ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NDA របស់អតីត​អគ្គ​នាយក IMF រកឃើញ​លើសម្លៀកបំពាក់​នារី​បំរើ​សណ្ឋាគារ

14 ឆ្នាំ មុន

NDA របស់​​លោក DOMINIQUE STRAUSS-KAHN ​ត្រូវ​បានរក​ឃើញ​លើ​សម្លៀក​បំពាក់​របស់នារី​បំរើ​បន្ទប់​សណ្ឋាគារ​ដែល​ចោទ​ ប្រកាន់​រូប​លោក​ពី​បទឧក្រិដ្ឋ​​ចាប់​រំលោ.ភ​​បំពានផ្លូវភេទ​នៅក្រុងញូវយ៉ក​។ នេះ​ជា​ការ​អះ​អាង​របស់​ទូរទស្សន៍​អាមេរិក​ និង​បារាំង​​ជា​ច្រើន ។
​អ្នកនាំពាក្យ​ម្នាក់​​របស់​ប៉ូលិស​បានបដិសេធ ​​មិនអះ​អាង​ព័ត៌​មាន​នេះ​ប្រាប់​ដល់ AFPឡើយ

NDA របស់​​លោក DOMINIQUE STRAUSS-KAHN ​ត្រូវ​បានរក​ឃើញ​លើ​សម្លៀក​បំពាក់​របស់នារី​បំរើ​បន្ទប់​សណ្ឋាគារ​ដែល​ចោទ​ប្រកាន់​រូប​លោក​ពី​បទឧក្រិដ្ឋ​​ចាប់​រំលោភ​​បំពានផ្លូវភេទ​នៅក្រុងញូវយ៉ក​។ នេះ​ជា​ការ​អះ​អាង​របស់​ទូរទស្សន៍​អាមេរិក​ និង​បារាំង​​ជា​ច្រើន ។
អ្នកនាំពាក្យ​ម្នាក់​​របស់​ប៉ូលិស​បានបដិសេធ ​​មិនអះ​អាង​ព័ត៌​មាន​នេះ​ប្រាប់​ដល់ AFPឡើយ ​ដោយ​ឱ្យ​​មក​ទាក់​ទង​សួរ​នាំ​ការិយា​ល័យ​រដ្ឋ​អាជ្ញា​​​ដែល​​​ក៏​បដិសេធ​ដែរ មិន​ធ្វើអត្ថាធិប្បាយ ។
យោង​តាម​ទូរទស្សន៍​ NBC និង ABC ​ថា NDA ​របស់​លោក DOMINIQUE STRAUSS-KAHN ​ត្រូវ​​បាន​រកឃើញ​លើ​សម្លៀកបំពាក់​របស់ជនរងគ្រោះ​ដែល​អាជ្ញា​ធរ​​​អាមេរិក​បដិសេធ​​មិន​បង្ហាញ​​អត្ត​សញ្ញាណ ។ បើ​តាម​ទូរទស្សន៍​​បារាំង FRANCE-2 ថា គឺទឹក​​កាម​របស់​អតីត​ប្រមុខ​ IMF ​ដែល​រក​ឃើញ​លើ​ដៃ​អាវ​របស់នារី​ដែលបានដាក់ពាក្យប្តឹង ។
លទ្ធផល​​នៃការ​ធ្វើ​តេស្ត​ NDA ​របស់​លោក ​STRAUSS KAHW ​លើនារី​អាយុ​៣២​ឆ្នាំ និង​ការ​យកគំរូ​ផ្សេងៗ​ក្នុង​សណ្ឋាគារ SOFITEL ​ជា​កន្លែង​កើត​ហេតុ​ត្រូវ​បានគេ​រង់ចាំ​ក្នុង​ដើម​សបា្តហ៍​នេះ ។ ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋ​អាជ្ញា​លោកស្រី ERIN DUGGAN ​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃទី២៣ ឧសភា ថា នឹងពុំ​មាន​​ការផ្តល់​ព័ត៌​មាន​នានា​មុន​ពេល​សវនាការ​កាត់ក្តីឡើយ ​ហើយ​ក៏ពុំធ្វើ​អត្ថាធិប្បាយ​​ពី​រឿង​នេះដែរ ។
លោក STRAUSS KHAN ​ត្រូវដោះ​
លែង​ពីការ​ឃុំខ្លួន​នៅពន្ធនា​គារ​ដោយ​បង់​ប្រាក់​ធានា​​ ហើយ​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះចាប់ពីថ្ងៃទី​២១​ ឧសភា មក ៦ថ្ងៃ​ក្រោយ​ ក្រោយការ​ចាប់​ខ្លួន​លោក ៕