ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ​ចាប់ផ្តើម​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​នៅអឺរ៉ុប​

14 ឆ្នាំ មុន

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោកបារ៉ាក់ អូបាម៉ា ​​អមដំណើរ​​​ដោយ​លោក​ស្រីមីសែល ​អូ​បាម៉ា ​​​ជាភរិយា ​​កាលពីយប់ថ្ងៃទី​២៣​ ឧសភា ​បានអញ្ជើញ​​ទៅ​កាន់​ប្រទេស​អង់គ្លេស ​ដើម្បី​បំពេញ​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​រយៈ​ពេល​​​៣ថ្ងៃ​នៅ​ប្រទេស​​​នេះ ។ ​នេះជាលើក​ទីមួយហើយ​ដែល​​លោកអូបាម៉ា ​បំពេញទស្សនកិច្ច​​​​ផ្លូវរដ្ឋ​​នៅ​ប្រទេស​អង់គ្លេស​ ​ចាប់តាំងពី​​លោកក្លាយ​​ជា​ប្រធា​នាធិបតី​​អាមេរិកមក​ ។​
ទោះបីជា​​​បែបណា​​ ទស្សនកិច្ច​​​​របស់លោក​អូបាម៉ា ​​នៅប្រទេស​​អង់គ្លេស​នេះ ជាការ​​ចាប់​ផ្តើម​​​ទស្សនកិច្ច​របស់​​លោកនៅអឺរ៉ុប ដោយ​លោក​ត្រូវ​ទៅកាន់​ប្រទេស​មួយចំនួន ។​

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោកបារ៉ាក់ អូបាម៉ា ​​អមដំណើរ​​​ដោយ​លោក​ស្រីមីសែល ​អូ​បាម៉ា ​​​ជាភរិយា ​​កាលពីយប់ថ្ងៃទី​២៣​ ឧសភា ​បានអញ្ជើញ​​ទៅ​កាន់​ប្រទេស​អង់គ្លេស ​ដើម្បី​បំពេញ​​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​រយៈ​ពេល​​​៣ថ្ងៃ​នៅ​ប្រទេស​​​នេះ ។ ​នេះជាលើក​ទីមួយហើយ​ដែល​​លោកអូបាម៉ា ​បំពេញទស្សនកិច្ច​​​​ផ្លូវរដ្ឋ​​នៅ​ប្រទេស​អង់គ្លេស​ ​ចាប់តាំងពី​​លោកក្លាយ​​ជា​ប្រធា​នាធិបតី​​អាមេរិកមក​ ។​
ទោះបីជា​​​បែបណា​​ ទស្សនកិច្ច​​​​របស់លោក​អូបាម៉ា ​​នៅប្រទេស​​អង់គ្លេស​នេះ ជាការ​​ចាប់​ផ្តើម​​​ទស្សនកិច្ច​របស់​​លោកនៅអឺរ៉ុប ដោយ​លោក​ត្រូវ​ទៅកាន់​ប្រទេស​មួយចំនួន ។​
លោក​​ប្រធានាធិបតី​​​អូបាម៉ា ​​បានអញ្ជើញ​​​ទៅ​កាន់​​ប្រទេស​អង់គ្លេស​​មុន​កាល​កំណត់​ដែល​គ្រោង​ធ្វើ​​​នៅព្រឹក​ថ្ងៃទី​​២៤ ឧសភា ​​ដោយ​សារ​​ការ​ព្រួយ​​បារម្ភ​​​អំពីការ​​​អាក់ខាន​ក្នុង​ការ​ធ្វើ​ដំណើរ​​​​ដែលអាច​បង្កឡើង​​ដោយ​​ផេះហុយ​ចេញ​​​​ពីការ​ផ្ទុះ​ភ្នំ​ភ្លើង ​នៅប្រទេស​អៀរ​ឡង់ ។​
ខុទ្ទកាល័យ​​ផ្នែកព័ត៌​មាន​​​ប្រចាំ​សេតវិមាន​​​និយាយ​ថា ​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធា​នាធិបតី​អូបាម៉ា នៅប្រទេស​អង់គ្លេស​​​នឹង​ដំណើរ​​​ការ​តាម​ការគ្រោងទុក​។​
លោកអូបាម៉ា ​​និងលោកស្រី​មីសែល ​អូបា ម៉ា ​បានអញ្ជើញ​​ទៅបំពេញ​​​ទស្សនកិច្ច​​​នៅ​ច​ក្រ​ភពអង​់គ្លេស​​​​ដើម្បី​​ឆ្លើយ​តប​​​​តាមការ​​អញ្ជើញ​​របស់​​​​ព្រះ​មហា​ក្សត្រី​​យានី​​អេលីហ្សា​ ប៊ែត ​​ទី​​II ហើយក្នុង​​អំឡុង​ពេល​នៃទស្សនកិច្ច​​នេះ​​លោក​ប្រធានាធិបតី​​នឹងស្នាក់នៅ​​​វិមាន Bucking-
ham ។
តាមការប្រកាស​ព័ត៌មាន​​ដែលចេញដោយ​ខុទ្ទកាល័យ​​​ក្រសួង​​​ការប​រទេស​​​​​អង់គ្លេស​​ថា លោកអូបាម៉ា នឹង​បើកកិច្ចប្រជុំ​​​ជាមួយ​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស​​​ លោកដេវីដ ​កាមេរ៉ូន​។​
កាលពីរសៀលថ្ងៃទី​​​២៣ ឧសភា ​មុន​ពេល​​ចេញ​ដំណើរ​របស់លោក​អូបាម៉ា ​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​​អាេមរិក លោកស្រីហ៊ីល ឡារីន គ្លីន​តុន ​និង​​សមភាគី​​អង់គ្លេស​​​លោក William  Hague ​បាន​ជួប​ប្រជុំ​​​គ្នា​នៅក្នុងទីក្រុង​​​ឡុងដ៍ ​ស្តីអំពី​ការ​បះ​បោរ​ផ្នែក​នយោបាយ​​នៅ​​ប្រទេស​មួយចំនួន​ដូច​ជា​ប្រទេស​​លីប៊ី ​ស៊ីរី ​ស៊ូដង់ ​និង​ប្រទេស​​យេ​ម៉ែន ​​ជា​​ដើម ។​
ក្រោយពីបំពេញទស្សនកិច្ច​​នៅចក្រភពអង់​គ្លេស​​​ លោកអូបាម៉ា ​​និង​លោក​ស្រីនឹង​អញ្ជើញ​​​ទៅកាន់ប្រទេស​បារាំង ដើម្បី​ចូលរួម​​កិច្ចប្រជុំ​​​កំពូល G-8 ដែលនឹង​រៀបចំ​​ឡើងនៅ​ក្នុងទី​ក្រុង​ប៉ារីស ​នា​ថ្ងៃទី​២៦ ឧសភា ។​
លោក​​ប្រធានាធិបតី​​អូបាម៉ា បាន​អញ្ជើញ​​ទៅកាន់ចក្រភព​អង់គ្លេស​​​ក្រោយ​​ពីអញ្ជើញ​​​ទៅបំពេញ​ទស្សនកិច្ច​​នៅប្រទេស​អៀរឡង់​​​ជា​ស្រុក​កំណើត​​​​ជីដូនជីតា​​បុព្វការី​​ជនរបស់លោក៕