ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺ​រ៉ុ​ប​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ពេជ្រ​រុ​ស្ស៊ី​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ សហភាព​អឺរ៉ុប​គូសបញ្ជាក់​ថា ប្រទេស​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ សហភាព​អឺរ៉ុប​គូសបញ្ជាក់​ថា ប្រទេស​ទាំង​២៧​ជា​សមាជិក​ប្លុក​នេះ បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុ​ស្ស៊ី ដែល​រួម​មាន​ជា​ពិសេស​ការ​ហាមឃាត់​នាំ​ចូល​ពេជ្រ​រុ​ស្ស៊ី​ក្នុង​សហភាព​អឹ​រ៉ុ​ប​។

បណ្ដា​មេដឹកនាំ​អឹ​រ៉ុ​ប​ដែល​រួម​ប្រជុំ​កំពូល​នៅ​ក្រុង​ព្រុ​ច​សែ​ល បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ការ​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នោះ ដែល​ជា​កញ្ចប់​ទណ្ឌកម្ម​ទី​១២​របស់​សហភាព​អឺរ៉ុប ចាប់តាំងពី​រុ​ស្ស៊ី​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​មក​។ សហភាព​អឹ​រ៉ុ​ប​ក៏​នឹង​ចាត់វិធានការ​នានា​ផង​ដែរ ដើម្បី​កែ​លម្អ​ប្រសិទ្ធភាព​នៃ​បណ្ដា​ទណ្ឌកម្ម​ទាក់ទិន​នឹង​ប្រេងកាត​រុ​ស្ស៊ី​​។

ក្រុង​មូ​ស្គូ​ត្រូវ​បាន​គេ​លើក​ឡើង​ថា បាន​លក់​ពេជ្រ​ដែល​តំណាង​ឲ្យ​តួលេខ​ពាណិជ្ជកម្ម​ប្រមាណ​ពី​៤​ទៅ​៥​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ យក​ទៅ​ផ្ក​ត់​ផ្គង់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ការ​ហាមឃាត់​នោះ​មាន​ពេជ្រ​ធម្ម ជាតិ ពេជ្រ​សំយោគ​ឬ​គ្រឿង​អ​លង្កា​រ​ជា​ពេជ្រ ចាប់ពី​ខែមករា​ខាង​មុខ​នេះ​ទៅ និង​ហាមឃាត់​នាំ​ចូល​ពេជ្រ​រុ​ស្ស៊ី​​កែ​ច្នៃ​ក្នុង​ប្រទេស​នានា​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០២៤​។

ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ មេដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​សម្រេច បើក​ការ​ចរចា​ពី​ការ​ចូល​របស់​អ៊ុយ​ក្រែ​ន​ជា​សមាជិក​ប្លុក​នេះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​សម្ដែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​នេះ​ដែល​លោក​ថា ជា​ជ័យជម្នះ​ធំ​មួយ​របស់​ប្រទេស​លោក​។

ទោះបី​យ៉ាងណា​បណ្ដា​មេដឹកនាំ​អឺរ៉ុប​បាន​បរាជ័យ​នា​យប់​ថ្ងៃ​ទី​១៤​មក​១៥​ធ្នូ ក្នុង​ការ​បញ្ចុះបញ្ចូល​ហុង​គ្រី ឲ្យ​លុប​ចោល​វេតូ​លើ​ជំនួយ​ថ្មី​របស់​ប្លុក​នោះ​មាន​ទឹកប្រាក់​៥០​ពាន់​លាន​អឺ​រ៉ូ​ដល់​អ៊ុយ​ក្រែ​ន​ដែរ ខណៈ​មុន​នេះ​ហុង​គ្រី​គ្រាន់តែ​បោះ​ឆ្នោត​អនុប្បវាទ​លើ​ការ​បើក​ការ​ចរចា​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ