួន​កំពុង​តែ​ប្រព្រឹត្ត​បាប បំផ្លាញ​សុខភាព ឬ​ស​ម្លា​.​ប់​ខ្មែរ​គ្នា​ឯង​ដោយ​ប្រយោល ដោយសារ​តែ​ពួក​គេ​លក់​ចំណីអាហារ​មាន​ផ្ទុក​ជាតិ​គីមី​ហួស​កម្រិត និង​ត្រូវ​បាន​ហាមឃាត់​។

ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី ដែល​បំផ្លាញ​សុខភាព​មនុស្ស និង​សត្វ​នោះ បាន​ក្លាយជា​ក្តី​បារម្ភ​ទូទៅ​របស់​ពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ចំណីអាហារ​គ្មាន​សុវត្ថិភាព​នេះ ជា​ផ្នែក​សំខាន់​មួយ ដែល​អាច​នាំ​ឱ្យ​ពលរដ្ឋ​កើត​ជំងឺ ឬ​ប្រឈម​ជំងឺ​នានា​ជា​ច្រើន​ប្រភេទ​ទាំង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​។

មហារីក លើស​សំពាធ​ឈា​.​ម ទឹកនោមផ្អែម និង​ជំងឺ​ជា​ច្រើន​ទៀត បាន​កើត​មាន​លើ​ពលរដ្ឋ​ជា​ទូទៅ ស្រប​ពេល​ការ​សង្ស័យ និង​ការ​រក​ឃើញ​សារធាតុ​គីមី​លើ​ចំណីអាហារ​កាន់តែ​មាន​ច្រើន​ឡើង និង​គ្រប់​ប្រភេទ​ចំណីអាហារ ហើយ​នៅ​គ្រប់​ទីកន្លែង​មិន​ថា​ទីក្រុង និង​ជនបទ​នោះ​ទេ​។

សារធាតុ​គីមី ត្រូវ​បាន​គេ​រក​ឃើញ​មាននៅ​ក្នុង​ត្រី​សាច់ បន្លែ មិន​ថា​ឆៅ ឬ​ឆ្អិន​នោះ​ទេ​។ ខ្ញី ស្ពៃ ត្រពាំង ត្រសក់ ក្រូចឆ្មា សរសៃ​គុយទាវ សរសៃ​មី ប្រហិត ពពុះសណ្តែក ត្រី សាច់​ជ្រូក សាច់​គោ និយាយ​ជា​រួម​របស់​ហូប​ចុក​មួយ​ចំនួន មាន​លាយ​សារធាតុ​គីមី ដើម្បី​ទុក​បាន​យូរ ដើម្បី​ស្រស់ ដើម្បី​ឱ្យ​ធ្ងន់ ឱ្យ​ធំ​ឆាប់រហ័ស​ជាដើម​។

បន្លែ ត្រី និង​សាច់ ដែល​ផ្ទុក​សារធាតុពុល​អាច​បំផ្លាញ​សុខ​សភាព​មនុស្ស មាន​ទាំង​ការ​ដាក់ លាយ​មក​ពី​ក្រៅប្រទេស និង​ដាក់​លាយ​ផលិត​នៅ​ក្នុងស្រុក ដោយ​ដៃ​ខ្មែរ​អ្នក​ស្វែងរក​ផល​ចំណេញ​ហួសហេតុ​នោះ​។ ការ​លក់​ត្រី សាច់​ដែល​ផ្ទុក​សារធាតុ​គីមី បំផ្លាញ​សុខភាព​ពលរដ្ឋ មាន​ន័យ​ស្នើ​នឹង​បាន​ស​ម្លា​.​ប់​ពលរដ្ឋ​ដោយ​ប្រយោល​។ អាជ្ញាធរ​បាន​រក​សារធាតុ​ដែល​មាននៅ​ក្នុង​បន្លែ ត្រី សាច់ ម្ហូបអាហារ សុទ្ធតែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ដូច្នេះ​ហើយ​បានជា​ច្បាប់​គេ​ហាម​មិន​ឱ្យ​ប្រើ​នោះ​ឡើយ​។

កាលពី​ពេល​ថ្មី​ៗ​នេះ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​ការ​បង្ក្រាប ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​កែ​ច្នៃ និង​ចែកចាយ​ខ្ញី​ហាន់​១ ទីតាំង​នោះ​ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្រុម​មន្ត្រី​ជំនាញ​បាន​រក​ឃើញ ខ្ញី​ដុំ​មិន​ទាន់​ហាន់​ចំនួន​៩៤០​គីឡូក្រាម ខ្ញី​ហាន់​រួច​ដែល​មាន​លាយ​សារធាតុ Sodium Hydrosulfite​។

សារធាតុ Sodium Hydrosulfite គឺជា​ប្រភេទ​សារធាតុ​គីមី​ហាមឃាត់ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ ជា​សារធាតុ​បន្ថែម​ក្នុង​ម្ហូបអាហារ​ទេ ដែល​ការ​ទទួលទាន​នូវ​សារធាតុ​នេះ អាច​បណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម សម្ពាធ​ឈា​.​ម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាករូស ឬ​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិ​.​ត​ផ្សេង​ៗ​ទៀត​ផង​។

ជាមួយ​គ្នា​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​បំផ្លាញ​ចោល​សាច់​ជ្រូក និង​សរីរាង្គ ជ្រូក​បង្កក សរុប​ប្រមាណ​១,៧៦០​គីឡូក្រាម​។

លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បានជា​ចំនួន​មួយ​ច្រើន បង្ហាញ​ថា ស្ទើរ​គ្រប់មុខ​ទំនិញ​មាន​សារធាតុ​គីមី​។ ចុះ​អ្វី​ក្រៅពី​នេះ ដែល​សមត្ថកិច្ច​មិន​អាច​បង្ក្រាប​បាន តើ​អាហារ​ពុល ខូចគុណភាព​នោះ​ប៉ុន្មាន​គីឡូ​ប៉ុន្មាន​តោន​ទៅ ដែល​ត្រូវ​ពលរដ្ឋ​ទទួលទាន​ចូលខ្លួន​ជា​ប្រចាំ​ថ្ងៃនេះ? បើ​យ៉ាងនេះ សុខភាព​ពលរដ្ឋ​នឹង​ទៅ​ជា​យ៉ាងណា? សុខភាព​គេ​មិន​ខុស​ពី​សុខភាព​យើង​នោះ​ទេ​។ អ្នក​ណា​ក៏​ស្រឡាញ់​សុខភាព ចង់បាន​អាយុ​វែង គ្មាន​ជំងឺ​ដែរ​។

ការ​អនុវត្ត​ច្បាប់ ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ការ​បណ្តុះបណ្តាល​មនសិការ​ជាតិ ការ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​នៅ​ក្នុង​ការ​រក​ទទួលទាន ជា​អ្វី​ដែល​រដ្ឋ និង​ពលរដ្ឋ​រួម​គ្នា​អនុវត្ត ដើម្បី​សុខភាព​សង្គម​កម្ពុជា​ទាំងមូល​។

សុខភាព​ពលរដ្ឋ ជា​កត្តា​សំខាន់​របស់​សង្គម​ជាតិ ក៏​ដូច​ជា​សង្គម​គ្រួសារ​។ ពលរដ្ឋ​មាន​សុខភាព​មិនល្អ ប្រាជ្ញា​ស្មារតី​ក៏​មិន​រឹង​មាំ ការ​វាងវៃ​ក៏​គ្មាន ដូច្នេះ​នឹង​មិន​សកម្ម​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ និង​គ្រួសារ​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ​នឹង​ក្លាយជា​បន្ទុក​របស់​សង្គម​។ ការ​រក​ទទួលទាន​បាន​ចំណេញ​តិច មិន​បំផ្លាញ​អ្នក​ដទៃ​ជា​អំពើ​បុណ្យ និង​មិន​ល្មើសច្បាប់ ថែម​ទាំង​បាន​ជួយ​សង្គម​ជាតិ​ផង​ដែរ​។

អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គួរ​ដឹង​ពីរ​បរ​ចំនួន​៥​ប្រភេទ ដែល​ព្រះសម្មាសម្ពុទ្ធ​បាន​ហាម​មិន​ឱ្យ ពុទ្ធបរិស័ទ​ប្រព្រឹត្តិ​ឡើយ​។ របរ​ទាំង​៥​នោះ មានការ​ជួញ​គ្រឿង​សាស្ត្រា​វុ​.​ធ ការ​ជួញ​មនុស្ស ការ​ជួញដូរ​សាច់ ការ​ជួញ​ទឹកស្រវឹង ឬ​គ្រឿង​ស្រវឹង គ្រឿ​.​ង​ញៀ​.​ន និង​ការ​ជួញ​ថ្នាំ​ពិស ឬ​ថ្នាំពុល ដែល​បច្ចុប្បន្ន​នេះ ជា​សារធាតុ​គីមី​នោះ​ឯង​។ ព្រះពុទ្ធ​ទូន្មាន​ថា ការ​ចាត់ចែង​ថ្នាំ​ពិស​ឲ្យ​កើតឡើង​ដោយ​ខ្លួនឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បាន​មក​ដោយហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំពុល​នោះ ជា​អំពើ​បាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ