ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងចិន ៩នាក់ កាម៉ារ៉ូនម្នាក់ ប្រើដុំថ្ម កាំបិតបុ័ងតោ កាប់ និងគប់​បំបែកកញ្ចក់​រថយន្តជនជាតិចិន បានដល់ដៃតុលាការហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សំណុំរឿងជនជាតិចិនមួយក្រុម មានគ្នា ៩​នាក់ និងបុរសជនជាតិកាម៉ារ៉ូនម្នាក់ ដែលបានប្រើអំពើហឹង្សា ដោយយកដុំថ្ម កាំបិតបុ័ងតោ កាប់ និងគប់បំបែកកញ្ចក់រថយន្តរបស់​ជនជាតិចិន…

រាជធានីភ្នំពេញ៖ សំណុំរឿងជនជាតិចិនមួយក្រុម មានគ្នា ៩​នាក់ និងបុរសជនជាតិកាម៉ារ៉ូនម្នាក់ ដែលបានប្រើអំពើហឹង្សា ដោយយកដុំថ្ម កាំបិតបុ័ងតោ កាប់ និងគប់បំបែកកញ្ចក់រថយន្តរបស់​ជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេ​ញ ចាប់​បញ្ជូន ដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ។ សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណើរការស៊ើបសួរ។

ជនសង្ស័យទាំង ១០​នាក់នោះ រួមមាន​៖ ១.ឈ្មោះ LA ZARE ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ កាម៉ារ៉ូន ស្នាក់នៅខុនដូរ R&F ជាន់ទី៦ បន្ទប់លេខ៦០១ មហាវិថីសម្តេចហ៊ុនសែន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ ២.ឈ្មោះ CHEN MING (ឈិនម៉េង) ភេទប្រុស អាយុ ២៤​​ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវសប៊ិត ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ​។ ៣.ឈ្មោះ CHEN YUSHANG ភេទប្រុស អាយុ២៤ ឆ្នាំ ជនជា​តិ​ចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ ចុងភៅ​។ ៤.ឈ្មោះ WEI MING KAI ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន​។ ៥.ឈ្មោះ YANG SHANG LIN ភេទប្រុស អាយុ ២៤​ឆ្នាំ ជន​ជាតិ​ចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញមុខរបរ បុគ្គលិកក្រុមហ៊ុន​។ ៦.ឈ្មោះ WU TSUNG MING  ភេទប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា  រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន​។ ៧.ឈ្មោះ HUANG YU CHEN ភេទប្រុស អាយុ ២៨​ឆ្នាំ ជន​ជាតិ​ចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន​។   ៨.ឈ្មោះ LIN WEI TING ភេទប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ ចុងភៅ​។ ៩.ឈ្មោះ WU TING SHENG ភេទប្រុស អាយុ ២៦​ឆ្នាំ ជន​ជាតិ​ចិន ស្នាក់នៅសណ្ឋាគារ​សាន់សាង ផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ ចុងភៅ​។ ១០.ឈ្មោះ WANG HUANG TING  ភេទប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវលេខ៩៩ សង្កាត់បឹងត្រ​បែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ចុងភៅ​។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ការិយាល័យបានសហការជាមួយកម្លាំងអធិការដ្ឋាន​នគរបាលខណ្ឌបឹងកេងកង បានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន ១០​នាក់ ចាប់យកវត្ថុតាង និងរថយន្តចំនួន ០៤ គ្រឿង ពាក់ព័ន្ធបទល្មើស.ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដៃ ជើង និងកាំបិត ព្រួតគ្នាវាយ ទាត់ធាក់ កាប់លើ​ជនរងគ្រោះ បណ្តាលរងរបួសធ្ងន់ធ្ងរ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដៃ ជើង និងដុំថ្ម ដុំអិដ្ឋការ៉ូឡា ព្រួតគ្នា វាយ ឡើងទន្ទ្រាំពីលើរថយន្ត បណ្តាលឲ្យបែកកញ្ចក់រថយន្តខាងមុខ) ប្រព្រឹត្តនៅចំណុចផ្លូវ​ព្រះមុន្នីវង្ស កែងផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២ និង ៣០ នាទី។ ជនសង្ស័យទាំង ១០នាក់ ត្រូវបាននាំយកមកការិយាល័យនគរបាល ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងនោះ សមត្ថកិច្ច ក៏បានចាប់យកវត្ថុតាង រួមមាន​៖ អាវុធខ្លីម៉ាក ឡុក១៩ ពណ៌ខ្មៅ លេខCUA ០៥២ ចំនួន ០១ដើម បង់ចំនួន០១ និងគ្រាប់ចំនួន ១០គ្រាប់ កាំបិតបុ័ងតោដងឈើ ចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១​សន្លឹក ប័ណ្ណបើកបរយានយន្តខ្មែរ ចំនួន ០២សន្លឹក ប័ណ្ណសម្គាល់អាវុធខ្លី ចំនួន ០១សន្លឹក កាតធនាគារចំនួន ០៦សន្លឹក (កាត ABA ចំនួន០២សន្លឹក កាតWing ចំនួន ០១សន្លឹក កាត ICBC ចំនួន ០១សន្លឹក និងកាតចិន ចំនួន ០២សន្លឹក ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ទឹកមាស ចំនួន ០៣គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស ចំនួន ០២គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស ចំនួន ០១គ្រឿង និងប្រាក់ដុល្លារចំនួន ៣៨០០​ដុល្លារអាមេរិក (បីពាន់ប្រាំបីរយដុល្លារអាមេរិក) ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស្វាយ ចំនួន០១គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ចំនួន ០១គ្រឿង​ ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅចំនួន ០១គ្រឿង និងប្រាក់ដុល្លារចំនួន ១៥០០ ដុល្លារអាមេរិក (មួយពាន់ប្រាំរយដុល្លារអាមេរិក) ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស្វាយ ចំនួន ០១គ្រឿង របស់ឈ្មោះ CHE YUSHANG ។

រថយន្ត ចំនួន ០៤គ្រឿង រួមមាន៖ ១.រថយន្តម៉ាក MERCEDES BENZ CLS៣៥០ ពណ៌ ស សេរីឆ្នាំ២០១៣ គ្មានផ្លាកលេខ ចំនួន ០១គ្រឿង ។  ២.រថយន្តម៉ាក KIA PICANTO ពណ៌ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7628 ចំនួន០១គ្រឿង នៅក្នុងរថយន្តនោះ មាន ដុំថ្មការ៉ូឡា ចំនួន ០២ដុំ ដុំថ្មបំណែកការ៉ូឡា ចំនួន ០១ដុំ និងដុំអិដ្ឋតាន់ ចំនួន ០១ដុំ ។ ៣.រថយន្តម៉ាក BENTLEY MULSAMME ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-0777 ចំនួន ០១គ្រឿង​។ ៤.រថយន្តម៉ាក RANG ROVER SPORT ពណ៌ ខៀវ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1888 ចំនួន ០១គ្រឿង។

ជនរងគ្រោះ ក្នុងហេតុការណ៍នោះ រួមមាន៖ ១.ឈ្មោះ HUO ZHEM (HUO YUNGANG) ភេទប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មានទីលំនៅសណ្ឋាគារ AUREA ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ​។ ២.ឈ្មោះ LIU XIANOCHEN ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ចិន មានទីលំនៅសបុរីកី ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ​។ ៣.ឈ្មោះ លី ចុងហួរ ( WEI SHU GUANG) ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ចិន សញ្ជាតិ​ខ្មែរ មានទីលំនៅផ្ទះលេខ២៥៩បេ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ​។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២ និង ៣០ នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដៃ ជើង និងកាំបិត ព្រួតគ្នាវាយ ទាត់ធាក់ កាប់លើជនរងគ្រោះ បណ្តាលរងរបួសធ្ងន់ធ្ងរ ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដៃ ជើង និងដុំថ្ម ដុំអិដ្ឋការ៉ូឡា ព្រួតគ្នាវាយ ឡើងទន្ទ្រាំពីលើរថយន្ត បណ្តាលឲ្យបែកកញ្ចក់ខាងមុខ) ប្រព្រឹត្តនៅចំណុចផ្លូវព្រះមុន្នីវង្សកែង ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ចំនួន ១០ នាក់ មធ្យោបាយដោយជិះរថយន្ត ចំនួន ០២ គ្រឿង​។

ការបំភ្លឺពីឈ្មោះ លី ចុងហួរ (WEI SHU GUANG) ឲ្យសមត្ថកិច្ចដឹងថា នៅថ្ងៃខែខាងលើ ខ្លួនបានហៅឈ្មោះ LA ZARE ទៅជួបនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លុះពេលទៅដល់ ឈ្មោះ LA ZARE ក៏ត្រូវគេវាយជាច្រើនដៃ ចំគុម្ពត្រចៀក បណ្តាលឲ្យឈឺចុកចាប់​។ លុះដល់វេលាម៉ោង២២ យប់ ថ្ងៃខែឆ្នាំដដែល ខ្លួន លី ចុងហួរ ( WEI SHU GUANG)  និងឈ្មោះ LIU XIANOCHEN បាននាំគ្នាចេញពីផ្ទះ នៅសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយជិះរថយន្ត ម៉ាក KIA ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7628 គោលបំណង មកទិញបារីស៊ីហ្គា នៅក្រុមហ៊ុន អ៊ីស អឺ ឡាយអិន មានទីតាំងស្ថិតនៅផ្ទះលេខ៤១៤អាបេ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលមកដល់ ខ្លួន លី ចុងហួរ និងឈ្មោះ LIU XIANOCHEN បានអង្គុយនៅក្នុងរថយន្ត រង់ចាំ យកបារី ហើយពេលនោះ ក៏បានឆាតហៅឈ្មោះ HUO ZHEM (HUO YUNGANG) ឲ្យមកជួប ដើម្បីហូបបាយជុំគ្នា​។ ខណៈពួកគេ ២នាក់កំពុងអង្គុយនៅក្នុងរថយន្ត ស្រាប់តែមានជនសង្ស័យមួយក្រុម ១០​នាក់ ឈ្មោះ LA ZARE ឈ្មោះ CHEN MING (ឈិនម៉េង) កាន់អាវុធខ្លី ចំនួន ០១ដើម ឈ្មោះ CHEN YUSHANG កាន់កាំបិតប៉័ងតោ ឈ្មោះ WEI MING KAI ឈ្មោះ YANG SHANG LIN ឈ្មោះ WU TSUNG MING  ឈ្មោះ HUANG YU CHEN ឈ្មោះ LIN WEI TING និងឈ្មោះ WU TING SHENG ជិះរថយន្តចំនួន ០២គ្រឿង ម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ- 1888 និងរថយន្តម៉ាកMERCERDES BANZ CLS 350 គ្មានផ្លាកលេខ មកដល់ បើកកៀបរថយន្តជនរងគ្រោះជាប់ បន្ទាប់ មកជនសង្ស័យ នាំគ្នា ចេញពីក្នុងរថយន្ត បានហៅជនរងគ្រោះ ឲ្យចុះពីលើរថយន្តដែរ តែជនរងគ្រោះ មិនព្រមចុះទេ ទើបក្រុមជនសង្ស័យ នាំគ្នា យកដុំថ្ម និងដុំអិដ្ឋការ៉ូឡា គប់ និងវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ បណ្តាលឲ្យបែកអស់មួយផ្ទាំងខាងមុខ ហើយចាប់ទាញទ្វាររថយន្ត ឲ្យរបើក អូសជនរងគ្រោះ ចេញមកក្រៅ  និងនាំគ្នាព្រួតវាយលើជនរងគ្រោះ ដោយយកកាំបិត កាប់ទៅលើឈ្មោះ លី ចុងហួរ ( WEI SHU GUANG) បណ្តាលឲ្យត្រូវរបួស ហូរឈាម ដេកលើថ្នល់ បន្ទាប់មក ទើបឈ្មោះ HUO ZHEM (HUO YUNGANG) ដែលជាមិត្តភក្តិជិះរថយន្តម៉ាកប៊េនលី ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2C-0777 មកដល់ និងបានឃើញ ឈ្មោះ លី ចុងហួរ ( WEI SHU GUANG) ត្រូវគេកាប់ និងវាយឲ្យរបួសហូរឈាមសន្លប់បាត់ស្មារតី ក៏រត់ចូលទៅលើកជនរងគ្រោះ ហើយក៏ត្រូវបក្ខពួក​ជនសង្ស័យ ព្រួតគ្នា វាយបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញខ្លួនថែមទៀត។

បន្ទាប់មក សមត្ថកិច្ចដែលកំពុងល្បាតលើដងផ្លូវ បានទៅដល់ ក៏អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ទាំង ១០នាក់ និងចាប់យកវត្ថុតាង នាំទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង និងបញ្ជូនបន្តទៅការិយាល័យជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ