ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ​មាន​ទំនុកចិត្ត​លើ​ជ័យជម្នះ​នៃ​សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន

4 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ​​ នៅ​វិមាន​ក្រឹម​ឡាំង ប្រធានា​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ​​ នៅ​វិមាន​ក្រឹម​ឡាំង ប្រធានា​ធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​សម្ដែង​ទំនុកចិត្ត​លើ​ជ័យជម្នះ​នៃ​ស​ង្ក្រា​ម​នៅ​អ៊ុយ​ក្រែ​ន ដោយ​លោក​អះអាង​ថា រុ​ស្ស៊ី​នឹង​បោះ​ជំហាន​ទៅ​មុខ​ពេល​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ជួប​ការ​លំបាក​។

លោក​ពោល​បែប​នេះ​១​ស​ប្ដា​ហ៍​ក្រោយ​ពី​ប្រកាស​ថា លោក​មាន​បំណង​ស្ថិត​ក្នុង​វិមាន​ក្រឹម​ឡាំង​បន្ត​ទៀត​។

ពេល​ឆ្លើយ​តម​សំនួរ​បណ្ដា​អ្នកកាសែត​និង​ពលរដ្ឋ​លោកពូ​ទី​ន​លើក​ឡើង​ថា ឆ្នាំ​២០២៤​យើង​មាន​ទំនុកចិត្ត​ដោយ​លោក​បន្ត​ថា រឿង​កងទ័ព​លោក​ជួប​ការ​លំបាក​កាលពី​ឆ្នាំ​២០២២​វា​ជា​រឿង​អតីតកាល​។ សន្និសីទ​សារព័ត៌មាន​របស់​លោក​នោះ​តែង​ធ្វើ​ជា​ទម្លាប់​លើកលែងតែ​កាលពី​ឆ្នាំទៅ​មិ​ញ​។ ពេល​សួរ​លោក​ពី​ការ​វាយប្រហារ​របស់​រុ​ស្ស៊ិ​​តាំងពី​ចប់​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​ដែល​មិន​សម្រេច​បាន​ផល​មក លោក​សម្ដែង​ក្ដី​ពេញចិត្ត​។ លោក​ថា​ពិត​ណាស់​តាម​គ្រប់​រណសិរ្ស កងទ័ព​យើង​បាន​កែ​លម្អ​បណ្ដា​ទីតាំង​ឈរជើង​របស់​ខ្លួន​។ កង​ទាហាន​រុ​ស្ស៊ីកំពុង​វាយ​រុលទៅមុខ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។

លោក​ថា​ជ័យជម្នះ​នឹង​នៅ​ខាងយើង ដោយ​លោក​សន្យា​ធ្វើ​ដំណើរ​ក្នុង​ពេល​ណាមួយ ទៅ​កាន់​បណ្ដា​តំបន់​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​។ លោកពូ​ទី​ន​គូសបញ្ជាក់​ថា បណ្ដា​ទិស​ដៅ​របស់​លោក​មិន​មានការ​ផ្លាស់​ប្ដូរ​ឡើយ​នៅ​អ៊ុយ​ក្រែ​ន​បន្ទាប់​ពី​២​ឆ្នាំ​នៃ​សង្គ្រាម​គឺ កម្ចាត់​រដ្ឋអំណាច​បច្ចុប្បន្ន​ដែល​លោក​ចាត់​ទុក​ថា​ជា​រដ្ឋអំណាច​ណា​ហ្ស៊ីចេញ និង​បំផ្លាញ​សមត្ថភាព​យោធា​របស់​អ៊ុយ​ក្រែ​ន​ស្និទ្ធ​លោក​ខាងលិច​។

ប្រធានាធិបតី​រុ​ស្ស៊ី​ទើប​លាតត្រដាង​ជា​លើក​ដំបូង​ពី​ចំនួន​កង​ទាហាន​រុ​ស្ស៊ីនៅ​អ៊ុយ​ក្រែ​ន​ថា​មាន​៦១៧.០០០​នាក់​ក្នុង​នោះ​មាន​ទាហាន​ដែល​កេណ្ឌ​ប្រមូល​២៤៤.០០០​នាក់​។ លោក​ថា​នោះ​ជា​កង​ទ​ព​ដ៏​ធំ​ដែល​កំពុង​កាន់កាប់​ដែនដី​អ៊ុយ​ក្រែ​ន​ខ្ទង់​ពី​១៧​ទៅ​១៨%​។ ផ្ទុយ​ទៅ​វិញ​លោក​មិន​បាន​លើក​ពី​ចំនួន​ទាហាន​រុ​ស្ស៊ី​​ដែល​ស្លាប់​ឡើយ​។ អា​មេ​រិ​ក​វាយតម្លៃ​ថា​ទាហាន​រុ​ស្ស៊ី​ដែល​ស្លាប់​និង​របួស​នៅ​អ៊ុយ​ក្រែ​ន​មាន​ខ្ទង់​៣១៥.០០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ